The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - BPC ពង្រីក​កម្មវិធី​ឌីជីថល និង​បើក​សាខា​ថ្មី​នៅក្នុង​ប្រទេស​កម្ពុជា

BPC ពង្រីក​កម្មវិធី​ឌីជីថល និង​បើក​សាខា​ថ្មី​នៅក្នុង​ប្រទេស​កម្ពុជា

Content image - Phnom Penh Post

BPC ពង្រីក​កម្មវិធី​ឌីជីថល និង​បើក​សាខា​ថ្មី​នៅក្នុង​ប្រទេស​កម្ពុជា

BPC មាន​ក្ដី​រីករាយ​ក្នុងការ​ប្រកាស​អំពី​ការបើក​ការិយាល័យ​ថ្មី​មួយ និង​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​នៅក្នុង​ទីក្រុង​ភ្នំពេញ​ប្រទេស​កម្ពុជា​។ BPC មាន​ការិយាល័យ​កណ្ដាល​របស់ខ្លួន​នៅ​ប្រទេស​សិង្ហបុរី បាន​សម្រេច​ចិត្ត​ពង្រីក​បន្ថែម​សេវា​របស់​ខ្លួន មក​ប្រទេស​កម្ពុជា​តាមរយៈ​ការបើក​ការិយាល័យ​កណ្ដាល​មួយ​ផ្សេងទៀត​នៅ​កម្ពុជា​។

លោក Peter Theunis នាយក​គ្រប់គ្រង​ទូទៅ​នៅ​ក្រុមហ៊ុន BPC បាន​ឆ្លើយ​សំណួរ​សំខាន់ៗ​មួយចំនួន​ស្ដីពី​មូលហេតុ​របស់​ក្រុមហ៊ុន​នេះ​សម្រាប់​ការពង្រីក​កម្មវិធី​របស់​ខ្លួន​៖

Q: តើ​ប្រវត្តិ​របស់​លោក​យ៉ាងណា​ដែរ​ជាមួយ​ប្រទេស​កម្ពុជា​ក្នុង​នាម​ជា​ពាណិជ្ជករ​មួយ​រូប​?

A: ប្រវត្តិ​របស់​យើង​នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក (APAC) បានចាប់ផ្ដើម​កាលពី​ឆ្នាំ​ ២០០៦ ជាមួយ​នឹង​ការទទួល​បាន​អតិថិជន​ដ៏សំខាន់​នៅក្នុង​តំបន់​នេះ​។ ចាប់​តាំងពី​ពេលនោះ​មក យើង​បាន​ពង្រីក​ប្រកប​ដោយ​ជោគជ័យ​ក្នុង​តំបន់​ជាមួយ​នឹង​ដំណោះស្រាយ Smartvista របស់​យើង​។ កាលពី​ឆ្នាំ​ ២០១២ BPC បាន​ចូលក្នុង​ប្រទេស​កម្ពុជា​តាមរយៈ​ការទទួល​បាន​អតិថិជន​ថ្នាក់​លេខ​ ១​។ ក្នុង​រយៈពេល​មិន​ដល់​ ៧ ​ឆ្នាំ BPC បាន​ក្លាយ​ជា​ក្រុមហ៊ុន​ផ្ដល់​ដំណោះស្រាយ​ដ៏សំខាន់​សម្រាប់​ការទូទាត់ និង​ដំណោះស្រាយ​ធនាគារ​នៅ​កម្ពុជា​។

ក្រុមហ៊ុន​នេះ​ប្ដេជ្ញាចិត្ត​ថា​នឹង​កាន់​តួនាទី​នេះ ហើយ​នឹង​បង្កើន​មូលដ្ឋាន​អតិថិជន​របស់​ខ្លួន​ក្នុង​រយៈពេល​ច្រើន​ឆ្នាំ​តាមរយៈ​ការផ្ដល់​សេវា​កាន់តែ​ប្រសើរ កាន់តែ​រហ័ស និង​កាន់​តែមាន​ប្រសិទ្ធភាព​ដល់​អតិថិជន​ក្នុងស្រុក​។ បច្ចុប្បន្ន យើង​ផ្ដល់​សេវា​ដល់​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ចំនួន​ ១១ ​នៅ​កម្ពុជា​។

ការិយាល័យ​ថ្មី​នេះ​នឹង​មាន​ទីតាំង​នៅផ្ទះ​លេខ ៣១៥ ផ្លូវ​លេខ​ ៣១០ កែង​ផ្លូវ​លេខ​ ៩៣ អគារ Canadia Tower ទីក្រុង​ភ្នំពេញ ១២២០២ កម្ពុជា​។

Content image - Phnom Penh Post

Q: តើ​អ្វី​ធ្វើឲ្យ​ក្រុមហ៊ុន​លោក​ចូល​មក និង​វត្តមាន​នៅក្នុង APAC និង​កម្ពុជា ដែល​ទទួល​បាន​ជោគជ័យ​ដូចនេះ​?

A: នៅក្នុង​តំបន់ APAC យើង​ជឿជាក់​លើ​ការដោះស្រាយ​បញ្ហា​ជីវិត​ពិត​ជាមួយ​នឹង​ដំណោះស្រាយ​ឌីជីថល​ដែល​ចាប់ផ្ដើម​ជាមួយ​នឹង​ការស្វែងយល់​បញ្ហា ដែល​កំពុង​រារាំង​ប្រជាជន និង​ក្រុមហ៊ុន​ជាច្រើន​មិន​ឲ្យ​រីកចម្រើន និង​ពង្រីក​អាជីវកម្ម​របស់​ពួកគេ​។ ជាមួយ​នឹង​ការជឿជាក់​នៅក្នុង​ចិត្ត​នេះ យើង​បាន​ចូលក្នុង​តំបន់ APAC កាលពី​ឆ្នាំ ២០០៦ ហើយ​នៅពេល​នេះ​យើង​មាន​វត្តមាន​នៅក្នុង​ប្រទេស​ចំនួន​ ១៧ ដោយ​មាន​អតិថិជន​ជាង​ ៤៥ រីក​រាលដាល​នៅក្នុង​តំបន់​នេះ​ដែល​ភាគច្រើន​នៃ​ពួកគេ​គឺ​ក្នុង​ប្រទេស​កម្ពុជា​។

ទីផ្សារ​អាស៊ី​ខាង​អាគ្នេហ៍​មួយ​នេះ​គឺ​វិស័យ​ហិរញ្ញវត្ថុ​មួយ​ក្នុង​កំពុង​រីកចម្រើន​ក្នុង​ចំណោម​វិស័យ​ជាច្រើន ។ បច្ចុប្បន្ន​ប្រជាជន​ជាច្រើន​មិន​មាន​លទ្ធភាព​ក្នុង​ការ​ទទួល​បាន​សេវា​ធនាគារ ដូច្នេះ​ធនាគារ​ភាគច្រើន​ពាក់ព័ន្ធ​នឹង​បរិយាប័ន្ន​ហិរញ្ញវត្ថុ និង​ធនាគារ​ឌីជីថល​។ កម្មវិធី SmartVista របស់ BPC កំពុង​គាំទ្រ​មហិច្ឆតា​របស់​ធនាគារ​នៅក្នុង​តំបន់​នេះ ដើម្បី​ទទួល​បាន​ជោគជ័យ​យ៉ាងខ្លាំង​នៅក្នុង​តំបន់​នេះ​របស់​ពិភពលោក​។

Q: តើ​លោក​មើលឃើញ​អនាគត​របស់ BPC នៅ​កម្ពុជា​ដូចម្ដេច​ដែរ​?

A: កម្ពុជា​គឺជា​ទីផ្សារ​កំពុង​មាន​កំណើន​ខ្ពស់​មួយ​ដែល​មាន​សក្ដានុពល​ច្រើន​សម្រាប់​ធនាគារ ដើម្បី​ឲ្យ​គ្រប់​គ្នា​ទទួល​បាន​សេវា​ហិរញ្ញវត្ថុ និង​សេវា​បន្ថែម​តម្លៃ​។ បច្ចុប្បន្ន ១ ​ភាគ​ ៣ នៃ​ធនាគារ​គឺជា​អតិថិជន​របស់ BPC ។ យើង​ជឿជាក់​ថា យើង​អាច​បង្កើន​ចំណែក​ទីផ្សារ​ដល់​ជាង​ ៥០ ​ភាគរយ ហើយ​ក៏​ជឿជាក់​ថា យើង​អាច​ធ្វើឲ្យ​មាន​ឥទ្ធិពល​កាន់តែ​ខ្លាំង​នៅក្នុង​ការរស់នៅ​ប្រចាំថ្ងៃ​របស់​ពលរដ្ឋ​កម្ពុជា​ធម្មតា​។ យើង​ជឿជាក់​ថា​ក្នុង​ភាព​ជា​ដៃគូ​ជាមួយ​ធនាគារ​ក្នុង​ស្រុក យើង​អាច​ដំណើរការ​ទីផ្សារ​សម្រាប់​ក្រុម​ផ្សេងៗ​នៅក្នុង​សង្គម​។

ហើយ​នេះ​គ្របដណ្ដប់​លើ​ឧស្សាហកម្ម​ជាច្រើន​រាប់​ចាប់ពី​កសិកម្ម SME ដើម្បី​ផ្លាស់ប្តូរ​ទំនិញ​ទីផ្សារ​អ្នកប្រើប្រាស់​យ៉ាង​រហ័ស​។ ការអនុវត្ត​ដំណោះស្រាយ​ទីផ្សារ​ទាំង​នេះ​នឹង​មិន​គ្រាន់តែ​បង្កើត​ឥទ្ធិពល​សម្រាប់​ធនាគារ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​នៅក្នុង​ការរស់នៅ​ប្រចាំ​ថ្ងៃ​របស់​ប្រជាជន​របស់​កម្ពុជា​ផងដែរ​។

Q: តើ​អ្វី​ជា​មូលហេតុ​សម្រាប់​ការបើក​ការិយាល័យ​ថ្មី​នេះ​?

A: ក្នុង​រយៈពេល​ជាង​ ១០ ​ឆ្នាំ​ចុង​ក្រោយ​នេះ​អាជីវកម្ម​របស់​យើង​ត្រូវបាន​គ្រប់គ្រង​មកពី​ប្រទេស​សិង្ហបុរី​។ មជ្ឈមណ្ឌល​នេះ​បាន​ផ្ដល់​ដល់​ពួកយើង​នូវ​ឱកាស​ក្នុង​ការធ្វើឲ្យ​រីកចម្រើន អាជីវកម្ម​ទាំងអស់​នៅក្នុង​តំបន់​នេះ​។ ជា​ជំហានៗ BPC ទទួល​បាន​អតិថិជន​នៅក្នុង​បណ្ដា​ប្រទេស​នានា​កាន់តែ​ច្រើន​។ នេះ​បាន​ធ្វើឲ្យ​ពួកយើង​ក្លាយ​ជា​ក្រុមហ៊ុន​នាំមុខ​គេ​មួយ​នៅ​ទីផ្សារ​អាស៊ី​ខាងកើត​។

បច្ចុប្បន្ន​យើង​មើលឃើញ​ថា ធនាគារ​ជាច្រើន​មាន​កំណើន​តម្រូវការ​សម្រាប់​ការធ្វើ​មូលដ្ឋានីយកម្ម​។ នេះ​មាន​ន័យ​ថា ក្រុម​អ្នកជំនាញ​ក្នុង​ស្រុក​ដែល​ដឹង​អំពី​ទីផ្សារ​នេះ និង​ការគាំទ្រ​ក្នុង​ស្រុក ដើម្បី​ឆ្លើយតប​កាន់តែ​រហ័ស​ចំពោះ​តម្រូវការ​ទីផ្សារ​។ BPC បាន​បង្ហាញ​ការប្ដេជ្ញាចិត្ត​ចំពោះ​អតិថិជន​របស់​ពួកគេ អាស្រ័យ​ហេតុនេះ​យើង​មាន​ក្ដីរំភើប​រីករាយ​ក្នុង​ការបើក​ការិយាល័យ​នេះ​នៅ​ទីក្រុង​ភ្នំពេញ​។ លើស​ពី​នេះ​ទៅ​ទៀត BPC ប្ដេជ្ញាចិត្ត​ក្នុង​ការគាំទ្រ និង​បើកចំហ​ចំពោះ​ប្រជាជន​កម្ពុជា​នូវ​ឱកាស​ជាច្រើន​ដែល​នឹង​ជំរុញ​លទ្ធភាព​ក្នុងការ​ទទួល​បាន​សេវា​ហិរញ្ញវត្ថុ​គ្រប់គ្នា​នៅក្នុង​តំបន់​។

Content image - Phnom Penh Post

Q: តើ​លើក​បញ្ជាក់​អំពី​សារៈសំខាន់​នៃ​ប្រវត្តិ​របស់ BPC ដូចម្ដេច​?

A: យើង​ការពារ​អត្ថប្រយោជន៍ និង​គាំទ្រ​អតិថិជន​របស់​យើង និង​ចង់​ចែករំលែក​ជាមួយ​ពួកគេ​ថា​វា​មាន​សារៈសំខាន់​នៅពេល​បច្ចុប្បន្ន ចំពោះ​ការបើក​ការិយាល័យ​ថ្មី​មួយ​នៅក្នុង​ប្រទេស​មួយ​ដែល​មាន​តម្លៃ​ចំពោះ​ពួកយើង​។

កាលពី​ថ្ងៃទី​ ២០ ​ខែ​សីហា BPC បាន​រៀបចំ​សិក្ខាសាលា​មួយ​នៅ​សណ្ឋាគារ​សូហ្វីតែល​ក្នុង​ទីក្រុង​ភ្នំពេញ ដើម្បី​ពិភាក្សា​អំពី​មហិច្ឆតា ផែនការ ការផ្លាស់ប្តូរ ការ​ចែកចាយ​ក្នុងស្រុក និង​សមត្ថភាព​គាំទ្រ​របស់​យើង​។ យើង​មាន​ក្ដីរីករាយ​ក្នុងការ​ចែករំលែក​ឱកាស​នេះ​ជាមួយ​នឹង​ភាគច្រើន​នៃ​អតិថិជន​របស់​យើង មកពី​ប្រទេស​នេះ​។

លោក Anatoly Loginov ជា​ប្រធាន និង​ជា​អគ្គនាយក​ក្រុមហ៊ុន BPC បានចាប់ផ្ដើម​ការខិតខំ​ថ្មី​របស់​លោក​តាមរយៈ​ការ​កាត់​ខ្សែបូ​ដែល​ចង្អុលបង្ហាញ​អំពី​ពេលវេលា​នៃ​ការផ្លាស់ប្តូរ​ថ្មី​ និង​ជា​វិជ្ជមាន​មួយ​សម្រាប់ BPC​។

អំពី BPC

BPC ត្រូវបាន​បង្កើតឡើង​អស់​រយៈពេល​ ២០ ​ឆ្នាំ​មកហើយ និង​បាន​ដំណើរការ​ក្នុង​បណ្ដា​ប្រទេស​ជាច្រើន​ជុំវិញ​ពិភពលោក​ផ្នែក​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ ពិតប្រាកដ​ដែល​មាន​សកម្មភាព​យ៉ាងសកម្ម​នៅក្នុង​ប្រទេស​ចំនួន​ ៨១ ។ សម្រាប់​អតិថិជន​ជាង​ ២២០ ​នាក់ BPC ​ផ្ដល់​អំណាច​ដល់​ការទូទាត់ ទូទាំង​ពិភពលោក​ដោយ​ការផ្គត់ផ្គង់​សូហ្វវែរ និង​ការបង្កើត​អេកូស៊ីស្ដែម​នៅក្នុង​ធនាគារ ក្រុមហ៊ុន​គ្រប់គ្រង ពាណិជ្ជករ និង​ក្រុមហ៊ុន​អេកូស៊ីស្ដែម​ផ្សេងទៀត​ដូចជា​រដ្ឋាភិបាល​អាច​ជំរុញ​ទទួល​ជោគជ័យ​។ BPC នឹង​ភ្ជាប់​ជីវិត​ពិតប្រាកដ​ជាមួយ​នឹង​សេដ្ឋកិច្ច​ឌីជីថល​។

ធនាគារ ការទូទាត់ៈ បរិបទ នេះ​គឺជា​អ្វី​ដែល​យើង​មាន​នៅក្នុង BPC ។ យើង​និយាយ​អំពី​ការបង្កើត​សេវា​ជាប់ទាក់ទង​នានា​សម្រាប់​អតិថិជន​របស់​យើង ដែល​ត្រូវ​នឹង​បរិបទ​អាជីវកម្ម ឬ​ជីវិត​ប្រចាំថ្ងៃ​របស់​ពួកគេ​៕

អត្ថបទគួរចាប់អារម្មណ៍