ក្នុង​ការ​ផ្តល់​អាទិភាព​ជូន​វិនិយោគិន​ក្នុង​ស្រុក និង​ការ​ប្រើប្រាស់​អត្ថប្រយោជន៍​នៃ​ការ​អប់រំ ក៏​ដូចជា​បទពិសោធ​អន្តរជាតិ​ក្រុមហ៊ុន ហ្គោលដេន អេហ្វអិកស៍ លីង ឃែ​ភីថល ក្រោម​ការ​ដឹកនាំ​ និង​កិច្ច​សហប្រតិបត្តិការ​ដ៏​ខ្ពង់ខ្ពស់​ពី​គណៈកម្មការ​មូលបត្រ​កម្ពុជា បាន​រៀបចំ​សិក្ខាសាលា​ជា​លក្ខណៈ​ទ្រង់ទ្រាយ​ធំ នៅ​​​​គ្រប់​​ខេត្ត​ក្រុង​ទាំង​អស់​នៃ​ប្រទេស​កម្ពុជា ដោយ​មាន​ការ​អញ្ជើញ​​ចូលរួម​ជា​អធិបតី​ពី​អភិបាល​ និង​អភិបាល​រង​ខេត្ត​ផង​ដែរ​។

សិក្ខាសាលា​នេះ​មាន​គោល​បំណង​ចែក​រំលែក​នូវ​សារៈសំខាន់​នៃ​ការ​ជួញដូរ​ឧបករណ៍​និស្សន្ទ និង​ឱកាស​វិនិយោគ​នៅ​ក្នុង​ទីផ្សារ​ឧបករណ៍​និស្សន្ទ ហើយ​តាម​រយៈ​សិក្ខាសាលា​នេះ យើង​បាន​ផ្ដល់​ការ​អប់រំ និង​បង្កើន​ចំណេះ​ដឹង​ទាក់ទង​នឹង​ការ​វិនិយោគ​ទៅ​កាន់​សាធារណជន​ជាង ៣ ០០០ ​នាក់​។

ស្រប​ពេល​ជាមួយ​គ្នា​នេះ ក្រុមហ៊ុន ហ្គោល​ដេន អេហ្វ អិកស៍ លីង ឃែភីថល បាន​អញ្ជើញ​អ្នក​ជំនាញ​ជនជាតិ​ជប៉ុន​ម្នាក់ ដែល​មាន​បទពិសោធ ៤០ ​ឆ្នាំ​ នៅ​ក្នុង​វិស័យ​ហិរញ្ញវត្ថុ​មក​បង្កើត​ផ្នែក​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ ​ដើម្បី​បង្ហាញ​ និង​ណែនាំ​អំពី​បច្ចេកវិទ្យា​ជួញដូរ​របស់​ជប៉ុន ​រួមបញ្ចូល​ទាំង​ការ​ជួញដូរ​ស្វ័យប្រវត្តិ (Expert Adviser) និង​ការ​ជួញ​ដូរ​វៃ​ឆ្លាត​សិប្បនិម្មិត (Artificial Intelligence) ព្រម​ទាំង​ចំណេះ​ជំនាញ​លើ​វិធី​គ្រប់គ្រង​ទុន​វិនិយោគ​របស់​វិនិយោគិន​កម្ពុជា​ឱ្យ​ប្រកប​ដោយ​សុវត្ថិភាព​។

ចាប់​តាំង​ពី​ពេល​នោះ​មក ផ្នែក​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​របស់​យើង បាន​រៀបចំ​សិក្ខាសាលា​អប់រំ​ជាង ​២០ ​ដង​រួច​មក​ហើយ​។ តាមរយៈ​​សកម្មភាព​ជា​មូលដ្ឋាន​នេះ យើង​បាន​អភិវឌ្ឍ​សមត្ថភាព​របស់​វិនិយោគិន​កម្ពុជា និង​លើក​កម្ពស់​ទីផ្សារ​ឧបករណ៍​និស្សន្ទ​នៅ​កម្ពុជា​ជា​បន្ត​បន្ទាប់​។ ​ផ្នែក​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​របស់​យើង​នឹង​បន្ត​ដើរ​តួនាទី​ជា​ស្ពាន​មួយ​រវាង​កម្ពុជា​ និង​ជប៉ុន ក្នុង​សកម្មភាព​លើក​ស្ទួយ​សេដ្ឋកិច្ច​ជាតិ​ឲ្យ​កាន់​តែ​រីក​ចម្រើន​។​

បេសកកម្ម​របស់​យើង គឺ​ផ្តល់​ជូន​នូវ​ស្តង់ដា​មិន​ត្រឹមតែ​របស់​ប្រទេស​ជប៉ុន ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ជា​ស្តង់ដា​ពិភព​លោក​ដល់​វិនិយោគិន​កម្ពុជា​ផង​ដែរ។ លើស​ពី​នេះ​ទៅ​ទៀត ​យើង​​ក៏​បាន​ចាប់​ផ្តើម​ផែន​ការ​បោះពុម្ព​សៀវភៅ​អត្ថបទ​ស្តីពី ​«ការ​ជួញ​ដូរ​ឧបករណ៍​និស្សន្ទ​សម្រាប់​ប្រជាជន​កម្ពុជា» ​ដែល​ត្រូវ​បាន​សរសេរ​ជា​ភាសា​ខ្មែរ​ដំបូង​គេ ដើម្បី​ផ្ដល់​ជូន​នូវ​ការ​យល់​ដឹង​ច្បាស់​លាស់ និង​ជំនាញ​ជួញដូរ​ប្រកប​ដោយ​វិជ្ជាជីវៈ​៕