The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - សេដ្ឋកិច្ច​អាមេរិក​នឹង​កើន​ឡើង ៧ ភាគរយ​នៅ​ឆ្នាំ​នេះ ដែល​ជា​ល្បឿនលឿន​បំផុត​ចាប់​តាំង​ទសវត្សរ៍​ឆ្នាំ ១៩៨០




សេដ្ឋកិច្ច​អាមេរិក​នឹង​កើន​ឡើង ៧ ភាគរយ​នៅ​ឆ្នាំ​នេះ ដែល​ជា​ល្បឿនលឿន​បំផុត​ចាប់​តាំង​ទសវត្សរ៍​ឆ្នាំ ១៩៨០

Content image - Phnom Penh Post
អគារស្នាក់ការធនាគារកណ្តាលអាមេរិកនៅទីក្រុងវ៉ាស៊ីនតោន។ រូបភាព AFP

សេដ្ឋកិច្ច​អាមេរិក​នឹង​កើន​ឡើង ៧ ភាគរយ​នៅ​ឆ្នាំ​នេះ ដែល​ជា​ល្បឿនលឿន​បំផុត​ចាប់​តាំង​ទសវត្សរ៍​ឆ្នាំ ១៩៨០

ទីក្រុង​ញូវយ៉ក៖ មន្ដ្រី​ជាន់​ខ្ពស់​នៅ​ធនាគារ​កណ្ដាល​អាមេរិក​បាន​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​ចន្ទ​ថា សេដ្ឋកិច្ច​អាមេរិក​ទំនង​ជា​នឹង​កើន​ឡើង ៧ភាគរយ​នៅ​ឆ្នាំ​នេះ ដោយសារ​តែ​វា​ស្ទុះ​ងើប​ឡើង​វិញ​ពី​ការ​រីក​រាលដាល​ជំងឺ​កូវីដ ១៩ ជា​អត្រា​លឿន​បំផុត​របស់​ខ្លួន​ចាប់​តាំង​ពី​ដើម​ទសវត្សរ៍​ឆ្នាំ ១៩៨០។

លោក John Williams ប្រធាន​សាខា​នៅ​ទីក្រុង​ញូវយ៉ក​របស់​ធនាគារ​កណ្ដាល​អាមេរិក​បាន​ឲ្យ​ដឹង​ថា ទោះ​យ៉ាង​ណា សេដ្ឋកិច្ច​ឈាន​មុខ​គេ​របស់​ពិភព​លោក​មួយ​នេះ នៅ​តែ «មាន​ដំណើរ​ផ្លូវ​ដ៏​វែង​ឆ្ងាយ​មួយ​ត្រូវ​ទៅ​មុខ» ហើយ​ចាំបាច់​ត្រូវ​មើល​រយៈពេល​ជា​ច្រើន​ខែ​នៃ​កំណើន​ការងារ​ដ៏​រឹងមាំ ដើម្បី​សម្រេច​បាន​ការ​ស្ទុះ​ងើប​ឡើង​វិញ​ដ៏​ពេញលេញ។

លោក Williams ក៏​បាន​ចូលរួម​ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​លោក Jerome Powell ជា​ប្រធាន​ធនាគារ​កណ្ដាល​អាមេរិក​ផង​ដែរ ក្នុង​ការ​ចៀសវាង​ការ​បារម្ភ​អំពី​ការ​កើន​ឡើង​តម្លៃ ដែល​បណ្ដាល​ឲ្យ​មាន​ការ​កើន​ឡើង​អតិផរណា និង​បាន​ប្រុងប្រយ័ត្ន​ប្រឆាំង​នឹង​ការ​បង្ហាញ​ច្រើន​ពេក​នៅ​ក្នុង​ទិន្នន័យ​រយៈពេល​ខ្លី។

លោក​រំពឹង​ថា នឹង​មើល​ឃើញ «ការ​កើន​ឡើង​ផលិតផល​ក្នុង​ស្រុក​សរុប (GDP) ពិត​ប្រាកដ​ប្រហែល ៧ ភាគរយ​នៅ​ឆ្នាំ​នេះ» ដែល​ហៅ​វា​ថា «ស្វាគមន៍​ការ​រីក​ចម្រើន បន្ទាប់​ពី​ពេលវេលា​ដ៏​ពិបាក​បំផុត​សម្រាប់​សេដ្ឋកិច្ច​ក្នុង​ការ​ចងចាំ​ដ៏​រស់រវើក»។

លោក Williams បាន​ឲ្យ​ដឹង​នៅ​ក្នុង​សុន្ទរកថា​មួយ​ថ្លែង​ទៅ​កាន់​ស្ដ្រី​នៅ​ក្នុង​សន្និសីទ​ប្រចាំ​ឆ្នាំ​ស្តីពី​លំនៅឋាន និង​ហិរញ្ញវត្ថុ​ថា៖ «ខណៈ​ដែល​ខ្ញុំ​មាន​សុទិដ្ឋិនិយម​ថា នៅ​ពេល​នេះ​សេដ្ឋកិច្ច​ត្រូវ​បាន​ឆ្ពោះ​ទៅ​ទិសដៅ​ដ៏​ត្រឹមត្រូវ យើង​នៅ​តែ​មាន​ដំណើរ​ផ្លូវ​ដ៏​វែង​ឆ្ងាយ​ត្រូវ​ទៅ​មុខ ដើម្បី​សម្រេច​បាន​ការ​ស្ទុះងើប​ឡើង​វិញ​សេដ្ឋកិច្ច​ដ៏​រឹងមាំ និង​ពេញលេញ»។ លោក​កត់​សម្គាល់​ថា កំណើន​ការងារ​កាន់​តែ​រឹងមាំ នឹង​ត្រូវ​ការ​ដើម្បី​ធ្វើ​ឲ្យ​ការ​ស្ទុះ​ងើប​ឡើង​វិញ​ពេញ​លេញ។

លោក​បាន​សរសើរ​គោល​នយោបាយ​លើក​ទឹក​ចិត្ត​របស់​ធនាគារ​កណ្ដាល​អាមេរិក ដែល​រួម​ទាំង​អត្រា​ការ​ប្រាក់​ជិត​សូន្យ ជាមួយ​នឹង​ការ​ទទួល «ផល​ប៉ះពាល់​វិជ្ជមាន» លើ​សេដ្ឋកិច្ច ដែល​ជំរុញ​ឲ្យ​ប្រជាជន​អាមេរិក​ទិញ​លំនៅឋាន និង​ទំនិញ​មាន​តម្លៃ​ខ្ពស់។

លោក​ថ្លែង​ថា៖ «ពិត​ហើយ ជាមួយ​នឹង​លក្ខខណ្ឌ​ហិរញ្ញវត្ថុ​ងាយ​ស្រួល ការ​គាំទ្រ​ហិរញ្ញវត្ថុ​ដ៏​រឹងមាំ និង​ការ​ចាក់​វ៉ាក់សាំង​ដ៏​ទូលំទូលាយ ខ្ញុំ​រំពឹង​ថា អត្រា​កំណើន​សេដ្ឋកិច្ច​នៅ​ឆ្នាំ​នេះ នឹង​មាន​ល្បឿនលឿន​បំផុត ដែល​យើង​ទទួល​បាន​ចាប់​តាំង​ពី​ដើម​ទសវត្សរ៍​ឆ្នាំ ១៩៨០»។

លោក Williams បាន​បញ្ជាក់​ថា ការ​បង្កើន​គោល​នយោបាយ​ថាមពល និង​ការ​ស្ទុះ​ងើប​ឡើង​វិញ​ពី​ការ​ធ្លាក់ចុះ​ដោយសារ​តែ​ការ​រីក​រាលដាល​ជំងឺ​កូវីដ ១៩ កំពុង​ជំរុញ​តម្លៃ​កាន់​តែ​ខ្ពស់ ប៉ុន្តែ «វា​មាន​សារៈសំខាន់​ដែល​មិន​ធ្វើ​ឲ្យ​មាន​ប្រតិកម្ម​ហួសហេតុ​ចំពោះ​ការ​ប្រែប្រួល​តម្លៃ ដែល​បណ្ដាល​មក​ពី​កាលៈទេសៈ​ពិសេស​នៃ​ការ​រីក​រាលដាល​ជំងឺ​កូវីដ ១៩»៕ AFP/LA

អត្ថបទគួរចាប់អារម្មណ៍