ភ្នំពេញៈ Louvain Cooperation Cambodia ជាអង្គការមិនមែនរដ្ឋាភិបាលរបស់ប្រទេស បែលហ្ស៊ិក បានចុះអនុស្សរណៈនៃកិច្ចព្រមព្រៀង (MOA) ជាផ្លូវការជាមួយសាកលវិទ្យាល័យភូមិន្ទកសិកម្ម កាលពីម្សិលមិញ ដើម្បីជំរុញការលើកកម្ពស់វិស័យកសិកម្មកម្ពុជាប្រកបដោយស្ថិរភាព។
អង្គការ Louvain Cooperation Cambodia បានសហការរួចហើយ ជាមួយមជ្ឈមណ្ឌលស្រាវជ្រាវ ECOLAND របស់សាកលវិទ្យាល័យភូមិន្ទកសិកម្ម ដើម្បីលើកកម្ពស់លើការពង្រីកការធ្វើកសិកម្មប្រកបដោយចីរភាពនៅក្នុងប្រទេស កម្ពុជា។ នេះបើយោងតាមលោកស្រី Neang Malyne សហនាយកមជ្ឈមណ្ឌលស្រាវជ្រាវ Ecoland។
លោកស្រី Neang Malyne បានឲ្យដឹងថា គម្រោងនេះបាននិងកំពុងអនុវត្តរួចហើយ ចាប់តាំងពីឆ្នាំ ២០១៧ ហើយនឹងបញ្ចប់នៅក្នុងឆ្នាំ ២០២១។
ចាប់ពីឆ្នាំ ២០១៧ អង្គការ Louvain Cooperation Cambodia បានធ្វើការស្រាវជ្រាវរួមមួយជាមួយ ECOLAND ដែលជាមជ្ឈមណ្ឌលស្រាវជ្រាវមួយ របស់សាកលវិទ្យាល័យភូមិន្ទកសិកម្ម នៅប្រទេស កម្ពុជា ដើម្បីវាយតម្លៃអត្ថប្រយោជន៍នៃបច្ចេកទេសកសិកម្មប្រកបដោយចីរភាព សម្រាប់កសិករនៅក្នុងប្រទេស កម្ពុជា។ ការស្រាវជ្រាវនេះបានរកឃើញថា ការធ្វើកសិកម្មប្រកបដោយស្ថិរភាព ទទួលបានជោគជ័យយ៉ាងខ្លាំង និងផ្ដល់ប្រយោជន៍ដល់កសិករនៅក្នុងវិស័យផ្សេងៗ។
លោកស្រី Malyne បានឲ្យដឹងថា ដើម្បីលើកកម្ពស់ការធ្វើកសិកកម្មប្រកបដោយស្ថិរភាពគម្រោងនេះនឹងធ្វើការងារជាមួយ ការលើកកម្ពស់បច្ចេកវិទ្យាកសិកម្ម និងការបណ្ដុះបណ្ដាលកសិករអំពីកសិកម្មបរិស្ថាន សេដ្ឋកិច្ច និងសង្គមប្រកបដោយស្ថិរភាព ខណៈនិសិ្សតអន្តរជាតិ និងក្នុងស្រុក នឹងសិក្សាស្ដីពីនវានុវត្តន៍កសិកម្ម ដើម្បីបង្ហាញដល់សាធារណជនអំពីអត្ថប្រយោជន៍របស់ខ្លួនសម្រាប់វិស័យកសិកម្ម។
លោកស្រីថ្លែងថា៖ «យើងចង់បង្កើនសមត្ថភាពកសិករក្នុងការធ្វើការងារឲ្យបានប្រសើរ ជាមួយការធ្វើកសិកម្ម អនុលោមតាមគោលការណ៍ណែនាំកសិកម្មប្រកបដោយស្ថិរភាព»។
លោកស្រីបន្តថា៖ «យើងនឹងបង្ហាញករណីនៃការសិក្សារបស់យើង ជាសាធារណៈ ដើម្បីលើកកម្ពស់ការយល់ដឹងអំពីកសិកម្ម»។ លោកស្រីបន្ថែមថា គម្រោងនេះ នឹងលើកកម្ពស់ការវាយតម្លៃហិរញ្ញវត្ថុ និងហិរញ្ញវត្ថុសម្រាប់ក្រុមជួយក្រុមផងដែរ។
អ្នកស្រី ណាំ ណាវ កសិករនៅខេត្តកំពង់ធំ ដែលចូលរួមក្នុងគម្រោងនេះ បានឲ្យដឹងថា អ្នកស្រីចង់ទទួលបានជោគជ័យលើការធ្វើកសិកម្ម។
អ្នកស្រីថ្លែងថា៖ «ខ្ញុំចង់ទទួលបានការបណ្ដុះបណ្ដាលបន្ថែមទៀត និងរៀនសូត្រអំពីរបៀបបច្ចេកទេស ក្នុងការដាំដុះប្រកបដោយជោគជ័យ ដើម្បីទទួលបានការផលិតខ្ពស់»។
អ្នកស្រីបន្ថែមថា រហូតមកដល់ពេលនេះ ការដាំដុះបន្លែរបស់អ្នកស្រី កំពុងផ្ដល់លទ្ធផលកាន់តែប្រសើរ ប៉ុន្តែវាមិនមែនជាការផលិតច្រើនពិតប្រាកដនោះទេ។
អ្នកស្រីលើកឡើងថា៖ «ខ្ញុំសង្ឃឹមថា NGO នឹងនាំយកបច្ចេកវិទ្យា និងជំនាញថ្មី សម្រាប់ការដាំដុះរបស់ខ្ញុំ»៕ LA