ភ្នំពេញៈ ពា​ណិជ្ជ​ករ​ជាង ​៨០ ​នាក់​មក​ពី​ប្រ​ទេស​ កម្ពុជា ​និង​ឥណ្ឌូ​នេ​ស៊ី​ បាន​ជួប​ប្រ​ជុំ​គ្នា​កាល​ពី​ថ្ងៃ​ម្សិល​មិញ​​នៅ​ទី​ក្រុង​ភ្នំ​ពេញ ​ដើ​ម្បី​សម្លឹង​ទៅ​រក​ការ​ស​ហ​ការ​វិ​និ​យោគ​លើ​​វិ​ស័យ​ដែ​ល​មាន​ស​ក្ដា​នុ​ពល​របស់​កម្ពុ​ជា​​​។​

ការ​ផ្គូ​ផ្គង​ពា​ណិជ្ជ​កម្ម​នេះ ​ត្រូវ​បាន​រៀប​ចំ​ឡើង​ដោយ​ស្ថាន​ទូត​ឥណ្ឌូ​នេ​ស៊ី​ប្រ​ចាំ​កម្ពុជា​ ស្រប​​នឹង​វេ​ទិ​កា​ពា​ណិជ្ជ​កម្ម​ និង​ការ​លើក​កម្ពស់​ទេស​ចរណ៍​របស់​ប្រ​ទេស​ ឥ​ណ្ឌូ​នេ​ស៊ី​ ឆ្នាំ​ ២០១៨​។​

លោក ​Sudiraman ​Hasen​g ​ឯក​អគ្គ​រដ្ឋ​ទូត​ឥណ្ឌូ​នេ​ស៊ី បាន​ឲ្យ​ដឹង​ថា ខណៈ​ការ​កត់​សម្គាល់​ពា​ណិជ្ជ​កម្ម​ទ្វេ​ភា​គី​​រវាង​ប្រ​ទេ​ស​ទាំង​ ២​ រក្សា​បាន​កំ​ណើន ​មាន​ឱ​កាស​ និង​កិច្ច​​ស​ហ​​ប្រ​តិ​បត្តិ​ការ​ជា​ច្រើន​​​​នៅ​តែ​កំ​ពុង​រង់​ចាំ​សម​ភា​គី និង​ភាព​ជា​ដៃ​គូ​រវាង​ប្រ​ទេស​ទាំង ២​។​ ​លោក​ថ្លែង​ថា​​៖ «​ឱ​កាស​ និង​​កិច្ច​សហ​ប្រ​តិ​បត្តិ​​ការ​នៅ​រង់​ចាំ​​ក្នុង​ការ​ស្វែង​រក​​ដើ​ម្បី​ការ​រីក​ចម្រើន​​»។

លោ​ក​បន្ថែម​ថា ​មិត្ត​ភាព​ និង​កិច្ច​ សហ​ប្រ​តិ​បត្តិ​ការ​ដ៏​រឹង​មាំ​ រវាង​ប្រ​ទេស​ទាំង​ ២​ នឹង​ឆ្ពោះ​ទៅ​មុខ​ និងធ្វើ​ការ​ប្រ​កៀក​ស្មា​គ្នា​ ក្នុង​ការ​បង្កើត​​ព្រឹ​ត្តិ​ការណ៍​ដ៏​សំ​ខាន់​ថ្មី​ៗ ឆ្ពោះ​ទៅ​រក​ភាព​ជា​ដៃ​គូ​​ដ៏​សំ​ខាន់​​នៅ​ក្នុង​វិ​ស័យ​ពាណិ​ជ្ជ​​កម្ម​។​

​ក្រុម​ហ៊ុន​ជាង​​ ៣០ មក​ពី​ប្រ​ទេស​ ឥណ្ឌូ​នេ​ស៊ី ​និង​ជាង​​ ៥០ មក​ពី​កម្ពុជា ​បាន​ចូល​រួម​ក្នុង​​វេ​ទិ​កា​​​ផ្គូ​ផ្គង​ពា​ណិជ្ជ​កម្ម​នេះ​​។ ក្រុម​ហ៊ុន​​ឥណ្ឌូ​នេ​ស៊ី​ គឺ​មក​​ពី​វិ​ស័យ​​ឱសថ ​សិប្ប​កម្ម​ សម្លៀ​ក​បំ​ពាក់ ​សំ​ណង់​ និង​គ្រឿង​បន្លាស់​រថ​យន្ត​។​

​លោក តាន់ ​យុវ​រដ្ឋ ​អគ្គ​នាយ​ក​រង​ នៃ​អគ្គ​នា​យក​ដ្ឋាន​ជំ​រុញ​ពា​ណិជ្ជ​កម្ម​នៃ​ក្រ​សួង​ពា​ណិ​ជ្ជ​​កម្ម​​កម្ពុជា​បាន​ឲ្យ​ដឹង​ថា ការ​ផ្គូ​ផ្គង​​ពា​ណិជ្ជ​កម្ម​គឺ​ជា​តួ​នា​ទី​ដ៏​សំ​ខាន់​ក្នុង​ការ​ពង្រីក​ទី​ផ្សារ​ និង​​ការ​លើក​កម្ពស់​ពា​ណិជ្ជ​កម្ម​ រវាង​​​ប្រ​ទេស​ទាំង​ ២។​

​លោក​ថ្លែង​ថា​៖ «​ការ​ផ្គូ​ផ្គង​ពា​ណិជ្ជ​កម្ម​នេះ​ នឹង​នាំ​យក​ឱ​កាស​សម្រាប់​​ពា​ណិជ្ជ​ករ​មាន​ស​ក្ដា​នុ​ពល​នី​មួយ​ៗ ដើ​ម្បី​យល់​ដឹង​​ពី​គ្នា​ទៅ​វិញ​ទៅ​មក​ អំ​ពី​​លក្ខ​ខណ្ឌ​ តម្រូវ​ការ និង​ទី​ផ្សារ​របស់​ពួក​គេ​ បន្ទាប់​មក​កិច្ច​ព្រម​ព្រៀង​ពា​ណិជ្ជ​កម្ម​នឹង​ធ្វើ​ឡើង​​»​។​

ទំ​ហំ​​ពា​ណិជ្ជ​កម្ម​រវាង​​ប្រ​ទេស​​ទាំង​ ២ បាន​កើន​ឡើង​ដល់​ជាង​ ៣១៨ ​លាន​ដុល្លារ ​នៅ​រយៈ​​ពេល​ ៧ ខែ​ដំ​បូង​ឆ្នាំ​នេះ កើន​ឡើង​ ៨,៣ ​ភាគ​រយ​ ធៀប​នឹង​រយៈ​​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន​។ នេះ​បើ​យោង​តាម​របាយ​ការណ៍​​បាន​ពី​ស្ថាន​ទូត​​ឥ​ណ្ឌូ​នេ​ស៊ី​ប្រ​ចាំ​​កម្ពុជា​។​

តួ​លេខ​នេះ​បាន​បង្ហាញ​ថា​ ការ​នាំ​ចេញ​របស់​កម្ពុជា​ទៅ​ឥ​ណ្ឌូ​នេ​ស៊ី​ បាន​កើន​ឡើង​ដល់​ជាង​​ ១៧ ​លាន​ដុ​ល្លារ​ កើន​​ ១២,​៤១ ភាគរ​យ​ធៀ​ប​​នឹង​ឆ្នាំ​មុន ​ខណៈ​ការ​នាំ​ចូល​មក​ពី​ប្រ​ទេស​ ឥ​ណ្ឌូ​នេ​ស៊ី​ មាន​ជាង​ ៣០១ លាន​ដុ​ល្លារ​ កើន​ឡើង​​ ៨,​០៧ ​ភាគ​រយ​។​

ខណៈ​ទំ​ហំ​ពា​ណិជ្ជ​កម្ម​ទ្វេ​ភា​គី​រវាង​ស​មា​ជិក​អា​ស៊ាន​ទាំង​​ ២ ​នេះ​​បង្ហាញ​ពី​សញ្ញា​ល្អ ​ប្រ​ទេស​ទាំង​ ២ ​នៅ​តែ​មិន​ទាន់​មាន​​ជើង​ហោះ​ហើរ​ត្រង់​នៅ​ឡើយ​ទេ​។ លោក តាន់ យុវ​រដ្ឋ​ ថ្លែងថា​៖ «​​បើ​ជើង​ហោះ​ហើរ​ត្រង់​នឹង​កើត​ឡើង ពា​ណិជ្ជ​កម្ម​របស់​យើង​​នឹង​កើន​ឡើង​ផង​ដែរ​»​។​

​លទ្ធ​ផល​នៃ​វេ​ទិ​កា​នេះ​បាន​នាំ​​ឲ្យ​ក្រុម​ហ៊ុន​ឧសថ​ដ៏​ធំ​របស់​ឥណ្ឌូ​នេ​ស៊ី delto med នឹង​ចុះ​ MoU ជា​មួយ​ក្រុម​ហ៊ុន​ក្នុង​ស្រុក​ ​Dynamic Pharma Cambodia នៅ​ថ្ងៃ​នេះ ​ក្នុង​ការ​នាំ​ចូល​ផលិត​ផល​ឱស​ថ​មក​ទី​ផ្សារ​កម្ពុជា​៕LA