ក្នុង​ពិធី​អបអរសាទ​ខួប​ ៥ ​ឆ្នាំ​​នៃ​ការដាក់​ឲ្យ​ដំណើរការ​ផលិតកម្ម​របស់​ក្រុមហ៊ុន​ភ្នំពេញ ព្រីខាស ផ្លេន (Phnom Penh Precast Plants) កាលពី​ថ្ងៃ​​ទី​ ១៩ ខែ​កុម្ភៈ ឆ្នាំ​ ២០១៩ កន្លង​ទៅ​នេះ​លោក​ឧកញ៉ា ជឹង ធានសេង ដែល​ជា​នាយក​ក្រុមហ៊ុន​បាន​ថ្លែង​ប្រាប់​ភ្ញៀវ​​កិត្តិយស​ជាតិ និង​អន្តរជាតិ​ថា​ក្រុមហ៊ុន​បាន​ចាប់ផ្ដើម​ដំណើរការ​អាជីវកម្ម​របស់​ខ្លួន​នៅក្នុង​ឆ្នាំ​ ២០១៤ ក្រោម​ការ​បោះទុន​រួមគ្នា​របស់​វិនិយោគិន​ក្នុង​ស្រុក​ដោយ​ចាប់ផ្ដើម​ពី​ការផលិត​បង្គោល​ភ្លើង​គ្រប់​ប្រភេទ និង​គ្រប់​ប្រវែង​ដែល​រហូត​មក​ដល់​ពេល​នេះ​បង្គោល​ភ្លើង​របស់​ក្រុមហ៊ុន​ភ្នំពេញ ព្រីខាសផ្លេន ត្រូវ​បាន​ដំឡើង​នៅ​ទូទាំង​រាជធានី​ខេត្ត-ក្រុង​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

លោក​ឧកញ៉ា​បាន​សង្កត់ធ្ងន់​ថា​៖ «​ដោយ​មើល​ឃើញ​ពី​សភាពការណ៍​នយោបាយ​ល្អប្រសើរ​ក្នុង​ពេល​បច្ចុប្បន្ន និង​អនាគត​ព្រម​ទាំង​ឈរលើ​ស្មារតី​គិតគូរ​ពី​ការចូលរួម​អភិវឌ្ឍន៍​ប្រទេស​ជាមួយ​រាជរដ្ឋាភិបាល​ក្នុង​ការស្ដារ​ឡើង​វិញ​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា​ដែល​ត្រូវ​បាន​បំផ្លាញ​ដោយ​សង្គ្រាម​ក្នុង​ពេល​កន្លង​ទៅ​ក្រុមហ៊ុន​បាន​សម្រេច​ដាក់បញ្ចូល​ផលិតកម្ម​លូ​បេតុង​ស្តង់ដា​តាម​បច្ចេកវិទ្យា​ប្រទេស​អាល្លឺម៉ង់​ទៅក្នុង​ខ្សែសង្វាក់​ផលិតកម្ម​ក្នុង​ដើម​ត្រីមាស​ទី​ ៤ ឆ្នាំ​ ២០១៤ »​។

អ្វី​ដែល​កាន់តែ​ពិសេស​ទៀត​នោះ​ដោយ​ផ្អែកលើ​គុណភាព​តាម​ស្តង់ដា​អន្តរជាតិ និង​បច្ចេកវិទ្យា​ខ្ពស់​ក្នុង​ផលិតកម្ម​នេះ​គណៈកម្មាធិការ​វាយតម្លៃ​គុណភាព​អន្តរជាតិ​បាន​សម្រេច​ផ្តល់​វិញ្ញាបនបត្រ​កម្រិត ISO 9001:2015 ដល់​ក្រុមហ៊ុន ភ្នំពេញ ព្រីខាស ផ្លេន​ (Phnom Penh Precast Plants)​។

ការទទួល​ស្គាល់​គុណភាព​ពី​គណៈកម្មាធិការ​វាយតម្លៃ​គុណភាព​កម្រិត​ពិភពលោក​នេះ​គឺជា​ការបង្កើន​ទំនុកចិត្ត​បន្ថែម​ទៀត​ដល់​អតិថិជន​ដែល​គាំទ្រ​ផលិតផល​ក្រុមហ៊ុន ភ្នំពេញ ព្រីខាស ផ្លេន (Phnom Penh Precast Plants) ។

លោក​ឧកញ៉ា​បាន​បន្ថែម​ថា​៖ «​ក្រុមហ៊ុន​យើង​ប្ដេជ្ញា​ថែរក្សា​គុណភាព​គ្រប់​ផលិតផល​របស់​យើង​ឲ្យ​កាន់​តែ​ល្អប្រសើរ​។

ការគាំទ្រ​ផលិតផល​ក្រុមហ៊ុន ភ្នំពេញ ព្រីខាស ផ្លេន (Phnom Penh Precast Plants) គឺជា​ការគាំទ្រ​ស្នាដៃ​កូន​ខ្មែរ​»៕

នាយក​ក្រុមហ៊ុន ឧកញ៉ា ជឹង ធានសេង ថ្លែង​សុន្ទរកថា​ក្នុង​ពិធី​. រូបថត Phnom Penh Precast Plants