ក្រុងប្រ៊ុចសែលៈ សហភាពអឺរ៉ុប និងប្រទេសចិនកាលពីថ្ងៃអង្គារសម្រេចបានកិច្ចព្រមព្រៀងមួយ ដើម្បីការពារទំនិញសម្គាល់ភូមិសាស្ដ្រជំនួប ២០០ មុខ ដូចជាឈីស Roquefort ឬតែ Pu''er ជាដើម។
ចាប់ពីពេលនេះតទៅនៅក្នុងការជួញដូររវាងប្រទេសដែលមានសេដ្ឋកិច្ចឈានមុខគេទាំង ២ របស់ពិភពលោកនេះ អតិថិជនត្រូវតែជឿទុកចិត្តថា ស្រាដែលមានស្លាកឈ្មោះដូចជា ស្រាវវីស្គី Scotch មកពីប្រទេស Scotland និងស្រា Moutai មកពីក្រុមហ៊ុន Kweichow។
កិច្ចព្រមព្រៀងនេះបង្កើតឲ្យមានការសន្យាដ៏ល្អដែលបានធ្វើឡើងនៅក្នុងកិច្ចប្រជុំកំពូលរវាងសហភាពអឺរ៉ុប និងប្រទេស ចិន កាលពីខែមេសា និងត្រូវបានបញ្ចប់ក្នុងអំឡុងដំណើរទស្សនកិច្ចទៅប្រទេសចិនដោយលោកប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង និងក្រុមមន្ដ្រីសហភាពអឺរ៉ុប។
កិច្ចព្រមព្រៀងការពារទំនិញអាហារប្រភពដើមនេះធ្វើឡើង ខណៈដែលភាគីទាំង ២ បានជម្នះអស់រយៈពេលជាច្រើនឆ្នាំក្នុងការបើកផ្លូវស្ដីពីកិច្ចព្រមព្រៀងវិនិយោគរវាងសហភាពអឺរ៉ុប និងប្រទេសចិនដែលពន្យារពេលយូរជាមួយទីក្រុងប្រ៊ុចសែលដែលបានបារម្ភយ៉ាងខ្លាំងអំពីកង្វះលទ្ធភាពចូលទីផ្សារនៅក្នុងប្រទេសចិនសម្រាប់ក្រុមហ៊ុនបរទេស និងការរីករាលដាលនៃការឧបត្ថម្ភធនរដ្ឋរបស់ប្រទេសចិន។
លោក Phil Hogan ស្នងការកសិកម្មសហភាពអឺរ៉ុបបានហៅកិច្ចព្រមព្រៀងនេះថាជា «ការឈ្នះសម្រាប់ភាគីទាំង ២» ដែលនឹងពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងការការពារកសិករ និងអតិថិជន។
លោកថ្លែងថា៖ «អតិថិជនមានឆន្ទៈក្នុងការបង់ថ្លៃកាន់តែខ្ពស់ដោយទុកចិត្តលើប្រភពដើម និងភាពត្រឹមត្រូវនៃផលិតផលទាំងនេះ ខណៈការផ្ដល់រង្វាន់បន្ថែមទៀតដល់កសិករ»។
ប្រទេសចិនជាទីផ្សារឈានមុខគេទី ២ របស់សហភាពអឺរ៉ុប សម្រាប់ការនាំចេញកសិកម្មដែលមានតម្លៃ ១២,៨ ពាន់លានអឺរ៉ូនៅពីខែកញ្ញា ឆ្នាំ ២០១៨ និងខែសីហាឆ្នាំ ២០១៩។
បច្ចុប្បន្នទំនិញនៅពេលនេះដែលមាន «សូចនាករសម្គាល់ភូមិសាស្ដ្រ» តំណាងឲ្យ ៩ ភាគរយ នៃចំនួនសរុបនេះ។
បញ្ជីរបស់អឺរ៉ុបសម្រាប់ឈ្មោះផលិតផលសម្គាល់ភូមិសាស្ត្រចំនួន ១០០ មុខ រួមមានឈីសជាច្រើនប្រភេទ ដូចជាឈីស manchego របស់ប្រទេសអេស្ប៉ាញ និងឈីស danablu របស់ប្រទេសដាណឺម៉ាក ព្រមទាំងស្រារបស់ប្រទេសបារាំងជាច្រើនតំបន់។
នៅលើបញ្ជីផលិតផល ១០០ មុខ របស់ប្រទេស ចិន ស្រាអង្ករ Shaoxing នឹងត្រូវបានការពារផងដែររួមជាមួយនឹងជ្រក់ pao cai នៅស៊ីឈាន់ និងផ្លែឈើហូបផ្លែជាច្រើនដូចជាផ្លែក្រូចត្លុងទឹកឃ្មុំ Tai Po។
កិច្ចព្រមព្រៀងនេះនឹងចាប់ផ្ដើមអនុវត្តមុនពេលដំណាច់ឆ្នាំក្រោយ បន្ទាប់ពីកិច្ចព្រមព្រៀងនេះត្រូវបានផ្ដល់សច្ចាប័នដោយក្រុមមេដឹកនាំថ្នាក់ជាតិ និងសមាជិកសភាអឺរ៉ុប។
៤ ឆ្នាំបន្ទាប់មក បញ្ជីនេះនឹងត្រូវបានបង្កើនចំនួនផលិតផល ដើម្បីគ្របដណ្ដប់លើផលិតផល ១៧៥ មុខផ្សេងទៀតមកពីភាគីនីមួយៗ៕ LA