ភ្នំពេញ៖ ជាមួយនឹងវិធានការបិទខ្ទប់របស់អាជ្ញាធរសម្រាប់ភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល អាជីវកម្មបញ្ជាទិញតាមអនឡាន និងការទូទាត់ឌីជីថលកំពុងទទួលបានការពេញនិយមជាមួយនឹងសេវាដឹកជញ្ជូនដល់លំនៅឋានរបស់អតិថិជន ដើម្បីចូលរួមបង្ការការឆ្លងរាលដាលនៃជំងឺកូវីដ ១៩។
ផ្សារទំនើបអនឡាញ Smile Shop App ជាកម្មវិធីពាណិជ្ជកម្មអេឡិចត្រូនិក B2C ឈានមុខគេនៅក្នុងប្រទេសកម្ពុជា បានប្រកាសនៅថ្ងៃទី ២០ មេសានេះថា រាល់ការបញ្ជាទិញផលិតផលគ្រឿងទេស បន្លែ និងសាច់ស្រស់ៗក្នុងតម្លៃកាន់តែទាបតាមរយៈការប្រើប្រាស់ការទូទាត់ងាយស្រួលដោយមិនប្រើក្រដាសប្រាក់។ សម្រាប់អតិថិជនថ្មីនឹងទទួលបាន ១០ ដុល្លារ សម្រាប់ការទិញលើកដំបូងក្នុងអំឡុងពេលការបិទខ្ទប់នេះ។
លោក ម៉ក់ ចំរើន ដែលជាសហស្ថាបនិករបស់ Smile Shop បានថ្លែងថា ជំងឺកូវីដ ១៩ បានប្រែក្លាយពិភពលោកទៅជាពិភពថ្មីមួយ។ ការហោះទៅកាន់ឌីជីថល គឺជាប្រធានបទដ៏សំខាន់សម្រាប់តំបន់អាស៊ីអាគ្នេយ៍។ នៅពេលនេះ នៅក្នុងប្រទេសកម្ពុជា ដែលពេលនេះ គឺជាពេលវេលាដ៏សំខាន់បំផុត ដែលកម្មវិធីពាណិជ្ជកម្មអេឡិចត្រូនិកផ្ដល់ការជួយគាំទ្រដល់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩។
លោកបានថ្លែងថា៖ «សេដ្ឋកិច្ចឌីជីថល នឹងក្លាយជាតួអង្គដ៏សំខាន់មួយសម្រាប់ការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ច បន្ទាប់ពីការរីករាលដាលជំងឺកូវីដ ១៩។ Smile Shop ប្ដេជ្ញាថា នឹងបង្កើតទីផ្សារអេកូស៊ីស្ដែមកសិកម្មដ៏ធំមួយ ដើម្បីជំរុញផលិតផលកម្ពុជាពីកសិដ្ឋានទៅដល់ទីផ្សារទូទាំងប្រទេស និងទៅកាន់ទីផ្សារពិភពលោក ហើយយើងនឹងគាំទ្រក្នុងការជំរុញផលិតផលកម្ពុជានៅក្នុងកម្មវិធីពាណិជ្ជកម្មអេឡិចត្រូនិកដ៏ធំរបស់ប្រទេសចិន តាមរយៈហាងលក់ទំនិញនានារបស់ប្រទេសកម្ពុជា យើង»។
Smile Shop គឺជាកម្មវិធីទូរស័ព្ទដៃដ៏ងាយស្រួលមួយត្រូវបានបង្កើតឡើងរួមគ្នាដោយអ្នកជំនួញក្នុងស្រុក លោក ធៀប សុវណ្ណារិទ្ធិ លោក ម៉ក់ ចំរើន និងលោក Jack Lee ពាណិជ្ជករជនជាតិចិនតាំងពីឆ្នាំ ២០១៨។ ថ្មីៗនេះ Smile Shop ទើបដាក់ដំណើរការគម្រោង «ទិញផលិតផលក្នុងស្រុក» ដើម្បីគាំទ្រកសិករមានដើមទុនតិចតួច និងមធ្យម លក់ផលិតផលរបស់ពួកគេពីទីកន្លែងរបស់ខ្លួនតាមអនឡាញ សូម្បីតែពួកគេមិនមានយល់ដឹងពីពាណិជ្ជកម្មអេឡិចត្រូនិកក៏ដោយ។
លោក សុវណ្ណារិទ្ធិ បានឲ្យដឹងថា Amazon គឺជាគំរូកម្មវិធីដ៏ល្អមួយសម្រាប់ Smile Shop ដោយលោកពន្យល់ថា ទិសដៅនេះនឹងនាំយកបទពិសោធន៍ទិញទំនិញងាយស្រួលប្រើប្រាស់ និងគ្មានស្ដ្រេសដល់អតិថិជនកម្ពុជា។
លោកឲ្យដឹងថា កម្មវិធីពាណិជ្ជកម្ម និងអតិថិជនរបស់លោក ផ្ដល់ការដឹកជញ្ជូនដោយមិនគិតតម្លៃក្នុងរយៈពេល ២៤ ម៉ោង នៅទីក្រុងភ្នំពេញ។ នៅតាមបណ្ដាខេត្ត អតិថិជនត្រូវបានធានាថា នឹងទទួលបានការបញ្ជាទិញរបស់ពួកគេក្នុងរយៈពេល ៧២ ម៉ោង។
លោកបន្តថា អ្វីដែលបានកំណត់ជាពិសេសនៅក្នុងកម្មវិធីនេះ គឺការសង្កត់ធ្ងន់របស់ខ្លួនលើគុណភាព និងប្រភពដើមផលិតផល ព្រមទាំងជម្រើសការទូទាត់ដែលអាចរកបាន។ លោកបញ្ជាក់ថា៖ «កម្មវិធីភាគច្រើនផ្សេងទៀត នៅក្នុងប្រទេសកម្ពុជា គឺការទូទាត់ជាសាច់ប្រាក់នៅពេលទទួលទំនិញ»។
ក្រៅពីនេះ លោកកត់សម្គាល់ថា Smile Shop ផ្ដល់ការគាំទ្រពេញទំហឹងដល់ពាណិជ្ជករលក់តាមកម្មវិធីនេះ។
Smile Shop ក៏កំពុងជួយផ្សព្វផ្សាយយីហោ «ផលិតនៅប្រទេសកម្ពុជា» នៅបរទេសផងដែរ។
លោក សុវណ្ណរិទ្ធិ លើកឡើងថា៖ «ទិសដៅផ្សេងទៀតរបស់ Smile Shop នឹងជួយក្រុមហ៊ុនតូចៗក្នុងស្រុក លក់ផលិតផលរបស់ពួកគេនៅក្នុងប្រទេសកម្ពុជា និងនៅបរទេស។ ក្រុមហ៊ុនមួយចំនួនដែលចុះបញ្ជីផលិតផលរបស់ពួកគេនៅលើកម្មវិធីរបស់យើង រួមមានក្រុមហ៊ុន Sela Pepper និងក្រុមហ៊ុនផលិតអង្ករ Royal Mongkut ដែលនាំចេញច្រើនទៅប្រទេសចិន តាមរយៈSmile Shop»។
បច្ចុប្បន្នក្រុមហ៊ុនសហការជាមួយធនាគារ AEON Specialize Bank ធនាគារ ABA Bank ធនាគារ Phillip Bank ដើម្បីផ្ដល់ការបញ្ចុះតម្លៃជាពិសេស ប្រសិនបើអតិថិជនបង់ប្រាក់តាមអនឡាញ៕