The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - អាមេរិក​ដក​ហូត​ពន្ធ ​លើ​ការ​​នាំចូល​ប៉េងប៉ោះ​ពី​ម៉ិកស៊ិក

អាមេរិក​ដក​ហូត​ពន្ធ ​លើ​ការ​​នាំចូល​ប៉េងប៉ោះ​ពី​ម៉ិកស៊ិក

Content image - Phnom Penh Post
អាមេរិក កាល​ពី​ថ្ងៃ​អង្គារ​បាន​ហូត​ពន្ធ​នាំចូល​លើ​ប៉េងប៉ោះ​របស់​ប្រទេស ​ម៉ិកស៊ិក ដែល​បន្ថែម​ភាព​តានតឹង​រវាង​​ប្រទេស​ជិត​ខាង​ទាំង ​២។​ AFP

អាមេរិក​ដក​ហូត​ពន្ធ ​លើ​ការ​​នាំចូល​ប៉េងប៉ោះ​ពី​ម៉ិកស៊ិក

ក្រុង​ម៉ិកស៊ិកូៈ ​អាមេរិក កាល​ពី​ថ្ងៃ​អង្គារ​បាន​ហូត​ពន្ធ​នាំចូល​លើ​ប៉េងប៉ោះ​របស់​ប្រទេស ​ម៉ិកស៊ិក ដែល​បន្ថែម​ភាព​តានតឹង​រវាង​​ប្រទេស​ជិត​ខាង​ទាំង ​២។​

ពន្ធ​នាំចូល​ ១៧,​៥ ភាគរយ​បាន​​ចូល​ជា​ធរមាន​ បន្ទាប់​ពី​​​ប្រទេស​ទាំង ​២ ​បាន​បរាជ័យ​​ក្នុង​ការ​បន្ត​ជា​ថ្មី​​នូវ​កិច្ច​ព្រមព្រៀង​មួយ ​ដែល​បាន​ផ្អាក​ដោយសារ​​ការ​ស៊ើប​អង្កេត​​ប្រឆាំង​ការ​បង្ខូច​​តម្លៃ​របស់​អាមេរិក ដែល​បាន​បើក​ដំណើរការ​​ដំបូង​​កាល​ពី ​២៣ ឆ្នាំ​​មុន។​

ក្រសួង​ពាណិជ្ជកម្ម​អាមេរិក​បាន​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​អង្គារ​ថា ​ការ​ចរចា​ដើម្បី​ធ្វើ​ឲ្យ​​​កិច្ច​ព្រមព្រៀង​នេះ​រស់​ឡើង​វិញ​​នឹង​បន្ត​ធ្វើ​ឡើង​។​

រដ្ឋមន្ដ្រី​ក្រសួង​ពាណិជ្ជកម្ម​អាមេរិក​​លោក Wilbur Ross ថ្លែង​​​​​​ថា​៖ «​យើង​នៅ​តែ​មាន​​សុទិដិ្ឋនិយម​ថា ​នឹង​មាន​ដំណោះ​​ស្រាយ​ដោយ​ការ​ចរចា​មួយ»។​​

ពន្ធ​នាំចូល​នេះ​ជា​ចុង​ក្រោយ​​​​អាច​​ត្រូវ​បាន​រារាំង ប្រសិន​បើ​គណៈកម្មការ​ពាណិជ្ជកម្ម​អន្តរជាតិ​​អាមេរិក​ដែល​​ជា​ស្ថាប័ន​ឯករាជ្យ​មួយ​រក​ឃើញ​ថា ​មិន​មាន​ឧស្សាហកម្ម​អាមេរិក​ណា​មួយ​​​​បាន​រង​ការ​ខូចខាត​ដោយសារ​​ការ​លក់​​​បង្ខូច​ថ្លៃ​​ប៉េងប៉ោះ​​​របស់​​​​ម៉ិកស៊ិក​លើ​ទីផ្សារ​អាមេរិក​​ដូច​​ដែល​បាន​​​ចោទ​ប្រកាន់​នោះ។​

ម៉ិកស៊ិក​​​ផ្គត់ផ្គង់​​ប៉េងប៉ោះ​ស្រស់​​ពាក់​កណ្ដាល​នៃ​ប៉េងបោះ​​​ដែល​ប្រើប្រាស់​នៅ​អាមេរិក និង​​ប៉ាន់​ប្រមាណ​ថា ពន្ធ​នាំចូល​នេះ​នឹង​ធ្វើ​ឲ្យ​ក្រុមហ៊ុន​នាំចេញ​របស់​​ខ្លួន​ខាត​បង់​ប្រាក់​ជាង ​៣៥០ ​លាន​ដុល្លារ ​ក្នុង ១ ឆ្នាំ។​

សមាគម​ដាំដុះ​ប៉េងប៉ោះ​របស់​​ប្រទេស ​ម៉ិកស៊ិក បាន​បដិសេធ​​ការ​ចោទ​ពី​ការ​បង្ខូច​តម្លៃ​នេះ​។ ​លោក​ Manuel Antonio Cazares អនុប្រធាន​​​សមាគម​នេះ​បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន AFP ​ថា ​ឧស្សាហកម្ម​ប៉េងប៉ោះ​នឹង​ «រង​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង​» ដោយសារ​ពន្ធ​នាំចូល​នេះ និង​បាន​ព្យាករ​ថា អតិថិជន​របស់​អាមេរិក​នឹង​ទទួល​រង​​ផល​ប៉ះពាល់​ផង​ដែរ​។​

ម៉ិកស៊ិក​បាន​នាំចេញ​ប៉េងប៉ោះ​ក្នុង​តម្លៃ​​ប្រហែល ២ ពាន់​លាន​ដុល្លារ ​ទៅ​អាមេរិក​កាល​ពី​ឆ្នាំ​មុន៕ AFP/LA

អត្ថបទគួរចាប់អារម្មណ៍