The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - អតីត​ប្រធាន​ក្រុមហ៊ុន Nissan ប្រឈម​ការ​ចោទ​ប្រកាន់​បន្ថែម

អតីត​ប្រធាន​ក្រុមហ៊ុន Nissan ប្រឈម​ការ​ចោទ​ប្រកាន់​បន្ថែម

Content image - Phnom Penh Post
លោក Carlos Ghosn និងលោក Greg Kelly នៅ​លើ​អេក្រង់ទូរទស្សន៍​ជប៉ុន។ រូបថត AFP

អតីត​ប្រធាន​ក្រុមហ៊ុន Nissan ប្រឈម​ការ​ចោទ​ប្រកាន់​បន្ថែម

ក្រុង​តូក្យូៈ ប្រព័ន្ធ​ព័ត៌​មាន​របស់​​ប្រ​ទេសជប៉ុន​បាន​រាយ​ការណ៍​កាល​ពី​ថ្ងៃពុធ​ថា​ លោក Carlos Ghosn ប្រធាន​ក្រុម​ហ៊ុន Nissan ដែ​លបណ្ដេញចេញ​ នឹង​ប្រឈម​ការចោទ​ប្រកាន់​បន្ថែម​ទៀត​​​ពីបទ​​មិន​​​រាយ​ការណ៍​ពិត​ត្រឹមត្រូវ​​អំពីប្រាក់​ខែ​របស់​លោក​​ចំនួន​ប្រហែល​ ៤ ​ពាន់​លាន​យ៉េន (៣៥,៥​ លានដុល្លារ) ក្នុងរយៈ​ពេល ៣ ឆ្នាំ​ចុង​ក្រោយ​នេះ។

​ក្រុមព្រះ​អាជ្ញា​នៅ​ទី​ក្រុង​តូ​ក្យូ រៀបចំ​ផែន​ការ​ «ចាប់​ខ្លួន​សា​ជាថ្មី​» មហា​សេដ្ឋី​ពាណិជ្ជកម្ម​រូបនេះ​រួម​ជាមួយ​នឹង​​​មនុស្សជំនិត​របស់​លោក និង​លោក Greg Kelly អតីត​នាយកតំណាង​ក្រុម​ហ៊ុន​ Nissan គិត​ត្រឹមថ្ងៃចន្ទ។ នេះ​បើយោងតាម​ប្រព័ន្ធ​ព័ត៌​មាន​​ ដែល​រួមទាំង​​ក្រុម​ហ៊ុន Nikkei និង​កាសែត​ Mainichi។

ប្រសិនបើ​បញ្ជាក់​ថា​ជា​ការ​ពិត​មែន ការចោទ​ប្រកាន់​ថ្មីនេះ​​នឹង​ធ្វើ​ឡើង​ភ្លាមៗ​បន្ថែម​លើ​ការ​ចោទ​ប្រកាន់​ដែល​មាន​ស្រាប់​ ដែល​អ្នកទាំង​ពីរ​នេះ​បានផ្សំ​គំនិត​​ក្នុង​ការ​រាយ​ការណ៍​​ប្រាក់​ខែ​មិន​ពិត​ប្រាកដ​របស់​លោក Ghosn ចំនួន​ប្រហែល​ ៥​ ពាន់លានយ៉េន​នៅ​ក្នុង​ឯកសារ​ដែល​ដាក់​ជូន​​ផ្លូវការ​​ក្នុងអំឡុង​ពេល​ ​៥ ឆ្នាំ រហូត​មកដល់​ខែ​មី​នា ឆ្នាំ​២០១៥។

​ក្រុម​ព្រះ​អាជ្ញា​របស់​ប្រទេស​ជប៉ុន​បាន​បដិសេធ​ការធ្វើ​អត្ថា​ធិប្បាយ​ស្ដី​ពី​របាយ​ការណ៍ ទាក់ទង​នឹង​មនុស្ស​ពីរ​នាក់​នេះ ដែល​ត្រូវ​បានចាប់ខ្លួន​​កាល​ពី​ថ្ងៃទី ១៩ ខែ​វិច្ឆិកា​ និង​​ស្ថិត​នៅ​ក្នុង​​គុក​នៅ​ឡើយ។

​​ក្នុង​ប្រទេស​ជប៉ុន ជន​សង្ស័យ​អាច​ត្រូវ​បានគេ​ដាក់​គុក និង «ចាប់​ខ្លួនជាថ្មី​» ជា​ច្រើន​ដង​តាម​ការ​ចោទ​ប្រកាន់​ផ្សេងៗ​គ្នា ជា​ប្រព័ន្ធ​មួយ​ដែល​​បា​នបណ្ដាល​ឲ្យ​​មាន​ការ​រិះ​គន់​មួយ​ចំនួន​នៅ​លើ​​ប្រព័ន្ធ​ព័ត៌​មាន​អន្តរជាតិ​៕ AFP/LA

អត្ថបទគួរចាប់អារម្មណ៍