The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - អាល្លឺម៉ង់​ថា អឺរ៉ុប​ត្រៀម​ខ្លួន​សងសឹក​អាមេរិក

អាល្លឺម៉ង់​ថា អឺរ៉ុប​ត្រៀម​ខ្លួន​សងសឹក​អាមេរិក

Content image - Phnom Penh Post
លោកស្រី Merkel ក្នុង​កិច្ចប្រជុំ​ក្នុង​គណបក្ស​របស់​លោកស្រី​កាលពី​ថ្ងៃ​ចន្ទ​។ រូបថត AFP

អាល្លឺម៉ង់​ថា អឺរ៉ុប​ត្រៀម​ខ្លួន​សងសឹក​អាមេរិក

ក្រុងប៊ែរឡាំងៈ លោកស្រី​អធិការបតី​អាល្លឺម៉ង់ Angela Merkel (CDU) បាន​បញ្ជូន​ការព្រមាន​មួយ​ទៅ​កាន់​លោក​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ ថា សហភាព​អឺរ៉ុប (EU) ត្រៀម​ខ្លួន​រួច​ជាស្រេច​ដើម្បី​សងសឹក​ក្នុង​សង្គ្រាម​ពាណិជ្ជកម្ម​ដែល​កំពុង​កើនឡើង​រវាង​ប្រទេស​មហាអំណាច​អន្តរ​អាត្លង់ទិក​ទាំង​ ២ ​នេះ​។

លោកស្រី Merkel បាន​ថ្លែង​តាម​ទូរទស្សន៍​សាធារណៈ​របស់​ប្រទេស​អាល្លឺម៉ង់ (ARD) កាលពី​រាត្រី​ថ្ងៃ​អាទិត្យ​ថា​៖ «​យើង​នឹង​មិន​ទុក​បណ្តោយ​ឲ្យ​ខ្លួន​យើង​ត្រូវ​បាន​គេ​បោកប្រាស់​ម្ដង​ហើយ​ម្ដង​ទៀត​នោះ​ទេ​»​។

ការប្ដេជ្ញាចិត្ត​របស់​លោកស្រី​អធិការបតី​រូប​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ភា្លមៗ បន្ទាប់ពី​លោក​ប្រធានាធិបតី​អាមេរិក​បាន​ដក​ការគាំទ្រ​គួរ​ឲ្យ​ភ្ញាក់ផ្អើល​សម្រាប់​ការចេញ​សេចក្ដី​ថ្លែងការណ៍​រួម​មួយ​ស្ដីពី​ពាណិជ្ជកម្ម​សេរី​ដែល​ត្រូវ​បាន​ប្រឹងប្រែង​យ៉ាង​ខ្លាំង​ដើម្បី​ចេញ​សេចក្តី​ថ្លែងការណ៍​នេះ​ដែល​បាន​ចុះហត្ថលេខា​នៅ​ក្នុង​កិច្ចប្រជុំ​ក្រុម​ប្រទេស G7 នៅ​ពេល​ថ្មីៗ​នៅ​ទីក្រុង La Malbaie ប្រទេស​កាណាដា​។

លោកស្រី Merkel បាន​ហៅ​កាលៈទេសៈ​ដែល​លោក ត្រាំ បាន​ប្រកាស​ការផ្លាស់ប្តូរ​ចិត្ត​នៅ​នាទី​ចុងក្រោយ​របស់​លោក​តាមរយៈ​បណ្តាញ​សង្គម​ធ្វីធើរ ដែល​ជា​បណ្ដាញ​មិន​ផ្លូវការ​សម្រាប់​ការផ្លាស់ប្តូរ​ទស្សនៈ​ការទូត​កម្រិត​ខ្ពស់​នោះ​ថា​ជា «​បញ្ហា​ធ្ងន់ធ្ងរ​» និង «​ការធ្វើឲ្យ​ខកចិត្ត​»​។

បើ​ទោះ​ជា​រដ្ឋាភិបាល​សហព័ន្ធ​អាល្លឺម៉ង់​បាន​ចាត់​ទុក​ឯកសារ​កិច្ចប្រជុំ​កំពូល​ចុងក្រោយ​នេះ​ថា​នៅ​តែ​ត្រូវ​បាន​ចងភ្ជាប់​កាតព្វកិច្ច​ស្រប​ច្បាប់​ក៏ដោយ ក៏​អាល្លឺម៉ង់ និង​សហភាព​អឺរ៉ុប​នឹង​មិន​អង្គុយ​នៅ​ស្ងៀម​នោះ​ដែរ ខណៈ​ដែល​អាមេរិក​បាន​ងាក​យ៉ាង​ខ្លាំង​ទៅរក​គោលនយោបាយ​គាំពារ​និយម​។

យោង​តាម​លោកស្រី Merkel អាល្លឺម៉ង់​មាន​ជម្រើស​តិចតួច ប៉ុន្តែ​ប្រឆាំង​តប​យ៉ាង​ខ្លាំង​ទៅ​វិធីសាស្ត្រ​មិន​ប្រក្រតី និង​ឯកតោភាគី​ដែល​បាន​អនុម័ត​ដោយ​លោក ដូណាល់ ត្រាំ​។ ការធ្វើឲ្យ​ខូច​កាន់តែ​ខ្លាំង​ឡើង​នៃ​ទំនាក់ទំនង​អន្តរអាត្លង់ទិក​នេះ​បាន​បង្ហាញ​ថា​អឺរ៉ុប «​បាន​ពឹងផ្អែក​ងាយស្រួល​ពេក​» លើ​​ទីក្រុង​វ៉ាស៊ីនតោន​នាពេល​កន្លង​មក ហើយ​ឥឡូវ​នេះ​នឹង​ត្រូវ​ធ្វើ​ការងារ​ឆ្ពោះ​ទៅ​រក​ការរួបរួម​គ្នា​កាន់តែ​ខ្លាំង​បន្ថែម​ទៀត​សម្រាប់​អឺរ៉ុប ដើម្បី​អភិរក្ស​ស្វ័យភាព​របស់​ខ្លួន​នៅ​លើ​ឆាក​អន្តរជាតិ​។

ដោយ​ប្រតិកម្ម​ចំពោះ​ការបញ្ចប់​ដោយ​ភាពវឹកវរ​នៃ​កិច្ចប្រជុំ​របស់​ក្រុម​ប្រទេស G7 គណបក្ស​ប្រជាធិបតេយ្យ​សេរី (F- DP) របស់​អាល្លឺម៉ង់​បាន​ជំរុញ​ឲ្យ​លោកស្រី Merkel បង្ហាញ​មុខ​នៅ​ចំពោះមុខ​សភា​សហព័ន្ធ និង​ពន្យល់​ប្រាប់​តំណាងរាស្ដ្រ​អំពី​របៀប​ដែល​ទីក្រុង​ប៊ែរឡាំង​មាន​បំណង​ធ្វើ​នៅ​ពេល​ខាង​មុខ​។

លោក Marco Buschmann លេខាធិការ​សភា​មកពី​គណបក្ស FDP បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​អាល្លឺម៉ង់ DPA ថា​វា «​ចាំបាច់​ខ្លាំង​ណាស់​» សម្រាប់​គណៈប្រតិភូ​ដែល​ត្រូវ​សាកសួរ​ឲ្យ​បាន​ហ្មត់ចត់​ បន្ទាប់ពី​មាន «​រឿង​អាស្រូវ​មិន​ធ្លាប់​មាន​» នៅក្នុង​កិច្ចប្រជុំ​កំពូល​នេះ​។

ថ្លែង​ទៅកាន់​ទីភ្នាក់ងារ​ព័ត៌មាន​ស៊ីនហួ​កាលពី​ថ្ងៃ​ចន្ទ​លោក Juergen Matthes បម្រើការ​នៅ​វិទ្យាសា្ថន​សេដ្ឋកិច្ច​អាល្លឺម៉ង់ (IW) បាន​ថ្លែង​ថា​លោក ដូណាល់ ត្រាំ បាន «​ប្រែ​ក្លាយ G7 ទៅជា G6 តាម​ព្រឹត្តន័យ​»៕ People's Daily/LA

អត្ថបទគួរចាប់អារម្មណ៍