ភ្នំពេញៈ ​គ្រឹះ​ស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ ​អម្រឹត ​បាន​ចាប់​ដៃ​គូ​ជា​មួយ​ក្រុមហ៊ុន​ធានា​រ៉ាប់រង​ AIA​ ដើម្បី​បង្ហាញពី​​សេវា​​ធា​នា​រ៉ាប់រង​ដល់​អតិ​ថិជន​របស់​ខ្លួន ​បន្ទាប់​ពី​​ទទួល​បាន​ការ​​យល់​ព្រម​ពី​ធនាគារ​ជាតិ​នៃ​កម្ពុជា ​និង​ក្រសួង​សេដ្ឋ​កិច្ច និង​ហិរ​ញ្ញវត្ថុ​។​ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​របស់​​ក្រសួង​សេដ្ឋ​កិច្ច​នៅ​ថ្ងៃ​ចន្ទ​នេះ​។

​តាម​សេច​ក្ដី​ប្រកាស​ព័ត៌​មាន​រួម​រវាង ​អម្រឹត ​និង​ AIA (Cambodia) ​គ្រឹះ​ស្ថាន​អម្រឹត​នឹង​ចាប់​ផ្ដើម​ការផ្ដល់​ដល់​អតិ​​ថិជន​របស់​ខ្លួន​ជាង​​៤០ម៉ឺន​នាក់​ នូវ​លទ្ធ​ភាព​ទទួល​បានសេវា​ធានា​រ៉ាប់រង​អាយុ​ជីវិត​ និង​​ធានា​រ៉ាប់រង​ជំងឺ​សំខាន់ៗ​​របស់​ក្រុម​ហ៊ុន AIA ​។​

​លោក ​ជា​​ ផល្លារិន ​អគ្គនា​យក​ អម្រឹត​ បាន​ថ្លែង​នៅ​ក្នុង​សេច​ក្ដី​ប្រកាស​ព័ត៌​មាន​នេះថា​៖ «​នៅ​ពេល​នេះ​យើង​អាច​លើក​កម្ពស់​សន្ដិ​សុខ​ហិរញ្ញ​វត្ថុ​បន្ថែម​ទៀត​សម្រាប់​អតិថិ​ជន​របស់​យើង​តាម​រយៈ​ដំណោះ​ស្រាយ​ការធា​នា​រ៉ាប់​រង​អាយុ​ជីវិត​របស់​ក្រុម​ហ៊ុន​ AIA Cambodia»​។

ក្រុម​ហ៊ុន​ធានា​រ៉ាប់​រង​អាយុ​ជីវិត​បាន​ចូល​មក​កម្ពុជា​​លើក​ដំបូង​ ​កាល​ពីឆ្នាំ​២០១២ ​ហើយ​វិស័យ​នេះ​ត្រូវបាន​មើល​ឃើញ​កំណើន​រឹង​មាំ ចាប់​តាំង​ពី​ពេល​នោះ​។ ​

កាល​ពីខែ​មុន​ ក្រុម​ហ៊ុន​ Nikkei Asian Review​ បាន​រាយ​ការណ៍​ថា ​Dai-​icihi ​Life ​Holdings ​ជា​ក្រុម​ហ៊ុន​ធានា​រ៉ាប់​រង​របស់​ប្រ​ទេស​ជប៉ុន​កំពុង​រៀបចំ​ផែន​ការ​ ដើ​ម្បី​ពង្រីក​មក​ប្រទេស​កម្ពុជា​ ជា​មួយ​នឹង​បុគ្គ​លិក​ជា​ង​១០០ ​នាក់​នៅ​ឆ្នាំ​នេះ​៕​LA