អត្រា​ប្រជាជន​គ្មាន​ការងារ​ធ្វើ​នៅ​ក្នុង​ប្រទេស​អូស្ដ្រាលី បាន​កើន​ឡើង​ក្នុង​រង្វង់​ ០,៣% ពី​ ៧,១% ​នៅ​ក្នុង​ខែ​ឧសភា ដល់​ ៧,៤% ឬ​ ៩៩២.៣០០ ​នាក់ ​នៅ​ក្នុង​ខែ​មិថុនា​ នេះ​បើ​យោង​តាម​ទិន្នន័យ​ពី​ការិយាល័យ​ស្ថិតិ​នៃ​ប្រទេស​អូស្ដ្រាលី (Australian Bureau of Statistics)​។

បម្រែបម្រួល​នេះ​បាន​បង្ហាញ​ថា វិបត្ដិ​ដែល​បណ្ដាល​មក​ពី​វីរុស​កូរ៉ូណា​នៅ​តែ​មាន​ឥទ្ធិពល ស្រប​ពេល​ដែល​រលក​ទី​២ ​នៅ​ក្នុង​រដ្ឋ Victoria កំពុង​គំរាម​កំហែង​យ៉ាង​ធ្ងន់ធ្ងរ​​ទៅ​លើ​វិស័យ​ការងារ ដែល​អាច​ជំរុញ​ឱ្យ​មាន​តម្រូវការ​បន្ថែម​លើ​ជំនួយ​សារពើពន្ធ ​ដើម្បី​ទប់ស្កាត់​នូវ​ផល​ប៉ះពាល់​អវិជ្ជមាន​នៃ​រលក​ទី​២​​ នេះ​។​

ស្ថានភាព​កាន់​តែ​ធ្ងន់ធ្ងរ អាច​នឹង​កើត​មាន​ឡើង​ផង​ដែរ ខណៈ​អត្រា​ប្រជាជន​គ្មាន​ការងារ​ធ្វើ​ត្រូវ​បាន​គេ​រំពឹង​ថា​ នឹង​អាច​កើន​ឡើង​ដល់​ ៨% នៅ​ក្នុង​ទីផ្សារ​ការងារ​ក្នុង​ត្រីមាស​ទី​៤​ នៃ​ឆ្នាំ ​២០២០ ដោយសារ​ការ​បន្ត​នៃ​ឥទ្ធិពល​របស់​វីរុស​កូរ៉ូណា​។ ជា​លទ្ធផល សេដ្ឋកិច្ច​អូស្ត្រាលី អាច​នឹង​ចុះ​ខ្សោយ ហើយ​វិនិយោគិន អាច​​នឹង​បង្វែរ​ទិសដៅ​ទៅ​ស្វែងរក​ឱកាស​វិនិយោគ​នៅ​ក្នុង​ប្រទេស​ដទៃ​ទៀត ដែល​នឹង​ជា​ហេតុ​នាំ​ឱ្យ​តម្លៃ​នៃ​ប្រាក់​ដុល្លារ​អូស្ត្រាលី​ធ្លាក់​ចុះ​។​

ចាប់​តាំង​ពី​ខែ​មិថុនា​មក តម្លៃ​នៃ​គូ​រូបិយប័ណ្ណ​ដុល្លារ​អូស្ដ្រាលី​ធៀប​នឹង​ដុល្លារ​អាមេរិក (AUD/USD) ប្រែប្រួល​ក្នុង​ចន្លោះ​ពី ០,៦៨ ទៅ ០,៧០ ហើយ​តម្លៃ​បច្ចុប្បន្ន​របស់​វា​ស្ថិត​នៅ ​០,៦៩​។

ដោយ​យោង​តាម​ទិន្នន័យ និង​សូចនាករ​សេដ្ឋកិច្ច​ខាង​លើ​ក៏​ដូចជា​បទពិសោធ​ជា​ច្រើន​ឆ្នាំ​របស់​ខ្ញុំ​នៅ​ក្នុង​ទីផ្សារ​ហិរញ្ញវត្ថុ ខ្ញុំ​អាច​មើល​ឃើញ​ថា នេះ​គឺ​ជា​ឱកាស​ដ៏​ល្អ​មួយ​សម្រាប់​ការ​ជួញដូរ​គូ​រូបិយប័ណ្ណ​ដុល្លារ​អូស្ដ្រាលី​ធៀប​នឹង​ដុល្លារ​អាមេរិក ស្រប​ពេល​ដែល​ប្រាក់​ដុល្លារ​អូស្ត្រាលី​អាច​នឹង​បន្ត​ធ្លាក់​ចុះ​។​

ប្រសិនបើ​លោក​អ្នក​ត្រូវ​ការ​ព័ត៌មាន​លម្អិត​អំពី​របៀប​ជួញ​ដូរ​គូ​រូបិយប័ណ្ណ​ដុល្លារ​អូស្ដ្រាលី​ធៀប​នឹង​ដុល្លារ​អាមេរិក និង​ផលិតផល​ផ្សេងៗ​ទៀត លោក​អ្នក​អាច​ទាក់ទង​មក​ក្រុមហ៊ុន ហ្គោលដេន អេហ្វអិកស៍ លីង ឃែភីថល របស់​យើង​ខ្ញុំ​៕