ក្រុង​ឡូអែនជឺឡែសៈ ការ​ទាមទារ​សំណង​ធានារ៉ាប់រង​ពី​គ្រោះ​មហន្តរាយ​ភ្លើង​ឆេះ​ព្រៃ​នា​ពេល​ថ្មីៗ​នេះ​នៅរដ្ឋ​កាលីហ្វ័រញ៉ា​ ដែល​បាន​សម្លាប់​មនុស្ស​យ៉ាងហោច​ណាស់ ៨៩ នាក់ និង​បំផ្លាញ​លំនៅឋាន ១៩ ០០០ ខ្នងនិង​អាជីកម្មនានា បាន​កើនឡើង​ដល់​យ៉ាង​ហោច​ណាស់ ៩ ពាន់​លានដុល្លារ។ នេះ​បើ​យោងតាម​គណៈកម្មការ​ធានារ៉ាប់រង់​របស់រដ្ឋ​នៅ​ថ្ងៃ​ពុធ​នេះ។

លោក Dave Jones ស្នង​ការ​ធានារ៉ាប់រង​រដ្ឋ​កាលីហ្វ័រញ៉ា បានថ្លែងថា៖ «ភ្លើង​ឆេះ​ព្រៃដ៏​មហន្តរាយ​​នៅឆ្នាំ ២០១៨ គឺជា​គ្រោះ​មហន្តរាយ​ភ្លើង​ឆេះ​ព្រៃ​ដែល​បង្ក​ឲ្យ​មនុស្ស​ស្លាប់ និងខាង​បង់​ច្រើន​បំផុត​ក្នុង​ប្រវត្តិសាស្រ្ត​របស់រដ្ឋ​កាលីហ្វ័រញ៉ា»។

លោក​មានប្រសាសន៍​ថា៖ «ការ​ស្លាប់​ដ៏​រន្ធត់​នានា និង​ការ​ខង​បង់​ទឹកប្រាក់ពី​ការធានារ៉ាប់​ជាង ៩ ពាន់​លាន​ដុល្លារ​រហូត​មក​ដល់​ពេល​នេះ កឺជា​តួលេខ​ដ៏​រន្ធត់។ ពី​ក្រោម​ការ​ខាត​បង់​ធានា​រ៉ាប់ង​នេះ មនុស្ស​រាប់​ពាន់​នាក់​បាន​ប៉ះ​ទង្គិច​ផ្លូវ​ចិត្ត​ដោយសារ​ការ​បាត់បង់ដែល​ពិបាក​នឹង​ពណ៌នា​នេះ​»។

តួលេខ​ដែល​ត្រូវបានចេញផ្សាយ​ពាក់​ព័ន្ធ​នឹង​ភ្លើង​ឆេះ​ព្រៃ​ចំនួនបី​លើក គឺ​ភ្លើង​ឆេះ​ព្រៃ Camp Fire ភ្លើង​ឆេះ​ព្រៃ The Woolsey Fire និង​ភ្លើង​ឆេះ​ព្រៃ Hill Fire គឺជា​តួលេខ​បឋម៕ AFP/KC