ក្រុង​អាប៊ុយដាប៊ីៈ ប្រទេស​អារ៉ាប៊ីសាអូឌីត បាន​ឲ្យដឹងថា ខ្លួន​នឹង​កាត់​បន្ថយការ​នាំ​ចេញ​ប្រេង​ឆៅ​ចំនួន ៥ សែន​បារ៉ែល​ក្នុង​មួយ​ថ្ងៃ​នៅខែ​ធ្នូ ខណៈ​ក្រុមប្រទេស​ផលិតប្រេង​ធំៗ​បាន​ជួប​ប្រជុំ​កាល​ពី​ថ្ងៃ​អាទិត្យ ដើម្បីពិចារណាអំពី​ការ​កាត់​បន្ថយ​ទិន្នផល ដើម្បី​ជំរុញ​តម្លៃ​ប្រេង​ដែល​កំពុង​ធ្លាក់ចុះ។

លោក Khalid al-Falih រដ្ឋមន្ត្រីក្រសួង​ប្រេង​អារ៉ាប៊ីសាអូឌីត បាន​ប្រាប់​ក្រុម អ្នក​យក​ព័ត៌មាន​នៅ​ក្នុង​កិច្ច​ប្រជុំ​ក្នុង​ទីក្រុង​អាប៊ុយដាប៊ីកាលពីម្សិល​មិញ​នេះ​ថា៖ «ការ​នាំចេញ​ប្រេង​​ឆៅ​របស់​អារ៉ាប៊ី​សាអូឌិត​សម្រាប់ខែ​ធ្នូ នឹង​ទាបជាង​បរិមាណ​ការ​នាំចេញខែ​វិច្ឆិកា​ចំនួន ៥ សែន​បារ៉ែល»។

ប្រទេស​នាំចេញ​ប្រេង​ច្រើន​បំផុត​​របស់​ពិភពលោក​មួយ​នេះ​កំពុង​បូម​ប្រេង​ចំនួន ១០,៧ លាន​បារ៉ែល​ក្នុង​មួយថ្ងៃ​ចាប់ពី​ខែ​តុលា​មក។ នេះ​បើ​យោងតាម​លោក Falih៕ AFP/KC