The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - អាមេរិក​ គំរាម​ដក​ហូត​ពន្ធ​លើ​ទំនិញ​ចិន​តម្លៃ ២០០ ពាន់​លានដុល្លារ​បន្ថែមទៀត

អាមេរិក​ គំរាម​ដក​ហូត​ពន្ធ​លើ​ទំនិញ​ចិន​តម្លៃ ២០០ ពាន់​លានដុល្លារ​បន្ថែមទៀត

Content image - Phnom Penh Post
លោក Robert Lighthizer ថ្លែង​ក្នុង​ពិធី​មួយ​កាល​ពីខែ​មីនា ឆ្នាំ​នេះ។ រូបថត AFP

អាមេរិក​ គំរាម​ដក​ហូត​ពន្ធ​លើ​ទំនិញ​ចិន​តម្លៃ ២០០ ពាន់​លានដុល្លារ​បន្ថែមទៀត

ក្រុង​វ៉ាស៊ីនតោនៈ សហរដ្ឋ​អាមេរិក​បាន​បង្កើន​កម្តៅ​មួយផ្សេង​ទៀត​ក្នុង​សង្គ្រាម​ពាណិជ្ជកម្ម​​​ជាមួយ​ប្រទេស​ចិន ដោយ​គំរាម​ដក​ហូត​ពន្ធ​ថ្មី​​​តម្លៃ ២០០ ពាន់​លាន​ដុល្លារ​លើ​ទំនិញ​របស់​ចិន នៅខែ​កញ្ញា​ខាងមុខ​នេះ ដែលជំរុញ​ឲ្យ​មាន​ប្រតិកម្មតប​យ៉ាង​ខឹង​សម្បារ​ក្នុងទីក្រុង​ប៉េកាំង។

វិធានការ​ចុងក្រោយ​បំផុត​​ក្នុង​ជម្លោះ​ពាណិជ្ជកម្ម​ដែលកំពុង​កើនឡើង​​រវាង​ប្រទេស​មហា​អំណាច​សេដ្ឋកិច្ច​ទាំង​ពីរ​នេះ បានកើត​មានឡើង​ត្រឹមតែ​ប៉ុន្មានថ្ងៃ​ប៉ុណ្ណោះ​បន្ទាប់​ពី​ការ​ដកហូត​ពន្ធ​សង​សឹក​គ្នា​ទៅវិញទៅមក​តម្លៃ ៣៤ ពាន់​លាន​ដុល្លារ​បាន​ចូល​ជា​ធរមាន។

ក្រុម​អ្នកវិភាគ​បាន​ព្រមាន​ថា សង្គ្រាម​ពាណិជ្ជកម្មដែល​កំពុង​ផ្ទុះ​ឡើង​រវាង​ប្រទេស​មហា​អំណាច​ហិរញ្ញវត្ថុទាំង​ពីរ​នេះ អាច​បង្ក​ការ​ខូច​ខាត​ដល់​សេដ្ឋកិច្ច​ពិភពលោក ហើយ​នឹង​មាន​ផល​ប៉ះ​ពាល់ខ្លាំង​នៅទូទាំង​ពិភពលោក។

អ្នកតំណាង​ពាណិជ្ជកម្ម​អាមេរិក​លោក Robert Lighthizer កាលពី​ល្ងាច​ថ្ងៃ​អង្គារ​ម្សិលមិញ បានចោទ​ប្រទេស​ចិនថា​បាន​សង​សឹក​ទៅ​នឹង​ការ​ដក​ហូត​ពន្ធ​របស់អាមេរិក «ដោយ​គ្មាន​មូលដ្ឋាន​ច្បាប់​អន្តរជាតិ​ឬ​ហេតុផលត្រឹមត្រូវ​ណា​មួយ»។

លោក Lighthizer បាន​ឲ្យ​ដឹង​​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា ដូច្នេះ លោក​ប្រធានាធិបតី ដូណាល់ ត្រាំ បាន​បញ្ជា​ឲ្យ​ក្រសួង​ពាណិជ្ជកម្ម «ចាប់​ផ្តើម​ដំណើរការ​ដក​ហូត​ពន្ធ​ ១០ ភាគរយ​លើ​ការ​នាំចូល​ទំនិញចិន​ដែលមានតម្លៃ ២០០ ពាន់​លាន​ដុល្លារ​​បន្ថែម​ទៀត»៕

ក្រុម​មន្ត្រី​នឹង​ជួប​ប្រជុំ​នៅចុង​ខែ​សីហា ដើម្បី​សម្រេច​លើ​បញ្ជី​ផលិត​ផល​ដែលជា​ទិសដៅ​នៃការ​ដក​ហូត​ពន្ធ ហើយ​មន្រ្តី​រដ្ឋាភិបាល​អាមេរិក​មួយ​រូប​បាន​ឲ្យដឹងថា វា​នឹង​ចំណាយ​ពេលប្រហែល ២ ខែ ដើម្បី​បញ្ចប់​បញ្ជី​នេះ ដែលក្រោយ​មក​លោក ត្រាំ នឹង​សម្រេច​ថា​តើ​នឹង​ត្រូវ​បន្ត​ដំណើរទៅមុខ​ទៀត​ឆ្ពោះទៅ​រក​​​ការ​ដក​ហូត​ពន្ធ​ឬ​យ៉ាងណា។

មន្ត្រី​មួយ​រូប​បាន​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌មានថា គោល​ដៅ​បញ្ចប់​គឺ​ត្រូវ​ដក​ហូត​ពន្ធ​លើ​ ៤០ ភាគរយ​នៃ​ទំនិញ​ការ​នាំចូល​របស់ចិន ដែល​មាន​សមាសមាត្រ​ដូច​គ្នា​នៃ​ទំនិញ​អាមេរិក​ដែល​ត្រូវបានដក​ហូត​ពន្ធ​សង​សឹក​ដោយ​ទីក្រុង​ប៉េកាំង៕ AFP/KC

អត្ថបទគួរចាប់អារម្មណ៍