ភ្នំពេញៈ ក្រុមហ៊ុន​គ្រប់គ្រង​មូលនិធិ​ឯកជន Belt Road Capital Management (BRCM) មូលដ្ឋាន​នៅ​ទីក្រុង​ភ្នំពេញ​បាន​ប្រកាស​ការវិនិយោគ​ ៤ ​លាន​ដុល្លារ លើ​វិស័យ​ទូរគមនាគមន៍​នៅ​អាស៊ី​ដែល​រួម​ទាំង​កម្ពុជា​ផង​ដែរ​។ នេះ​បើ​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រុមហ៊ុន​កាលពី​ម្សិលមិញ​។

ជាមួយ​នឹង​ការទទួល​ស្គាល់​ពី​ឱកាស​ក្នុង​ការរារាំង​ដល់​ទីផ្សារ​សេវា​ហៅ​ទូរស័ព្ទ​ក្រៅ​ប្រទេស​តម្លៃ​ ៤ ​ពាន់​លាន​ដុល្លារ​ BRCM ​បាន​បង្កើត​ការវិនិយោគ​ជា​យុទ្ធសាស្ត្រ​លើ Unnitel ជា​ទិន្នន័យ​ជំនាន់​ក្រោយ និង​ជា​ក្រុមហ៊ុន​ផ្ដល់​ដំណោះស្រាយ​ចល័ត​ដែល​ទទួល​បាន​ការទាក់ទាញ​រួច​ហើយ​នៅ​ក្នុង​ទីផ្សារ​នេះ​ជាមួយ​នឹង​អ៊ីនធឺណិត WeRocket របស់​ខ្លួន​។

លោក Alex Odom ប្រធាន​ផ្នែក​វិនិយោគ​នៅ​ក្រុមហ៊ុន BRCM បាន​ថ្លែង​ថា​៖ «​នេះ​គឺជា​ការវិនិយោគ​លើក​ដំបូង​របស់ BRCM នៅក្នុង​វិស័យ​ទូរគមនាគមន៍​។ យើង​រំភើប​យ៉ាង​ខ្លាំង​ក្នុង​ការធ្វើ​ការងារ​ជាមួយ​ប្រតិបត្តិករ​ទូរគមនាគមន៍​មាន​បទពិសោធ​»​។

លោក David Milroy ប្រធាន​ប្រតិបត្តិ​ក្រុមហ៊ុន Unnitel បាន​ថ្លែង​ថា​វា​នឹង​ក្លាយ​ជា​ក្រុមហ៊ុន​ដំបូង​ក្នុង​ការ​ធ្វើ​ដៃគូ​ជាមួយ BRCM​។ លោក​បន្ត​ថា​៖ «​ពួកគេ​យល់​ដឹង​ឆាប់​រហ័ស​ពី​របៀប​ដែល​យើង​កំពុង​ចាប់ផ្ដើម​ដំណើរការ​បច្ចេកវិទ្យា​»​។

Unnitel និង​លក់​ផលិតផល​របស់​ខ្លួន​ដោយ​ផ្ទាល់​នៅ​កម្ពុជា ហើយ​ក៏​នឹង​ស្វែងរក​ដៃគូ​ទូរគមនាគមន៍​ក្នុង​ស្រុក​ផង​ដែរ​។

លោក Alex និយាយ​ថា​៖ «​មូលនិធិ​នេះ​នឹង​ត្រូវ​ប្រើប្រាស់​ជា​ការិយាល័យ​លក់​ប្រចាំ​តំបន់​ថ្មី ហើយ​ភ្នំពេញ​ជា​សក្តានុពល​មួយ​»៕LA