The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - Amazon ពិចារណា​បង្កើត​ការិយាល័យ​កណ្តាល នៅ​ក្រុង​ញូវយ៉ក​

Amazon ពិចារណា​បង្កើត​ការិយាល័យ​កណ្តាល នៅ​ក្រុង​ញូវយ៉ក​

Content image - Phnom Penh Post
ក្រុមហ៊ុន Amazon ​កំពុង​ពិចារណា​ជា​ថ្មី​នូវ​ការ​សម្រេច​ចិត្ត​របស់​ខ្លួន​ក្នុង​ការ​បង្កើត​ការិយាល័យ​កណ្ដាល​បន្ថែម​មួយ​នៅ​ទីក្រុង​​ ញូវយ៉ក។ AFP

Amazon ពិចារណា​បង្កើត​ការិយាល័យ​កណ្តាល នៅ​ក្រុង​ញូវយ៉ក​

វ៉ាស៊ីនតោនៈ កាសែត ​The Washington Post បាន​រាយការណ៍​ថា ក្រុមហ៊ុន Amazon ​កំពុង​ពិចារណា​ជា​ថ្មី​នូវ​ការ​សម្រេច​ចិត្ត​របស់​ខ្លួន​ក្នុង​ការ​បង្កើត​ការិយាល័យ​កណ្ដាល​បន្ថែម​មួយ​នៅ​ទីក្រុង​ញូវយ៉ក​ ចំពេល​មាន​ការ​ជំទាស់​ពី​មេ​ដឹកនាំ​នយោបាយ​សំខាន់​ៗ​ និង​​ក្រុម​អ្នក​តវ៉ា​នៅ​ក្នុង​សហគមន៍​នេះ​។ ​

កាសែត The Washington Post ដែល​ត្រូវ​បាន​គ្រប់គ្រង​ដោយ​លោក ​Jeff Bezos ជា​​ស្ថាបនិក​របស់​ក្រុមហ៊ុន​ Amazon​ បាន​ដក​ស្រង់​​​ប្រភព ២ ​​សិ្នទ្ធ​ជា​មួយ​​​ក្រុមហ៊ុន​នេះ​ ដែល​និយាយ​ដោយ​សុំ​មិន​បញ្ចេញ​ឈ្មោះ។​​

សេចក្ដី​រាយការណ៍​នេះ​ ធ្វើ​ឡើង​បន្ទាប់​ពី​​ការ​ជួប​ជា​មួយ​​​អ្នក​រិះគន់​​ក្រុមហ៊ុន​ Amazon ចំពោះ​ក្រុម​ប្រឹក្សា​ភិបាល​​ត្រួត​ពិនិត្យ​សក្ដានុពល​ ដើម្បី​វ៉េតូ កិច្ច​ព្រមព្រៀង​នេះ សម្រាប់​ទីតាំង ​១ ​​​ក្នុង​ចំណោម​ទី​តាំង ​២​ ដែល​ជ្រើសរើស​ដោយ​​ក្រុមហ៊ុន​ Amazon សម្រាប់​ «ការិយាល័យ​កណ្ដាល​ទី២​» របស់​ខ្លួន​ រួម​ជា​​មួយ​នឹង​ទី​តាំង ​១ ​នៅ​ជិត​ទីក្រុង​វ៉ាស៊ីនតោន​។​

មន្ដ្រី​​ក្នុង​ស្រុក​មួយ​ចំនួន​ និង​​លោក Alexandria Ocasio-Cortez តំណាង​​សមាជិក​ប្រជាធិបតេយ្យ​ដែល​​ជ្រើស​តាំង​ថ្មី ដែល​សង្កាត់​របស់​ខ្លួន​មាន​ព្រំ​ប្រទល់​ជាប់​ទីតាំង​ទីក្រុង​ញូវយ៉ក ​បាន​ជំទាស់​កិច្ច​ព្រមព្រៀង​​ក្រុមហ៊ុន​ Amazon ​។​ ពួក​គេ​បាន​សម្ដែង​ការ​បារម្ភ​ថា​ ការងារ ​២៥ ​០០​០​ ​នាក់​ដែល​សន្យា អាច​​បង្កើន​ទីផ្សារ​លំនៅឋាន​ដែល​មាន​តម្លៃ​​ខ្ពស់​រួច​ទៅ​ហើយ ​និង​ដាក់​សម្ពាធ​លើ​ហេដ្ឋា​រចនា​សម្ព័ន្ធ​។​

ផែនការ​នេះ​ដែល​បាន​​ប្រកាស​កាល​​ពី​ឆ្នាំ​មុន ត្រូវ​បាន​គាំទ្រ​ដោយ​លោក Andrew Cuomo អភិបាល​ទីក្រុង​ញូវយ៉ក​ និង​​លោក Bill de Blasio​ ចៅហ្វាយ​​ក្រុង​នេះ​ ប៉ុន្តែ​មាន​​ការ​ជំទាស់​ដោយ​ការ​ធ្វើ​បាតុកម្ម​នៅ​រយៈ​ពេល​ជា​ច្រើន​សប្ដាហ៍​​បន្ទាប់​។​

ក្រុម​អ្នក​រិះគន់​បញ្ជាក់​ថា ​កិច្ច​ព្រមព្រៀង​នេះ​ផ្ដល់​ការ​ឧបត្ថម្ភធន​ច្រើន​ពេក​ដល់​ក្រុមហ៊ុន​មួយ​ ក្នុង​ចំណោម​​ក្រុមហ៊ុន​ឈាន​មុខ​គេ​ជា​ច្រើន​របស់​ពិភព​លោក ដែល​បាន​ដឹកនាំ​ដោយ​​បុរស​​មាន​ទ្រព្យ​ច្រើន​ជាង​គេ​របស់​ពិភព​លោក។

វា​មិន​ច្បាស់​អ្វី​ដែល​​ក្រុមហ៊ុន Amazo​n ​នឹង​ធ្វើ​នោះ​ទេ​​ប្រសិន​បើ​​ក្រុមហ៊ុន​នេះ​​ទម្លាក់​ចោល​​ផែនការ​សម្រាប់​ទីក្រុង​ញូវយ៉ក៕AFP/LA

អត្ថបទគួរចាប់អារម្មណ៍