The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - សេដ្ឋកិច្ច​រុស្ស៊ី​កើនឡើង ០,៩ ​ភាគរយ

សេដ្ឋកិច្ច​រុស្ស៊ី​កើនឡើង ០,៩ ​ភាគរយ

Content image - Phnom Penh Post
អតិថិជន​កំពុង​មើល​ទំនិញ​ដែល​ដាក់លក់​ក្នុង​ផ្សារ​ទំនើប​មួយ​ក្នុង​ក្រុង​ម៉ូស្គូ​។ រូបថត AFP

សេដ្ឋកិច្ច​រុស្ស៊ី​កើនឡើង ០,៩ ​ភាគរយ

ក្រុងម៉ូស្គូៈ កំណើន​សេដ្ឋកិច្ច​របស់​ប្រទេស​រុស្ស៊ី បាន​បង្កើនល្បឿន​នៅ​ត្រីមាស​ទី​​ ២ ក្នុង​ឆ្នាំ​នេះ បន្ទាប់ពី​ការថយចុះ​ខ្លាំង​នៅ​ដើមឆ្នាំ​ ២០១៩ បើទោះ​ជា​អត្រាកំណើន​នេះ​ស្ថិត​នៅ​ក្រោម​ទិសដៅ​ដែល​កំណត់ដោយ​អាជ្ញាធរ​ក្តី​។

ទីភ្នាក់ងារ​ស្ថិតិ Rosstat របស់​ប្រទេស​រុស្ស៊ី​បាន​ឲ្យ​ដឹងថា ផលិតផល​ក្នុងស្រុក​សរុប​បាន​កើនឡើង ០,៩ ​ភាគរយ​នៅ​ត្រីមាស​ទី​ ២ ឆ្នាំនេះ បន្ទាប់ពី​កើនឡើង​តែ ០,៥ ភាគរយ​ប៉ុណ្ណោះ​កាលពី​ត្រីមាស​ទី​ ១ ដែល​នៅពេល​នោះ​ត្រូវបាន​គេ​ចាត់ទុកថា​ជា​តួលេខ​ខកចិត្ត​មួយ​។

តួលេខ​នេះ​បាន​ជួយ​ឲ្យ​មាន​កំណើន ០,៧ ភាគរយ​សម្រាប់​ឆមាស​ទី​ ១ ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​មុន តែ​ទាប​ជាង​អត្រាកំណើន​ដែល​រដ្ឋាភិបាល​បាន​សង្ឃឹម​សម្រាប់​ឆ្នាំ​ ២០១៩ នេះ​។

ការ​ថមថយ​កំណើន​សេដ្ឋកិច្ច​របស់​ប្រទេស​រុស្ស៊ី​កាលពីដើម​ឆ្នាំនេះ​មួយ​ផ្នែក​គឺ​ដោយសារ​តែ​ការកើនឡើង​អាករ​លើ​តម្លៃ​បន្ថែម​ (VAT) កាលពី​ថ្ងៃទី​ ១ ខែ​មករា ជា​វិធានការ​មួយ​ដែល​រួមចំណែក​ដល់​ការធ្លាក់ចុះ​ប្រជាប្រិយភាព​របស់​លោក​ប្រធានាធិបតី វ៉ា្លឌីមៀរ ពូទីន កាលពី​ឆ្នាំមុន​។

ស្ថានការណ៍​នេះ​នៅតែ​ពិបាក​សម្រាប់​គ្រួសារ​ជាច្រើន​នៅ​ដើម​ឆ្នាំនេះ​។

ក្នុង​របាយការណ៍​សេដ្ឋកិច្ច​ថ្មីៗ​មួយ ក្រសួង​សេដ្ឋកិច្ច​បាន​រាយការណ៍​ពី​ការកើនឡើង​ល្បឿន​កំណើន​នៅ​ត្រីមាស​ទី ២ ដែល​បាន​ជំរុញ​ដោយ​ការ​នាំមុខ​វិស័យ​ឧស្សាហកម្ម វិស័យ​គីមី និង​វិស័យ​រ៉ែ​។

ប៉ុន្តែ​របាយការណ៍​នេះ​បាន​ចង្អុល​ទៅ​ការធ្លាក់ចុះ​បន្ថែម​ទៀត​ក្នុង​អំណាច​ការទិញ​សម្រាប់​ប្រជាជន​រុស្ស៊ី ដែល​កំពុង​ធ្លាក់ចុះ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​មកនេះ​។

នៅ​ដើម​អាណត្តិ​ទី​ ៤ របស់លោក​នៅ​វិមាន​ក្រឹមឡាំង​កាលពី​ឆ្នាំ​ ២០១៨ លោក ពូទីន បានកំណត់​ទិសដៅ​កំណើន​ប្រចាំឆ្នាំ ៤ ​ភាគរយ និង​បានប្រកាស «​គម្រោង​ថ្នាក់ជាតិ​» ប្រកប​ដោយ​មហិច្ឆតា​។

ការចំណាយ​លើ​គម្រោង​ទាំងនេះ ដែល​មាន​ចំនួន ១២ ​ប្រភេទ​រាប់​ចាប់ពី​សុខាភិបាល​ដល់​ហេដ្ឋារចនាសម្ព័ន្ធ ត្រូវ​បាន​ប៉ាន់​ស្មានថា​មាន​តម្លៃ​ប្រមាណ ៤០០ ​ពាន់​លាន​ដុល្លារ​ត្រឹម​ឆ្នាំ ២០២៤ ក្នុង​ចំណោម​នោះ ១១៥ ពាន់​លាន​ដុល្លារ​បាន​មកពី​ការវិនិយោគ​ឯកជន​៕ LA

អត្ថបទគួរចាប់អារម្មណ៍

  • អាមេរិក​ផ្តល់​ជំនួយ ​៤២ ​ម៉ឺន​ដុល្លារ​ទៀត ​ដើម្បី​ស្រាវជ្រាវ​សំណល់​គ្រាប់​បែក​ចង្កោម

    ភ្នំពេញៈ រដ្ឋាភិបាល​អាមេរិក​បាន​សម្រេច​ផ្ដល់​ជំនួយ​ជាង​ ៤២​ ម៉ឺន​ដុល្លារ​បន្ថែម​ទៀត ដល់​មជ្ឈមណ្ឌល​កំចាត់​មីន​កម្ពុជា ហៅ​កាត់​ថា CMAC ដើម្បី​ស្រាវជ្រាវ​​សំណល់​គ្រាប់​បែក​ចង្កោម​ដែល​

  • ប្រាក់ចំណេញ​សុទ្ធ Qantas ធ្លាក់ ៦,៥ ​ភាគរយ

    ក្រុងស៊ីដនីៈ ក្រុមហ៊ុន​អាកាសចរណ៍ Qantas Airways កាលពី​ថ្ងៃ​ព្រហស្បតិ៍​បាន​ចេញ​ផ្សាយ​ការធ្លាក់ចុះ​ប្រាក់​ចំណេញ​សុទ្ធ​ប្រចាំ​ឆ្នាំ ៦,៥ ភាគរយ ដោយសារ​ការធ្លាក់ចុះ​ប្រាក់​ចំណេញ​ក្នុង​គ្រា​ដែល​ប្រេង​ឆៅ​មាន​តម្លៃ​កាន់តែ​ខ្ពស់ និង​ការធ្លាក់​ថ្លៃ​ប្រាក់​ដុល្លារ​អូស្ត្រាលី​កាន់តែ​ខ្លាំង​។

  • តោខៀវ​ឲ្យ Roma ខ្ចី​ជើង​ខ្សែការពារ Zappacosta

    ក្រុងមីឡានៈ ក្លិប Roma បានប្រកាស​កាលពី​ថ្ងៃ​ពុធ​ថា ខ្សែការពារ Davide Zappacosta នៅ​ក្លិប Chelsea បាន​ចូលរួម​ក្លិប Roma ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង ៦ ​ខែ ប៉ុន្តែ​អាច​បន្ត​រហូតដល់​ចុងរដូវកាល​នេះ​ក៏បាន​ដែរ​។ ​

  • កូរ៉េ​ខាងជើង​មិន​ចរចា​ពី​បញ្ហា​នុយក្លេអ៊ែរ​ទេ បើសិន​ US ​នៅតែ​បន្ត​វិធានការ​យោធា​បង្ក​អារិភាព​នោះ

    ក្រុងសេអ៊ូលៈ កូរ៉េ​ខាងជើង​បាន​ថ្លែង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា​ខ្លួន​ «​មិន​ចាប់អារម្មណ៍​» ​នៅក្នុង​ការចរចា​នោះទេ លុះណា​តែ​ក្រុង​វ៉ាស៊ីនតោន​ឈប់​ «​វិធានការ​យោធា​បង្ក​អរិភាព​កាន់តែ​ខ្លាំង​ឡើង​ជាមួយ​ខ្លួន​នោះ​» ខណៈ​ប្រេសិត​ពិសេស​ជាន់ខ្ពស់​អាមេរិក​ម្នាក់​បាន​ទស្សនកិច្ច​ទៅកាន់​ក្រុង​សេអ៊ូល​ដោយ​ផ្តោត​ទៅ​លើ​ការធ្វើឲ្យ​កិច្ចចរចា​ពី​បញ្ហា​នុយក្លេអ៊ែរ​ជាមួយ​ក្រុង​ព្យុងយ៉ាង ដំណើរការ​ឡើងវិញ​។