The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - អាមេរិក-ជប៉ុន ឯកភាព​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី

អាមេរិក-ជប៉ុន ឯកភាព​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី

Content image - Phnom Penh Post
លោក អាបេ និង​លោក ត្រាំ ក្នុង​ជំនួប​ទ្វេភាគី​ក្រៅ​កិច្ចប្រជុំ G7​។ AFP

អាមេរិក-ជប៉ុន ឯកភាព​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី

ក្រុងប៊ីអារីត្សៈ លោក​ប្រធានាធិបតី​អាមេរិក​ ដូណាល់ ត្រាំ និង​លោក​នាយក​រដ្ឋមន្ដ្រី​ជប៉ុន ស៊ីនហ្សូ អាបេ កាលពី​ថ្ងៃ​អាទិត្យ​បាន​ប្រកាស​កិច្ចព្រមព្រៀង​សេរី​ជា​គោលការណ៍​រវាង​ប្រទេស​ទាំង​ ២​។

លោក ត្រាំ បាន​ឲ្យ​ដឹង​បន្ទាប់ពី​ការចរចា​ជាមួយ​លោក​ អាបេ នៅ​ក្រៅ​ជំនួប​កិច្ចប្រជុំ​កំពូល​ក្រុម​ប្រទេស​មាន​សេដ្ឋកិច្ច​រីកចម្រើន​ទាំង ៧ (G7) នៅក្នុង​ទីក្រុង​ប៊ីអារីត្ស ប្រទេស​បារាំង​ថា​៖ «​វា​ជា​ប្រតិបត្តិការ​ដ៏ធំ​បំផុត​មួយ​»​។

លោក​ថ្លែង​ថា​៖ «​រាប់ពាន់​លាន និង​រាប់ពាន់​លាន​ដុល្លារ​»​។ លោក​បន្តថា​៖ «​វា​ពាក់ព័ន្ធ​នឹង​កសិកម្ម វា​ពាក់ព័ន្ធ​នឹង​ពាណិជ្ជកម្ម​អេឡិត្រូនិក​។ វា​ពាក់ព័ន្ធ​នឹង​អ្វីៗ​ជាច្រើន​។ យើង​បាន​យល់ព្រម​ជាគោលការណ៍​»​។

លោក អាបេ បាន​បញ្ជាក់​ថា​ប្រទេស​ទាំង​ ២ «​សម្រេច​បាន​ការព្រមព្រៀង​ប្រកប​ដោយ​ជោគជ័យ​» បន្ទាប់ពី​ការចរចា «​ប្រកប​ដោយ​ភាពតានតឹង​»​។

មេដឹកនាំ​ទាំង​ ២ ​បាន​ឲ្យ​ដឹងថា ពួកគេ​សង្ឃឹម​ថា​នឹងមាន​ការចុះ​ហត្ថលេខា​ជា​ផ្លូវការ​មួយ​ក្នុង​អំឡុង​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​នៅ​ទីក្រុង​ញូវយ៉ក​នៅ​ខែ​ក្រោយ​។

ប៉ុន្តែ​លោក អាបេ បាន​បង្ហាញ​ការប្រុងប្រយ័ត្ន​ថា​៖ «​យើង​នៅ​តែ​មាន​ការងារ​ដែល​នៅ​សល់​មួយចំនួន​ដែល​ត្រូវ​ធ្វើឲ្យ​ហើយ ដែល​ភាគច្រើន​ជា​ការងារ​ពាក់ព័ន្ធ​នឹង​ពាក្យពេជន៍​»​។

លោក Robert Lighthizer អ្នកតំណាង​ពាណិជ្ជកម្ម​អាមេរិក​បាន​ឲ្យ​ដឹងថា កិច្ចព្រមព្រៀង​នេះ​នឹង​ផ្ដល់​អត្ថប្រយោជន៍​ជាពិសេស​ដល់​កសិករ​អាមេរិក ដែល​ជា​ក្រុម​នយោបាយ​ដ៏សំខាន់​មួយ​សម្រាប់​លោក​ ត្រាំ នៅក្នុង​ការជំរុញ​ការបោះឆ្នោត​ក្នុង​ឆ្នាំ​ ២០២០​។

នៅពេល​សួរ​ថា តើ​ពន្ធ​នាំចូល​អាមេរិក​ដែល​បាន​ដាក់​រួចហើយ​លើ​រថយន្ត​របស់​ប្រទេស​ជប៉ុន​នឹង​ត្រូវ​បាន​លុបចោល​ដោយ​កិច្ចព្រមព្រៀង​នេះដែរ​ឬ​យ៉ាង​ណា​? លោក Lighthizer ថ្លែង​ថា​ពន្ធ​នាំចូល​មួយ​ចំនួន​នឹង​ត្រូវ​លុបចោល «​ប៉ុន្តែ​មិនមែន​ពន្ធ​នាំចូល​ទាំងអស់​ទេ​»​។

លោក ត្រាំ ក៏​បាន​ឲ្យ​ដឹងថា ពន្ធ​នាំចូល​នេះ «​គឺ​នៅ​ដដែល​» ប៉ុន្តែ​នឹង​មិន​ដំឡើង​នោះ​ទេ​។

លោក ត្រាំ និង​លោក​ អាបេ មាន​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ ប៉ុន្តែ​លោក ត្រាំ ជារឿយៗ​បាន​បញ្ជាក់​ថា ទីក្រុង​តូក្យូ​មាន​អត្ថប្រយោជន៍​មិន​ស្មើភាព​ក្នុង​ពាណិជ្ជកម្ម​ទ្វេភាគី​។

ទីភ្នាក់ងារ​ព័ត៌មាន​ជប៉ុន NHK និង​សារព័ត៌មាន​ជប៉ុន​ផ្សេង​ទៀត​បាន​រាយការណ៍​ថា ក្រុម​អ្នកចរចា​បាន​យល់ព្រម​ថា ជប៉ុន​នឹង​ហូតពន្ធ​នាំចូល​លើ​ផលិតផល​កសិកម្ម​អាមេរិក​ក្នុង​កម្រិត​ដែល​អនុវត្ត​ចំពោះ​សមាជិក​នៃ​កិច្ចព្រមព្រៀង​ភាព​ជា​ដៃគូ​អន្តរ​ប៉ាស៊ីហ្វិក (TPP)​។

NHK បាន​រាយការណ៍​ថា​ភាគី​ទាំង​ ២ ​បាន​យល់ព្រម​ថា ជប៉ុន​នឹង​កាត់បន្ថយ​ពន្ធ​លើ​សាច់គោ​ និង​សាច់ជ្រូក​អាមេរិក​មក​ត្រឹម​កម្រិត​ពន្ធ​ដែល​ដក​លើ​ប្រទេស​ជា​សមាជិក​របស់ TPP ប៉ុន្តែ​នឹង​មិន​កំណត់​កូតា​ថ្មី​សម្រាប់​ប៊័រ និង​ទឹកដោះគោ​មាន​ជាតិ​ខ្លាញ់​ទាប​៕ LA

អត្ថបទគួរចាប់អារម្មណ៍