ក្រុង​ប៊្រុចសែលៈ ក្រុម​សកម្មជន​រាប់រយ​នាក់​កាល​ពី​ថ្ងៃ​អង្គារ​បាន​ជំរុញ​ឲ្យ​សហភាព​អឺរ៉ុប «ផ្អាក​ការ​ចរចា​ភ្លាមៗ» សម្រាប់​កិច្ច​ព្រមព្រៀង​​ពាណិជ្ជកម្ម​ជាមួយ​ប្លុក ​Mercosur ជុំវិញ​ការ​​ចោទ​ប្រកាន់​ពី​ការ​បង្ក​​​គ្រោះ​ថ្នាក់​ដល់​ជនជាតិ​ដើម​ភាគ​តិច និង​​ព្រៃ​ឈើ​ទឹក​ភ្លៀង​នៅ​ប្រេស៊ីល។

ការ​អំពាវនាវ​ដែល​ធ្វើ​ឡើង​ដោយ​ក្រុម​ការពារ​សិទ្ធិ​មនុស្ស និង​ព្រៃឈើ​ជាង ៣៤០ ស្ថាប័ន​នេះ អាច​បង្ក​ឲ្យ​មាន​ភាព​ស្មុគស្មាញ​ថែម​ទៀត​ដល់​​បំណង​របស់​​អឺរ៉ុប​​ដើម្បី​បញ្ចប់​​​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​​មួយ​ជាមួយ​ប្លុក​ Mercosur ដែល​រួមមាន ប្រេស៊ីល ​អាហ្សង់ទីន អ៊ុយរ៉ាហ្កាយ និង​​ប៉ារ៉ាហ្កាយ។

ក្នុង​លិខិត​ចំហរ​មួយ អង្គការ Greenpeace និង​អង្គការ​ជា​ច្រើន​ទៀត​​​រំឭក​អឺរ៉ុប​ថា «វា​ដល់​ពេល​ហើយ​ដែល​ អឺរ៉ុប​ត្រូវ​​ចាត់​វិធានការ​ ដើម្បី​ទប់ស្កាត់​​ការ​ធ្លាក់​ចុះ​សិទ្ធិ​មនុស្ស និង​ស្ថានភាព​​បរិស្ថាន​នៅ​​ប្រេស៊ីល»៕ AFP/KC