The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - អុីរ៉ាក់ ចោទ​ប្រកាន់​ប្រទេស​ផលិត​ប្រេង​ថា​ ​ផលិត​លើស​កូតា

អុីរ៉ាក់ ចោទ​ប្រកាន់​ប្រទេស​ផលិត​ប្រេង​ថា​ ​ផលិត​លើស​កូតា

Content image - Phnom Penh Post
លោក Jabbar al-Luaibi ថ្លែងក្នុង​សន្និសីទ​មួយកាល​ពី​ចុង​ខែ​មេសា។ រូបថត AFP

អុីរ៉ាក់ ចោទ​ប្រកាន់​ប្រទេស​ផលិត​ប្រេង​ថា​ ​ផលិត​លើស​កូតា

ក្រុង​បាដាដៈ ប្រទេស​អុីរ៉ាក់ កាល​ពីថ្ងៃចន្ទ​បាន​ចោទ​ប្រកាន់​បណ្ដា​ប្រទេស​ផលិត​ប្រេង​ផ្សេង​ទៀត​ថា​បាន​​បូម​​​ប្រេង​ឆៅ​លើស​ជា​ច្រើន​បារ៉ែល​ពី​បរិមាណ​ដែល​​បាន​​ព្រម​ព្រៀង​ដោយ​អង្គ​ការ​ប្រទេស​នាំចេញ​ប្រេង​ OPEC​ និង​ដៃគូ​របស់​ខ្លួន​ មុន​ពេល​មាន​កិច្ចប្រជុំ​របស់​អង្គ​ការ​នេះ​នៅ​សប្ដាហ៍​ក្រោយ​។​

​លោក​ Jabbar al-Luaibi រដ្ឋ​មន្ដ្រី​ក្រសួង​ប្រេងអុីរ៉ាក់​​បាន​ថ្លែងថា​៖ «​​ក្រុម​ប្រទេស​ផលិត​ប្រេង​ ដែល​ជា​សមាជិក ឬ​មិន​មែន​សមាជិក​របស់​ OPEC មិន​បាន​គោរព​តាម​​ទិសដៅ​ដែល​បាន​កំណត់​នោះ​ទេ ហើយ​តម្លៃ​ប្រេង​ឥន្ធនៈ​មិន​បាន​កើន​ឡើង​ដល់​កម្រិត​ដែល​ចង់​បាន​ឡើយ»។

​លោក​បាន​ថ្លែង​នៅ​ក្នុងសេច​ក្ដី​ប្រកាស​ព័ត៌​មាន​មួយ​ថា​៖ «​ដើម្បី​សម្រេច​​បាន​​តម្លៃ​សម​រម្យ​ និង​ប្រកបដោយ​ចីរ​ភាព​ ​យើង​ត្រូវ​ការ​​ការ​គាំទ្រ សិ្ថរ​ភាព និង​ការ​​ចូលរួម​​កាន់​តែច្រើន​ ពី​បណ្ដា​ប្រទេស​​ផលិ​ត​សម្រាប់​កិច្ច​ព្រម​ព្រៀង​» ដែល​បាន​សម្រេច​កាល​ពី​ដើម​ឆ្នាំ​ ២០១​៧ នេះ។

នៅ​ពេល​នោះ អង្គការ OPEC និង​បណ្ដា​ប្រទេស​ផ្សេង​ទៀត​ បាន​ប្តេជ្ញា​​ដាក់​​កម្រិត​ទិន្ន​ផល​​ប្រេង​ និ​ងចាត់​វិធាន​ការ​​ក្នុងការ​បង្កើន​តម្លៃ​ប្រេង​ឆៅ​។​

ប៉ុន្តែ​យោងតាម​ទី​ភ្នាក់ងារ​ព័ត៌មាន​រុស្ស៊ី Interfax នៅ​ពីរ​សប្តាហ៍​ដំបូង​នៃ​ខែ​​មិថុនា​នេះ ប្រទេស​រុស្ស៊ី បាន​ផលិត​ប្រេង​លើស​​ទិសដៅ​កំណត់​​​ប្រចាំ​ថ្ងៃ​របស់​ខ្លួន​ដែល​​ចំនួន​ ១០,​៩៥ លានបារ៉ែល​ក្នុង​មួយថ្ងៃ​។​​ប្រទេស​អុីរ៉ាក់​ជា​សមាជិក​របស់​អង្គការ OPEC បច្ចុប្បន្ន​​​ផលិត​បាន​​ ៤,​៣២៥ លាន​បារ៉ែល​ក្នុង​មួយថ្ងៃ។ នេះ​បើ​យោង​តាម​លោក Luaibi រដ្ឋ​មន្ដ្រី​ក្រសួង​ប្រេង។

ប្រទេស​នេះ​ជា​រឿយៗ បាន​អំពាវ​នាវ​ឲ្យ​មាន​ការ​ចាត់​វិធាន​ការ​​ក្នុង​ការ​​បង្កើន​តម្លៃប្រេង​ ដើម្បី​គាំទ្រ​ដល់​ថវិកា​របស់​ខ្លួន ដែល​រង​ផល​ប៉ះ​ពាល់​ខ្លាំង​ដោយ​ការ​ធ្លាក់​ចុះ​តម្លៃ​ និង​សង្រ្គាម​រយៈ​ពេល ​៣ ឆ្នាំ​របស់​​ខ្លួន​ជា​មួយ​​​​ក្រុម​ជីហាត។

​​លោក​ Luaibi បាន​ប្រាប់​ក្រុម​អ្នកយក​ព័ត៌​មាន​​កាល​ពីរសៀល​​​ថ្ងៃចន្ទ​ថា​៖ «​ប្រទេសអុីរ៉ាក់ គាំទ្រ​ការធ្វើ​ឲ្យ​មាន​ស្ថិរ​ភាពតម្លៃ​​ទី​ផ្សារ​ ទោះបីជា​​ប្រទេស​របស់​ខ្លួន​បានជួប​សង្រ្គាម​អស់រយៈ​ពេល​ ៣០ ​ឆ្នាំ ក៏ដោយ និងត្រូវ​​​កសាង​ប្រទេស​ឡើង​វិញដោយ​ខ្លួន​ឯងជា​បន្ទាន់»។

​លោក​បន្ថែម​ថា​៖ «​យើង​គោរព​ការ​សម្រេច​ចិត្ត​របស់​​អង្គការ OPEC »។

​អង្គការ OPEC និង​ដៃគូរបស់ខ្លួន ​​គ្រោង​នឹង​ពិ​ភាក្សា​​អំពី​កិច្ច​ព្រ​មព្រៀង​នេះ នៅក្នុង​កិច្ច​ប្រជុំ​មួយ​​នៅទី​ក្រុង​វីយែន​ នៅថ្ងៃ​ទី​ ២២ ខែ​មិថុនា។

លោក Luaibi ​ថ្លែងថា​៖ «​​បញ្ហា​សំខាន់​ត្រូវធ្វើ​ការ​សម្រេច​ចិត្ត (​​ក្នុង​ទីក្រុង​របស់​ប្រទេ​សអូទ្រីស​មួយនេះ) គឺ​ការ​ធ្វើ​ឲ្យ​មាន​ស្ថិរ​ភាព​ទី​ផ្សារ​»។

នៅពេលសួរ​​អំពី​ផល​ប៉ះ​ពាល់​ដែល​អាច​កើត​ឡើង​​លើ​ការ​ចរចា​រអំពី​​វិបត្តិ​នេះ រវាង​ប្រទេស​អារ៉ាប៊ីសា​អូឌីត និង​អុីរ៉ង់ ដែល​ជា​សត្រូវ​ដ៏ជូរ​ចត់​នឹង​គ្នា​នោះ​ លោក​រដ្ឋមន្ដ្រី​​​រូប​នេះ​បាន​ថ្លែង​ថា ​ រដ្ឋ​មន្ដ្រីអុីរ៉ាក់ នឹង «​ជួប​រដ្ឋ​មន្ដ្រី​​អុីរ៉ង់​ និង​រដ្ឋ​មន្ដ្រី​អារ៉ាប៊ីសាអូឌីត​ ដើ​ម្បី​ពិ​ភាក្សា​ និង​ព្យាយាម​​​ធ្វើ​ឲ្យ​ប្រាកដ​ថា ទី​ផ្សារ​​​ត្រូវ​បានធ្វើ​ឲ្យ​មាន​ស្ថិរ​ភាព​»៕ AFP/LA

អត្ថបទគួរចាប់អារម្មណ៍

  • អាជ្ញាធរ​ហាម​កប់​សព ឬ​ធ្វើ​ម៉ុង​នៅ​តាម​ជើងភ្នំ​ស្វាយ

    បន្ទាយមានជ័យៈ អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ​បាន​ចេញ​បម្រាម​មិន​ឲ្យ​មាន​ការ​សាងសង់​ផ្នូរ​កប់​សព ធ្វើ​ចេតិយ​ ឬ​ធ្វើ​ម៉ុង​នៅ​តាម​ជើងភ្នំ​ស្វាយ​ក្នុង​ក្រុង​សិរីសោភ័ណ​ទៀត​ឡើយ ដោយសារ​តែ​វា​ធ្វើឲ្យ​ខូច​ដល់​សោភណភាព​ភ្នំ​ធម្មជាតិ​ដែល​ជា​ទី​ទៅ​កម្សាន្ត​សម្រាប់​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​។ ការសម្រេច​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​នៅក្នុង​កិច្ចប្រជុំ​មួយ​នៅ​សាលាខេត្ត​កាលពី​ថ្ងៃទី​ ១៤ ខែ​សីហា​ឆ្នាំ​ ២០១៨​។

  • ចិន​នឹង​បញ្ជូន​ក្រុម​អ្នកចរចា​ទៅ​អាមេរិក

    ក្រុងប៉េកាំងៈ ក្រសួង​ពាណិជ្ជកម្ម​ចិន​បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ចិន​នឹង​បញ្ជូន​អ្នកចរចា​ជាន់​ខ្ពស់​ទៅ​សហរដ្ឋអាមេរិក​នៅ​ចុង​ខែ​សីហា​នេះ ដើម្បី​បន្ត​ការចរចា​ពាណិជ្ជកម្ម​ឡើង​វិញ ដែល​ជា​កិច្ចប្រជុំ​សាធារណៈ​លើកដំបូង​ក្នុង​រយៈពេល​ជាច្រើន​សប្ដាហ៍​ទាក់ទង​នឹង​ប្រធានបទ​នេះ ខណៈ​ជម្លោះ​ពាណិជ្ជកម្ម​មាន សភាព​កាន់តែ​ខ្លាំង​ឡើង​។

  • បរទេស​ និង​ខ្មែរ​ ៥៣ ​នាក់​ត្រូវ​បាន​ចាប់​ខ្លួន​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន

    ព្រះសីហនុៈ ជនបរទេស និង​ខ្មែរ​ចំនួន​ ៥៣ ​នាក់​ត្រូវ​បាន​ចាប់ខ្លួន​កាលពី​ម្សិលមិញ​នៅក្នុង​សង្កាត់​លេខ​ ៤ ក្រុង​ព្រះសីហនុ​ពេល​កំពុង​ប្រព្រឹត្ត​បទល្មើស ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន​នៅក្នុង​រង្គសាល​ស្កាយឡាញ​ ១ ​កន្លែង​។

  • CPP ការពារ​លទ្ធផល​បោះឆ្នោត ហើយ​ថា​រាល់​ការរិះគន់​គឺជា​ការប្រមាថ​ប្រជាជន​កម្ពុជា​យ៉ាង​ធ្ងន់ធ្ងរ

    ភ្នំពេញៈ បន្ទាប់ពី​ទទួល​បាន​ជ័យជម្នះ​ក្ដោប​ក្ដាប់​យក​អាសនៈ​ទាំង​ ១២៥ នៅក្នុង​រដ្ឋសភា មន្ត្រី​ជាន់ខ្ពស់​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​កាលពី​ម្សិលមិញ​បាន​ចេញ​មុខ​នៅ​ចំពោះ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជាតិ និង​អន្តរជាតិ​ដើម្បី​ការពារ​ជ័យជម្នះ​ដែល​ទទួល​បាន​ពី​ការបោះឆ្នោត​កាលពី​ថ្ងៃទី​ ២៩ ខែ​កក្កដា​កន្លង​មក​នេះ ហើយ​ក៏​បាន​វាយបក​ធ្ងន់ៗ​ប្រឆាំង​បណ្ដា​ប្រទេស​ប្រជាធិបតេយ្យ​ខ្លះ និង​អតីត​គណបក្ស​ប្រឆាំង​ដែល​រិះគន់​ខ្លួន​ថា​បាន «​ប្រមាថ​យ៉ាងធ្ងន់ធ្ងរ​» ដល់​ឆន្ទៈ​ប្រជាជន​កម្ពុជា ហើយ «​ឧបាយកល​ដ៏ពិសពុល​» របស់​ពួកគេ​បាន​ទទួល​បរាជ័យ​ជា​អ្វី​ដែល​អតីត​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ប្រឆាំង និង​អ្នកវិភាគ​ជំទាស់​។