The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - អូស្ត្រាលី​ចំណាយ $៣៥ ​ពាន់​លាន​ទិញ​នាវា​មុជ​ទឹក




អូស្ត្រាលី​ចំណាយ $៣៥ ​ពាន់​លាន​ទិញ​នាវា​មុជ​ទឹក

Content image - Phnom Penh Post
នាវា​មុជទឹកប្រភេទ​ចាស់​នៅ​រោងចក្រ​របស់​ក្រុមហ៊ុន Naval​​។ រូប AFP

អូស្ត្រាលី​ចំណាយ $៣៥ ​ពាន់​លាន​ទិញ​នាវា​មុជ​ទឹក

ក្រុងកង់បេរ៉ាៈ ប្រទេស ​អូស្រ្តាលី ​​បាន​ចុះ​ហត្ថលេខា​ជា​ផ្លូវ​ការ​លើ​ «ភាព​ជា​ដៃគូ​យុទ្ធសាស្រ្ត» ដែល​មាន​ទឹក​ប្រាក់ ៥០ ពាន់​លាន​​ដុល្លារ​អូស្រ្តាលី ជា​មួយ​ប្រទេស ​បារាំង ដើម្បី​ផលិត​នាវា​មុជ​ទឹក​ប្រយុទ្ធ​ចំនួន ១២ គ្រឿង ពោល​គឺ​​​ជា​សញ្ញា​មួយ​បង្ហាញ​​ពី​ឆន្ទៈ​របស់​ទីក្រុង​កង់បេរ៉ា​ក្នុង​ការ​បង្កើន​អំណាច​នៅ​ទូទាំង​តំបន់​ប៉ាស៊ីហ្វិក។

លោក​នាយក​រដ្ឋមន្ត្រី Scott Morrison បាន​ស្វាគមន៍ «ផែនការ​ដ៏​មោះមុត​ខ្លាំង» នេះ នៅ​​ឯ​ពិធី​មួយ​ក្នុង​ទីក្រុង​កង់បេរ៉ា​ថា ​ជា​ផ្នែក​មួយ​នៃ​ការ​វិនិយោគ​លើ​សន្តិភាព​ធំបំផុត​ មិន​ធ្លាប់​មាន​របស់​​អូស្រ្តាលី​ក្នុង​វិស័យ​ការពារ​ជាតិ»។

សសរស្តម្ភ​ចម្បង​របស់​ភាព​ជា​ដៃគូ​នេះ គឺ​ជា​កិច្ចសន្យា ​១ ​សម្រាប់​ក្រុមហ៊ុន​ដៃគូ​​ឈ្មោះ​ថា Naval Group ដែល​មាន​ការ​គាំទ្រ​ពី​រដ្ឋាភិបាល​បារាំង ដើម្បី​ផលិត​នាវា​មុជ​ទឹក​​ថ្នាក់​វាយ​ប្រហារ​ចំនួន ១២ គ្រឿង ដែល​នឹង​ចំណាយ​ពេល​ច្រើន​ឆ្នាំ​ដើម្បី​​ផលិត​នាវា​ទាំង​នេះ។

គម្រោង​ដែល​មាន​ទឹក​ប្រាក់​ ៥០ ពាន់​លាន​ដុល្លារ​អូស្រ្តាលី ឬ​ប្រហែល​នឹង ៣៥ ពាន់​លាន​ដុល្លារ​អាមេរិក​នេះ គឺ​ជា​គម្រោង​​លទ្ធកម្ម​ការពារ​ជាតិ​ធំ​បំផុត​មិន​ធ្លាប់​មាន​របស់​ប្រទេស ​អូស្រ្តាលី និង​ជា​កិច្ច​ព្រមព្រៀង​លក់​នៅ​បរទេស​ធំ​បំផុត​មិន​ធ្លាប់​មាន​ផង​ដែរ​សម្រាប់​ក្រុមហ៊ុន​ផលិត​នាវា Naval Group របស់​ប្រទេស ​បារាំង។

នាវា​មុជ​ទឹក​ដំបូង ត្រូវ​បាន​រំពឹង​​ថា​នឹង​ផលិត​បញ្ចប់​នៅ​ដើម​​​ឆ្នាំ ២០៣០ ដោយ​ចាប់​ផ្តើម​បើកបរ​សាកល្បង​ក្នុង​សមុទ្រ​នៅ​ប្រហែល​ត្រី​មាស​ទី១ ឆ្នាំ ២០​៣១ និង​ធ្វើ​តេស្ត​ប្រតិបត្តិការ​នៅ​ចុង​ឆ្នាំ ២០​៣២។

ក្រុម​អ្នក​រិះគន់​បាន​និយាយ​ថា ការណ៍​នោះ​មាន​ភាព​យឺតយ៉ាវ​ពេក។ ដែន​ទឹក​ឆ្ពោះ​ទៅ​ភាគ​ខាង​ជើង និង​ភាគ​ខាង​កើត​​របស់​ប្រទេស ​អូស្រ្តាលី កំពុង​ស្ថិត​ក្នុង​ភាព​ប្រឈរ​មុខ​ដាក់​គ្នា​ដ៏​តានតឹង​រវាង​សហរដ្ឋ​អាមេរិក ចិន និង​ប្រទេស​មហា​អំណាច​​នានា​ក្នុង​តំបន់ ដែល​កំពុង​ប្រជែង​គ្នា​ដើម្បី​បញ្ចេញ​​ឥទ្ធិពល។

លោក Herve Guillou ប្រធាន​ក្រុមហ៊ុន Naval Group បាន​ថ្លែង​ថា ប្រទេស ​អូស្ត្រាលី ​បាន​ជ្រើសរើស​យក​នាវា​របស់​បារាំង ដោយ​សារ​ភាព​រឹងមាំ រយៈ​ចម្ងាយ​ឆ្ងាយ និង​គុណភាព​ល្អ​លើស​គេ។

លោក Guillou បាន​បញ្ជាក់​ថា នាវា​មុជ​ទឹក​អូស្រ្តាលី​​ទី១ គួរ​ត្រូវបាន​យក​មក​ប្រើប្រាស់​​នៅ​ដើម​ទសវត្សរ៍​​ឆ្នាំ ២០៣០ នាវា​ចុង​ក្រោយ​នៅ​ដើម​ឆ្នាំ ២០៤០។ លោក​បាន​បន្ថែម​ថា នាវា​ទាំង​នេះ​នឹង​ប្រើប្រាស់​លែង​​កើត​​​ប្រហែល​នៅ​ដើម​ទសវត្សរ៍​ឆ្នាំ ២០៨០។

លោកបានមានប្រសាសន៍ថា៖ «យើង​កំពុង​សម្លឹង​ឆ្ពោះទៅ​រក​ភាព​ជា​ដៃគូ​រយៈ​ពេល​​វែង​ខ្លាំង​ជា​មួយ​ប្រទេស ​អូស្រ្តាលី»៕ AFP/KC

អត្ថបទគួរចាប់អារម្មណ៍