ក្រុង​ប៉េកាំងៈ ក្រុមហ៊ុន Didi Chuxing ដែល​ជា​ក្រុមហ៊ុន​​ផ្តល់​សេវា​ហៅ​តាក់ស៊ី​ជិះ​ធំ​បំផុត​​ក្នុង​ប្រទេស ​ចិន បាន​ឲ្យ​ដឹង​កាល​ពី​ចុង​សប្តាហ៍​មុន​ថា ក្រុមហ៊ុន​នឹង​កាត់​បន្ថយ​​បុគ្គលិក ១៥ ភាគរយ​នៃ​បុគ្គលិក​​សរុប ឬ​ប្រហែល ២ ០០០ នាក់​​នៅ​ឆ្នាំ​នេះ។

ការ​កាត់​បន្ថយ​បុគ្គលិក​នេះ គឺ​ជា​ផ្នែក​មួយ​នៃ​វិធានការ​ជំរុញ​ទូលំទូលាយ​ឆ្ពោះ​ទៅ​រក​ការ​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​លើ​អាជីវកម្ម​ហៅ​តាក់ស៊ី​ជិះ​​សំខាន់​បំផុត​របស់​ខ្លួន ខណៈ​ដែល​បិទ ឬ​ផ្ទេរ​អាជីវកម្ម​​មិន​សំខាន់។

ក្នុង​ពេល​ជា​មួយ​គ្នា​នេះ​ដែរ ក្រុមហ៊ុន​ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ប៉េកាំង​​នេះ នឹង​ជ្រើសរើស​បុគ្គលិក​ថ្មី ២ ៥០០ នាក់​ដើម្បី​បង្កើន​សមត្ថភាព​របស់​ខ្លួន​ក្នុង​វិស័យ​បច្ចេកវិទ្យា​ខាង​ផ្នែក​​សុវត្ថិភាព ផលិតផល​នានា ការ​គ្រប់គ្រង​អ្នក​បើកបរ សកល​ភាវូបនីយកម្ម និង​វិស័យ​ផ្សេងៗ​ទៀត។

យោង​តាម​ក្រុមហ៊ុន ជា​រួម ចំនួន​បុគ្គលិក​សរុប​របស់​ក្រុមហ៊ុន នឹង​មាន​ចំនួន ១៣ ពាន់​នាក់​​នៅ​ចុង​​ឆ្នាំ ២០១៩ ដែល​រក្សា​បាន​ដូច​នៅ​កម្រិត​ក្នុង​ឆ្នាំ ២០១៨៕ People''s Daily/KC