The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - សេដ្ឋកិច្ច​របស់​អង់គ្លេស ​កើន​​ឡើង​​ទាប​​បំផុត​កាល​ពី​ឆ្នាំ​មុន​




សេដ្ឋកិច្ច​របស់​អង់គ្លេស ​កើន​​ឡើង​​ទាប​​បំផុត​កាល​ពី​ឆ្នាំ​មុន​

Content image - Phnom Penh Post
កំណើន​សេដ្ឋកិច្ច​របស់​ចក្រភព​អង់គ្លេស​​នៅ​ឆ្នាំ​នេះ​មក​​នៅ​ត្រឹម ១,២ ភាគរយ​ពី ១,៧ ភាគរយ​ ដែល​ស្តី​បន្ទោស​លើ​ការ​ធ្លាក់ចុះ​​សេដ្ឋកិច្ច​ពិភព​លោក និង​បញ្ហា Brexit៕ AFP/KC

សេដ្ឋកិច្ច​របស់​អង់គ្លេស ​កើន​​ឡើង​​ទាប​​បំផុត​កាល​ពី​ឆ្នាំ​មុន​

ក្រុង​ឡុងដ៍ៈ សេដ្ឋកិច្ច​របស់​ចក្រភព​អង់គ្លេស​បាន​កើន​ឡើង​ក្នុង​កម្រិត​ទាប​បំផុត​ក្នុង​រយៈ​​ពេល ៦ ឆ្នាំ​ក្នុង​ឆ្នាំ ២០​១៨ ដោយ​ផលិតផល​ក្នុង​ស្រុក​សរុប​​​នៅ​ត្រីមាស​ទី ៤ ឆ្នាំ​មុន​​សម្រេច​បាន​លើ ០ ភាគរយ​​បន្តិច ខណៈ​ដែល​ភាព​មិន​ប្រាកដ​​ប្រជា និង​កំណើន​សេដ្ឋកិច្ច​​ពិភព​លោក​ទាប​ជាង​មុន បាន​បញ្ចេញ​ឥទ្ធិពល។

កំណើន ផ.ស.ស សម្រេច​បាន​​​ក្នុង​អត្រា ១,៤ ភាគរយ​កាល​ពី​ឆ្នាំ​មុន ដោយ​ធ្លាក់ចុះ​ពី ១,៨ ភាគរយ​កាល​ពី​ឆ្នាំ ២០​១៧ ខណៈ​ដែល​កំណើន​នៅ​ត្រីមាស​ចុង​ក្រោយ​​ពី​ឆ្នាំ​មុន​មាន​តែ ០,៤ ភាគរយ​ប៉ុណ្ណោះ។ នេះ​បើ​យោង​តាម​សេចក្តី​​ថ្លែង​ការណ៍​មួយ​របស់​ការិយាល័យ​ស្ថិតិ​ជាតិ (ON​S)។

ការិយាល័យ ONS បាន​ឲ្យ​ដឹង​​ថា៖ «បន្ទាប់​ពី​សកម្មភាព​សេដ្ឋកិច្ច​ បាន​កើន​ឡើង​ក្នុង​អំឡុង​រដូវ​ក្តៅ​ឆ្នាំ​មុន ដែល​មួយ​ផ្នែក​ដោយ​សារ​អាកាស​ធាតុ​កក់ក្តៅ និង​ព្រឹត្តិការណ៍​បាល់ទាត់​​ពិភពលោក កំណើន ផ.​ស.​ស ពិត បាន​ថមថយ​គួរ​ឲ្យ​កត់​សម្គាល់​នៅ​ត្រីមាស​ចុង​ក្រោយ​នៃ​ឆ្នាំ ២០១៨ ដោយ​ ផ.ស.ស បាន​ធ្លាក់ចុះ ០,៤ ភាគរយ​នៅ​ខែ​ធ្នូ»។

ការិយាល័យ​ស្ថិតិ​​ជាតិ​​បាន​បន្ថែម​ថា៖ «ទិន្នផល​សំណង់ ផលិតកម្ម និង​សេវាកម្ម​បាន​ធ្លាក់ចុះ​នៅ​ខែ​ធ្នូ ដែល​ជា​ការ​ធ្លាក់​ចុះ​ទិន្នផល​ប្រចាំ​ខែ​​លើក​ដំបូង​គិត​ចាប់ពី​ខែ​កញ្ញា ឆ្នាំ ២០១២ មក»។

ទិន្នន័យ​នេះ​ត្រូវ​បាន​ចេញ​ផ្សាយ​ បន្ទាប់​ពី​ធនាគារ​​ Bank of England ដែល​ជា​ធនាគារ​កណ្តាល​របស់​​អង់គ្លេស​កាល​ពី​សប្តាហ៍​មុន​បាន​កាត់​បន្ថយ​ការ​ព្យាករ​របស់​ខ្លួន​អំពី​កំណើន​សេដ្ឋកិច្ច​របស់​ចក្រភព​អង់គ្លេស​​នៅ​ឆ្នាំ​នេះ​មក​​នៅ​ត្រឹម ១,២ ភាគរយ​ពី ១,៧ ភាគរយ​ ដែល​ស្តី​បន្ទោស​លើ​ការ​ធ្លាក់ចុះ​​សេដ្ឋកិច្ច​ពិភព​លោក និង​បញ្ហា Brexit៕ AFP/KC

អត្ថបទគួរចាប់អារម្មណ៍