The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - អាមេរិក​បង្កើត​ក្រុម​ការងារ ​​ដើម្បី​សិក្សា​​រូបិយប័ណ្ណ​ឌីជីថល​របស់ Facebook

អាមេរិក​បង្កើត​ក្រុម​ការងារ ​​ដើម្បី​សិក្សា​​រូបិយប័ណ្ណ​ឌីជីថល​របស់ Facebook

Content image - Phnom Penh Post
អាមេរិក​បង្កើត​ក្រុម​ការងារ ​​ដើម្បី​សិក្សា​​រូបិយប័ណ្ណ​ឌីជីថល​របស់ Facebook ដែលគ្រោងចរាចរនៅពេលខាងមុខ។ AFP

អាមេរិក​បង្កើត​ក្រុម​ការងារ ​​ដើម្បី​សិក្សា​​រូបិយប័ណ្ណ​ឌីជីថល​របស់ Facebook

ក្រុង​វ៉ាស៊ីនតោនៈ លោក ​Jerome Powell ​ប្រធាន​ធនាគារ​កណ្តាល​អាមេរិក​​ ​បាន​ឲ្យ​ដឹង​​នៅ​​ថ្ងៃ​ពុធ​ថា ធនាគារ​កណ្ដាល​អាមេរិក​បាន​បង្កើត​ «​ក្រុម​ការងារ​» មួយ​ដែល​កំពុង​សម្របសម្រួល​​​​ជាមួយ​ទីភ្នាក់ងារ​រដ្ឋាភិបាល​ និង​ធនាគារ​កណ្ដាល​ផ្សេង​ទៀត​ ដើម្បី​ពិចារណា​ពី​​ភាព​ជំពាក់​ជំពិន​របស់​​រូបិយប័ណ្ណ​ឌីជីថល​លីប្រា (Libra) ដែល​​ប្រកាស​ដោយ​​​​ Facebook។

ក្នុង​សវនាការ​មួយ​នៅ​ឯ​គណៈកម្មាធិការ​​សេវា​ហិរញ្ញវត្ថុ​អាមេរិក លោក Powell បាន​ប្រាប់​ក្រុម​​អ្នក​តំណាងរាស្រ្ដ​ថា ផែនការ​រូបិយប័ណ្ណ​ឌីជីថល​​នេះ​​បង្កើត​ឲ្យ​មាន​ចម្ងល់​ «ធ្ងន់ធ្ងរ» ជា​ច្រើន។​ លោក​បាន​ប្រាប់​គណៈកម្មាធិការ​នេះ​ថា​៖ «​ចូរ​យើង​ចាប់​ផ្ដើម​ដោយ​និយាយ​ថា យើង​ពិត​ជា​គាំទ្រ​នវានុវត្តន៍​ប្រកប​ដោយ​ការ​ទទួល​ខុស​ត្រូវ​​​​ក្នុង​ឧស្សាហកម្ម​​សេវាហិរញ្ញវត្ថុ​ ដរាប​ណា​ហានិភ័យ​ដែល​ពាក់ព័ន្ធ​​ត្រូវ​បាន​​កំណត់ និង​គ្រប់គ្រង​​​ត្រឹមត្រូវ​»។​

លោក​ថ្លែង​ថា៖ «​ខណៈ​ដែល​ក្រុម​អ្នក​ឧបត្ថម្ភធន​របស់​គម្រោង​នេះ ក្រសោប​យក​លទ្ធភាព​នៃ​​​ការ​ទទួល​បាន​អត្ថប្រយោជន៍​សាធារណៈ រូបិយប័ណ្ណ​លីប្រា បង្កើត​ឲ្យ​មាន​ក្តី​​បារម្ភ​ធ្ងន់ធ្ងរ​ទាក់ទង​​នឹង​ភាព​​ឯកជន»។​

លោក Powell បាន​ឲ្យ​ដឹង​ថា ធនាគារ​​កណ្ដាល​អាមេរិក​ «កំពុង​សម្រប​សម្រួល​ជាមួយ​សហការី​របស់​យើង​​ក្នុង​រដ្ឋាភិបាល​​នៅ​អាមេរិក​» និង «​ជាមួយ​ធនាគារ​កណ្ដាល​ និង​រដ្ឋាភិបាល​ជុំវិញ​ពិភព​លោក​»។​

ប្រធាន​ធនាគារ​កណ្ដាល​​រូប​នេះ​​ឲ្យ​ដឹង​ថា ការ​ពិនិត្យ​មើល​ឡើង​វិញ​ «គួរ​តែ​​ជា​ការ​ត្រួត​ពិនិត្យ​មួយ​ដែល​អត់ធ្មត់ និង​ប្រុងប្រយ័ត្ន​ និង​មិន​ប្រញាប់​ប្រញាល់​​ក្នុង​ការ​អនុវត្ត​»។​

កាល​ពី​ខែ​មុន លោក Powell ​បាន​ចង្អុល​បង្ហាញ​ថា ធនាគារ​កណ្ដាល​អាមេរិក​នឹង​សិក្សា​ដោយ​ប្រុងប្រយ័ត្ន​នូវ​ផែនការ​របស់​ក្រុមហ៊ុន​ Facebook ដើម្បី​​បង្កើត​រូបិយប័ណ្ណ​ឌីជីថល​ពិភព​លោក​​ក្នុង​​បំណង​បន្ទាប​ការ​ចំណាយ​​ប្រតិបត្តិការ​​ និង​នាំ​យក​សេវា​កាន់​តែ​ច្រើន​​ដល់​ប្រជាជន ដែល​​គ្មាន​លទ្ធភាព​ទទួល​បាន​សេវា​ប្រព័ន្ធ​ធនាគារ​។​

ផែនការ​បង្កើត​រូបិយប័ណ្ណ​​​លីប្រា ដែល​​​​បាន​គាំទ្រ​ដោយ​ដៃគូ​ហិរញ្ញវត្ថុ និង​​​ដៃគូ​មិន​ស្វែងរក​ប្រាក់​ចំណេញ​នានា​ តំណាង​ឲ្យ​គំនិត​ផ្តួចផ្ដើម​ថ្មី​មួយ​ប្រកប​ដោយ​មហិច្ឆតា​សម្រាប់​បណ្ដាញ​​សង្គម​ធំ​ជាង​គេ​របស់​ពិភព​លោក​មួយ​នេះ ជាមួយ​​សក្ដានុពល​​​នាំយក​​ប្រាក់​ឌីជីថល​ចេញ​ពី​ភាព​មិន​ច្បាស់លាស់​ និង​ចូល​ទៅ​ក្នុង​ការ​ទទួល​ស្គាល់​។​

ប៉ុន្តែ​ផែនការ​នេះ​បាន​បណ្ដាល​​ឲ្យ​មាន​​​ការ​អំពាវនាវ​រួច​ហើយ​នៅ​អឺរ៉ុប​ឲ្យ​មាន​ការ​ត្រួត​ពិនិត្យ​ផ្នែក​​បទប្បញ្ញត្តិ​យ៉ាង​ដិត​ដល់ ហើយ​តំណាងរាស្ដ្រ​អាមេរិក​មួយ​ចំនួន​​បាន​ឲ្យ​ដឹងថា ​ពួក​គេ​​ត្រូវ​​​ការ​ព័ត៌មាន​បន្ថែម​ទៀត​ពី​ក្រុមហ៊ុន​ Facebook៕ AFP/LA​

អត្ថបទគួរចាប់អារម្មណ៍