The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - AIIB ត្រៀម​​វិនិយោគ​ $៥០០ ​​​​លាន​លើ​​បណ្ណ​បំណុល​ហេដ្ឋា​រចនា​សម្ព័ន្ធ

AIIB ត្រៀម​​វិនិយោគ​ $៥០០ ​​​​លាន​លើ​​បណ្ណ​បំណុល​ហេដ្ឋា​រចនា​សម្ព័ន្ធ

AIIB ត្រៀម​​វិនិយោគ​ $៥០០ ​​​​លាន​លើ​​បណ្ណ​បំណុល​ហេដ្ឋា​រចនា​សម្ព័ន្ធ

ក្រុង​ប៉េកាំងៈ ធនាគារ​វិនិយោគ​​ហេដ្ឋា​រចនា​សម្ព័ន្ធ​អាស៊ី (AIIB) បាន​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​ពុធ​ថា ក្រុម​ប្រឹក្សា​ភិបាល​របស់​ធនាគារ​នេះ បាន​អនុម័ត​ទឹក​ប្រាក់​ចំនួន ៥០០ លាន​ដុល្លារ​សម្រាប់​ផល​បត្រ​ឥណទាន​មួយ​ដែល​វិនិយោគ​លើ​មូលបត្រ​បំណុល​សាជីវកម្ម ដើម្បី​ផ្តល់​ហិរញ្ញវត្ថុ​ដល់​ការ​វិនិយោគ​ហេដ្ឋា​រចនា​សម្ព័ន្ធ។

ធនាគារ ​AIIB ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​ ចិន​ បាន​ឲ្យ​ដឹង​ក្នុង​​សេចក្តី​ថ្លែង​ការណ៍​មួយ​ថា ផលបត្រ​​នេះ​នឹង​រួម​មាន​មូលបត្រ​បំណុល​សាជីវកម្ម ដែល​ត្រូវ​បាន​បោះ​ផ្សាយ​ដោយ​ក្រុមហ៊ុន​បោះផ្សាយ​ដែល​ពាក់​ព័ន្ធ​នឹង​ហេដ្ឋា​រចនា​សម្ព័ន្ធ រួម​ទាំង​មូលបត្រ​បំណុល​​ដែល​បោះ​ផ្សាយ​ដោយ​ក្រុមហ៊ុន​​រដ្ឋ និង​​មូលបត្រ​បំណុល​បៃតង ជា​ទី​ដែល​ទឹក​ប្រាក់​បាន​ពី​ការ​បោះ​ផ្សាយ​ទាំង​នេះ​ត្រូវ​បាន​ប្រើប្រាស់​សម្រាប់​ហេដ្ឋា​រចនា​សម្ព័ន្ធ​ប្រកប​ដោយ​និរន្តរភាព និង​វិស័យ​ប្រកប​ដោយ​ផ្លែផ្កា​ផ្សេង​ទៀត។

ផលបត្រ​វិនិយោគ​នេះ «មាន​បំណង​​អភិវឌ្ឍ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ឲ្យ​ក្លាយ​ជា​​ទ្រព្យ​សកម្ម​មួយ ចូល​កាន់​តែ​ស៊ី​ជម្រៅ​ក្នុង​ទីផ្សារ​មូលធន​បំណុល​សម្រាប់​ហេដ្ឋា​រចនា​សម្ព័ន្ធ និង​លើក​កម្ពស់​​សមាហរណកម្ម​​គោល​ការណ៍​​​បរិស្ថាន សង្គម និង​អភិបាល​កិច្ច (ESG) ក្នុង​ការ​វិនិយោគ​ប្រាក់​ចំណូល​ថេរ​នៅ​ក្នុង​តំបន់​អាស៊ី​ដែល​កំពុង​អភិវឌ្ឍន៍​ខ្លាំង»។

មូលបត្រ​បំណុល​ដែល​ត្រូវ​ទិញ​ស្ថិត​ក្រោម​ផលបត្រ​វិនិយោគ​​នេះ នឹង​ត្រូវ​បាន​សម្រិត​សម្រាំង វាយ​តម្លៃ និង​គ្រប់គ្រង​ដោយ​ផ្អែក​លើ​គោលការណ៍​​វិនិយោគ ESG។ នេះ​បើ​យោង​តាម​សេចក្តី​ថ្លែង​ការណ៍​នេះ។

លោក D. J. Pandian អនុ​ប្រធាន​ធនាគារ AIIB និង​ជា​ប្រធាន​ផ្នែក​វិនិយោគ​របស់​ធនាគារ​នេះ​បាន​ថ្លែង​ថា ជា​មួយ​​នឹង​ផលបត្រ​នេះ «យើង​អាច​បញ្ចេញ​សក្តានុពល​ដ៏​ធំ​ធេង​​បំផុត ដើម្បី​កៀរ​គរ​មូលធន​ឯកជន​សម្រាប់​ហេដ្ឋា​រចនា​សម្ព័ន្ធ​ពី​វិនិយោគ​ជា​ស្ថាប័ន»៕ People's Daily/KC

អត្ថបទគួរចាប់អារម្មណ៍