ភ្នំពេញៈ ដោយ​បង្កើតឡើង​ចាប់តាំងពី​ខែកញ្ញា ឆ្នាំ​ ២០១៧ វិទ្យាស្ថាន​បណ្ដុះបណ្ដាល​វិស័យ​កាត់ដេរ​កម្ពុជា (CGTI) ដែលជា​គំនិត​ផ្តួចផ្ដើម​មួយ​នៃ​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​ (GMAC) ​កំពុងផ្ដល់​ការបណ្ដុះបណ្ដាល​យ៉ាង​ល្អិតល្អន់ ដើម្បី​បង្កើន​ជំនាញ និង​ផលិតភាព​នៅក្នុង​ឧស្សាហកម្ម​កាត់ដេរ និង​វាយនភណ្ឌ​នៅ​កម្ពុជា​។

ទន្ទឹមនឹង​ការរីករាលដាល​ជំងឺ​កូវីដ​ ១៩ ដែល​កំពុង​រំខាន​យ៉ាងខ្លាំង​ដល់​ចង្វាក់​ផ្គត់ផ្គង់ និង​ការផលិត​លើ​ពិភពលោក តើ​អ្វីខ្លះ​ដែល CGTI កំពុង​ផ្លាស់ប្តូរ​ការបណ្ដុះបណ្ដាល​របស់​ពួកគេ​នៅក្នុង​អំឡុងពេល​នៃ​ការរីករាលដាល​ជំងឺ​កូវីដ​១៩? តើ​វិទ្យាស្ថាន​នៅតែ​បន្ត​ការរួមចំណែក​ដល់​ការកែលម្អ​លើ​ជំនាញ និង​ផលិតភាព​នៅក្នុង​ឧស្សាហកម្ម​យ៉ាងដូចម្តេច​?

លោក Andrew Tey នាយក​វិទ្យាស្ថាន CGTI បាន​ពិភាក្សា​តាមរយៈ​វីដេអូ​ជាមួយ លោក ម៉ៃ គុណមករា ការី​និពន្ធ​ព័ត៌មាន​សេដ្ឋកិច្ច​នៅ​កាសែត​ភ្នំពេញ​ប៉ុស្ដិ៍ អំពី​វិទ្យាស្ថាន​CGTI និង​បញ្ហា​ប្រឈម​ដែល​លោក​បាន​ជួបប្រទះ​។

ដូច​ដែល​យើង​ដឹងថា ការរីករាលដាល​កូវីដ​ ១៩ មិន​គ្រាន់តែ​រំខាន​ដល់​ចង្វាក់​ផ្គត់ផ្គង់​ពិភពលោក​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ជីវិត​របស់​ប្រជាជន​។ ក្នុង​បរិការណ៍​នេះ តើ​លោក​អាចធ្វើ​បច្ចុប្បន្នភាព​អ្វីដែល CGTI កំពុង​ប្រតិបត្តិ​ក្នុង​អំឡុងពេល​វិបត្តិ​សុខភាព​នេះ​?

ក្នុង​អំឡុងពេល​ដ៏សំខាន់​នេះ មាន​ផលប៉ះពាល់​យ៉ាងខ្លាំង​ដល់​ផែនការ​យុទ្ធសាស្ដ្រ និង​អាជីវកម្ម​របស់​យើង​។ ចាប់ពី​ឆ្នាំ​ ២០២០ យើង​ទទួលយក​កម្មវិធី​បណ្ដុះ​បណ្ដាល​អនឡាញ​ដោយ​ប្រើប្រាស់​កម្មវិធី Google Classroom / Microsoft Teams និង Zoom ដើម្បី​បន្ត​ផ្ដល់​កម្មវិធី​បណ្ដុះបណ្ដាល​អនឡាញ​ដល់​សមាជិក GMAC និង​សិស្ស​កម្រិត​ Diploma​។

ក្នុង​អំឡុងពេល​បិទខ្ទប់​ថ្មីៗ​នេះ យើង​បន្ត​ប្រើប្រាស់​កម្មវិធី​អនឡាញ​ទៅដល់​តំបន់ និង​រោងចក្រ​នានា​ដែល​មិន​រង​ផលប៉ះពាល់​ដោយសារ​ការបិទខ្ទប់ និង​ទទួល​យក​ការងារ​ធ្វើ​ពី​ផ្ទះ ដោយមាន​ការប្រើប្រាស់​កម្មវិធី Cloud ដើម្បី​ស្តុក​សម្ភារ​បណ្ដុះបណ្ដាល​ដែល​អាចឱ្យ​គ្រូ​ធ្វើការ​បណ្ដុះបណ្ដាល​នៅក្នុង​អំឡុងពេល​ដ៏ពិបាក​នេះ​។

វា​ពិបាក​ក្នុងអំឡុង​ស្ថានការណ៍​បច្ចុប្បន្ន​។ យើង​បន្ត​ដោយ​ការទទួល​យក​ប្រព័ន្ធ​រៀនសូត្រ​តាមរយៈ​ការកែលម្អ​ជា​បន្ត​នូវ​លំហូរ​ការងារ​របស់​យើង និង​ដំណើរការ​តាមរយៈ​មួយផ្នែក​ដោយ​ការងារ​ក្រៅ​ឌីជីថល ដោយ​ប្រើប្រាស់​កម្មវិធី Google Classroom &Microsoft Teams​។

យើង​ក៏​ឆ្លៀត​យក​ឱកាស​នេះ ដើម្បី​អភិវឌ្ឍ​វគ្គសិក្សា​ថ្មីៗ និង​លើកកម្ពស់​ជំនាញ​គ្រូ​បណ្ដុះបណ្ដាល​ផងដែរ​។ ក្រុមការងារ​យើង​បាន​បន្ត​ទៅដល់​សមាជិក GMAC និង​បន្ត​ផ្សព្វផ្សាយ​ការបណ្ដុះបណ្ដាល​អនឡាញ ទោះ​ក្នុងអំឡុងពេល​បិទខ្ទប់​។ មួយផ្នែក​នៃ​ការងារ​នោះ​មាន​ការគាំទ្រ​ពី​មូលនិធិ​អភិវឌ្ឍន៍​ជំនាញ (SDF) ដែល​យើង​ទើប​បញ្ចប់​គម្រោង Diploma ប្រកប​ដោយ​ជោគជ័យ​កាលពី​ថ្ងៃទី​ ២១ ខែមេសា​។

រោងចក្រ​ជាច្រើន​បាន​ចៀសផុត​ពី​ផលប៉ះពាល់ តើ​វិទ្យាស្ថាន​បាន​រួមចំណែក ឬ​បន្ត​បេសកកម្ម​ក្នុង​ការកែលម្អ​ជំនាញ​របស់​ឧស្សាហកម្ម​ដែរឬទេ​?

កាលពី​ខែមករា ឆ្នាំ​ ២០២១ កម្មវិធី Diploma យើង​ត្រូវបាន​ធ្វើឱ្យ​ប្រសើរ​ដល់​កម្រិត Advance Diploma តាមរយៈ MoLVET ស្មើ​បរិញ្ញាបត្ររង​។

ពេលនេះ យើង​មាន​វគ្គ​សិក្សា ៧ ​បន្ថែមទៀត​នឹងត្រូវ​បាន​ទទួល​ស្គាល់​ដោយ MoLVET នា​ដើមខែ​មិថុនា​ឆ្នាំនេះ​។ នេះ​ជា​ព្រឹត្តិការណ៍​សំខាន់​ផ្សេងទៀត ក្នុងការ​កែលម្អ​គុណភាព​វគ្គសិក្សា និង​សម្រេចបាន​តាម​លក្ខខណ្ឌ​តម្រូវ​ស្ដង់ដា​ជាតិ គឺ ១. ​ប្រតិបត្តិករ​ផ្នែក​ដេរ ២. អ្នកត្រួតពិនិត្យ​ផ្នែក​ដេរ ៣. ​មន្ដ្រី​ប្រតិបត្តិ​ផ្នែក​សុវត្ថិភាព ៤. ​មន្ដ្រី​ប្រតិបត្តិ​ផ្នែក​បរិស្ថាន ៥. វិញ្ញាបនបត្រ​ជាន់ខ្ពស់​ផ្នែក​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម ៦. វិញ្ញាបនបត្រ​ជាន់ខ្ពស់​ផ្នែក​វិស្វកម្ម​ឧស្សាហកម្ម ៧. វិញ្ញាបនបត្រ​ជាន់ខ្ពស់​ផ្នែក​គុណភាព និង​ផលិតកម្ម​។

ដើម្បី​ធានា​វគ្គ​សិក្សា​យើង​មាន​សមត្ថភាព និង​សម្រេចបាន​តាម​ស្ដង់ដា​អន្តរជាតិ CGTI ដែល​បានទទួល​ស្គាល់​ដោយ ISO 17024:2015 ចាប់តាំងពី​ឆ្នាំ​ ២០២១ យើង​ក៏​អញ្ជើញ​សាធារណជន និង​ក្រុម​ឯកជន​ដែល​ពាក់ព័ន្ធ​ឱ្យ​ចូលរួម​ក្នុង ISO Advisory Board របស់​យើង​មកពី​ក្រសួង​ការងារ TVET រោងចក្រ អ្នកទិញ និង​អង្គការ​មិនមែន​រដ្ឋាភិបាល​។

រដ្ឋាភិបាល​កម្ពុជា​កំពុង​ឈានដល់​ដំណាក់កាល​ចុងក្រោយ​នៃ​ការធ្វើ​សេចក្តីព្រាង​ផែនការ​យុទ្ធសាស្ត្រ​នៃ​វិស័យ​កាត់ដេរ និង​វាយនភណ្ឌ​ដើម្បី​បង្កើន​ជំនាញ​ដល់​កម្រិត​បន្ទាប់​។ តើ​អ្វី​ជា​ការប្ដេជ្ញាចិត្ត​របស់​លោក​លើ​ដំណើរការ​នោះ​?

នៅ​មុនពេល​រដ្ឋាភិបាល​ដាក់​ឱ្យ​ដំណើរការ​យុទ្ធសាស្ដ្រ​នេះ GMAC និង CGTI បានកំណត់​ជំនាញ​ដែល​ត្រូវការ និង​ការកែលម្អ​សម្រាប់​វិស័យ​របស់​យើង​។ នោះ​ជា​មូលហេតុ​ដែល​យើង​អភិវឌ្ឍ​ជំនាញ​ប្រតិបត្តិករ​កាត់ដេរ​/​កម្រិត​ជំនាញ​ប្រតិបត្តិករ​ដេរ​ដែល​បានបញ្ជាក់ និង​កម្មវិធី​ជំនាញ​អ្នកគ្រប់គ្រង​កាត់ដេរ ប្រសិនបើ​ល្អ ប្រសិនបើ​រដ្ឋាភិបាល​អាច​អនុម័ត​កម្មវិធី​បណ្ដុះបណ្ដាល​នេះ​ជា​ស្ដង់ដា​ជាតិ ដើម្បី​កំណត់​កម្រិត​សមត្ថភាព​ជំនាញ​សម្រាប់​វិស័យ​យើង​។

ដើម្បី​បន្ត​គាំទ្រ និង​ធ្វើឱ្យ​ជំនាញ​របស់​យើង​ក្នុង​វិស័យនេះ​កាន់តែ​ប្រសើរ​ថ្មីៗ​នេះ CGTI បាន​ចុះ​កិច្ចព្រមព្រៀង​លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា ភាពជា​ដៃគូ​សាធារណៈ ឯកជន ជាមួយ DGTVET ដើម្បី​បង្កើត​កញ្ចប់​ការបណ្ដុះបណ្ដាល​ស្ដង់ដា (STD) និង​សកម្មភាព​ផ្សេងៗ​ទៀត​៕LA