The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ECB រៀបចំ​កញ្ចប់​ថវិកា​ ១,៣៥ ​ពាន់​ពាន់​លាន​អឺរ៉ូ​ ជំរុញ​សេដ្ឋកិច្ច​តំបន់​អឺរ៉ុប​ឡើងវិញ

ECB រៀបចំ​កញ្ចប់​ថវិកា​ ១,៣៥ ​ពាន់​ពាន់​លាន​អឺរ៉ូ​ ជំរុញ​សេដ្ឋកិច្ច​តំបន់​អឺរ៉ុប​ឡើងវិញ

Content image - Phnom Penh Post
អគារ​ស្នាក់ការ​កណ្តាល​ធនាគារកណ្តាល​អឺរ៉ុប (ECB) ​នៅ​ហ្វ្រេងហ្វឺត​។ AFP

ECB រៀបចំ​កញ្ចប់​ថវិកា​ ១,៣៥ ​ពាន់​ពាន់​លាន​អឺរ៉ូ​ ជំរុញ​សេដ្ឋកិច្ច​តំបន់​អឺរ៉ុប​ឡើងវិញ

ទីក្រុងហ្វ្រេងហ្វឺតៈ ធនាគារកណ្តាល​អឺរ៉ុប ECB ត្រូវគេ​រំពឹងថា​នឹង​ដាក់​ចេញ​នូវ​វិធានការ​សង្គ្រោះ​ថ្មី​ជាមួយ​ការកំណត់​ថ្មី​នៃ​ការព្យាករ​សេដ្ឋកិច្ច ចំពេល​ដែល​ភាព​តានតឹង​នៃ​ការចាកចេញ​របស់​អង់គ្លេស​ឡើង​ខ្ពស់ និង​ក្តី​ព្រួយបារម្ភ​ចំពោះ​ការកើត​ឡើងវិញ​នៃ​វីរុស​កូរ៉ូណា​។

ECB នឹង​បោះផ្សាយ​នូវ​ការវាយតម្លៃ​របស់ខ្លួន​ចុងក្រោយ​លើ​ទស្សនវិស័យ​កំណើនសេដ្ឋកិច្ច​របស់​តំបន់​អឺរ៉ុប​រហូត​ដល់​ឆ្នាំ​ ២០២២ ដែល​នឹងត្រូវ​ត្រួតពិនិត្យ​ល្អិតល្អន់​បំផុត​ចំពោះ​សញ្ញា​ថា​តើ​កម្រិត​អាក្រក់​បំផុត​នៃ​ផលប៉ះពាល់​សេដ្ឋកិច្ច​បំផ្លិចបំផ្លាញ​ដោយ​ការរីករាលដាល​កូវីដ​ ១៩ ផុតរលត់​ហើយ​ឬ​នៅ​?

និន្នាការ​អតិផរណា​ក៏​ជា​គន្លឹះ​សំខាន់​មួយ ខណៈ​ការភ័យខ្លាច​នៃ​បរិត្តផរណា​ត្រូវបាន​រុញច្រាន​ដោយ​ការឡើង​ថ្លៃ​ប្រាក់​អឺរ៉ូ ការធ្លាក់ចុះ​តម្លៃ​ប្រេង និងអតិថិជន​បញ្ឈប់​ការទិញ​ក្នុង​បរិយាកាស​សេដ្ឋកិច្ច​អាក្រក់​បំផុត​។

ទិន្នន័យ​ប្រចាំត្រីមាស​ទី​ ២ ដែល​ចេញផ្សាយ​កាលពី​ថ្ងៃ​អង្គារ​បាន​បង្ហាញថា ការធ្លាក់ចុះ​ប្រចាំ​ត្រីមាស​ដ៏ធំ​បំផុត​មិន​ធ្លាប់មាន​នៃ​ផលិតផល​ក្នុង​ស្រុក​សរុប​នៅ​តំបន់​អឺរ៉ុប និង ខណៈ​ដែល​ការងើប​ឡើងវិញ​ក្នុង​ត្រីមាស​ទី​ ៣ ប្រហែល​ស្ថិតនៅលើ​បន្ទាត់​ដេក អ្នកសេដ្ឋកិច្ច​ជាច្រើន​ព្យាករ​ថា ដំណាក់កាល​ងើបឡើង​វិញ​យ៉ាង​រហ័ស​បាន​ដល់ទី​បញ្ចប់​។

សារព័ត៌មាន​នៅ​សប្តាហ៍​នេះ​ដែល​ថា អង់គ្លេស​ប្រហែល​ត្រឡប់​ទៅរក​ព្រមព្រៀង​ចាកចេញ​របស់ខ្លួន​ជាមួយ​សហភាព​អឺរ៉ុប​ដោយ​បង្កើន​នូវ​លទ្ធភាព​នៃ​ «​ភាពគ្មាន​កិច្ចព្រមព្រៀង​» ដែល​អាច​រំខាន​យ៉ាងខ្លាំង​ដល់​ពាណិជ្ជកម្ម ធ្វើ​ឲ្យ​មាន​ភាពស្មុគស្មាញ​។

ស្ថាប័ន​ធនាគារ​កណ្តាល​អឺរ៉ុប​ដែល​មាន​ស្នាក់ការ​កណ្តាល​នៅ​ទីក្រុង ហ្វ្រេងហ្វឺត ប្រទេស​អាល្លឺម៉ង់​ស្ថិត​ក្នុង​ដំណើរការ​បូម​យក​សាច់ប្រាក់​ ១,៣៥ ​ពាន់​ពាន់​លាន​អឺរ៉ូ (១,៥៩ ​ពាន់​ពាន់​លាន​ដុល្លារ​) ចាក់​បញ្ចូល​ទៅក្នុង​សេដ្ឋកិច្ច​តំបន់​អឺរ៉ុប តាមរយៈ​កម្មវិធី​ទិញ​សញ្ញា​បណ្ណ​គ្រាអាសន្ន​នៃ​ការរីក​រាលដាល​វីរុស​របស់​ខ្លួន ដែល​គេ​ស្គាល់​ថា​ «PEPP»​។

គោលបំណង​នៃ​ផែនការ​ជំរុញ​ដ៏ធំ​នេះ​គឺ​ដើម្បី​រក្សា​តម្លៃ​ខ្ចី​ឲ្យ​នៅ​ទាប និង​ដើម្បី​លើកទឹកចិត្ត​ដល់​ការចំណាយ និង​ការវិនិយោគ​ក្នុង​កិច្ចខិតខំ​ជំរុញ​កំណើន និង​អតិផរណា​ដែល​មិន​ត្រូវការ​។

ប៉ុន្តែ​ដោយ​គ្មាន​ទីបញ្ចប់​ចំពោះ​វិបត្តិ​សុខភាព​ដែល​មើលឃើញ ការវិនិយោគ​មិនមាន​ភាពរលូន​ខណៈ​ដែល​គ្រួសារ​ស្ទាក់ស្ទើរ​ក្នុង​ការខ្ចីប្រាក់​។

នៅ​ទូទាំង​តំបន់​អាត្លង់ទិក ការផ្លាស់ប្តូរ​គោលនយោបាយ​ដ៏សំខាន់​មួយ​ដោយ​ធនាគារកណ្តាល​អាមេរិក​ក៏បាន​ដំណើរការ​ទៅមុខ​ក្នុង​កិច្ចការ​នេះដែរ​។

នៅក្នុង​ការផ្លាស់ប្តូរ​គួរឱ្យ​ភ្ញាក់ផ្អើល​មួយ​កាលពី​ខែ​មុន​ធនាគារ​កណ្តាល​បាន​ឲ្យ​ដឹងថា​វា​នឹង​អនុញ្ញាត​ឱ្យ​អតិផរណា​បង្កើនល្បឿន​ដើម្បី​ឱ្យ​សេដ្ឋកិច្ច​បង្កើត​ការងារ​បន្ថែមទៀត​។

ការប្រកាស​នេះ​បណ្តាល​ឱ្យ​ប្រាក់​ដុល្លារ​ធ្លាក់​ចុះខ្សោយ​គួរឱ្យ​កត់សម្គាល់​ធៀប​នឹង​ប្រាក់​អឺរ៉ូ​ដែល​អាច​ធ្វើ​ឱ្យ​ការនាំចេញ​នៅ​តំបន់​ចាយប្រាក់​អឺរ៉ូ​ថ្លៃ​ជាង​មុន​ និង​មិនសូវ​ប្រកួតប្រជែង​។

លោក William De Vijlder សេដ្ឋវិទូ​នៃ​ក្រុមហ៊ុន BNP Paribas បាន​និយាយថា ECB ត្រូវ​ប្រឈម​នឹង​ការឈឺ​ក្បាល​។

លោក​បាន​មាន​ប្រសាសន៍​ថា​៖ «​អតិផរណា​ទាប​ពេក​ និង​កំពុង​ធ្លាក់ចុះ​។ ប្រាក់​អឺរ៉ូ​ខ្លាំង​ពង្រឹង​ការអភិវឌ្ឍ​នេះហើយ​មាន​ការព្រួយបារម្ភ​ថា ការផ្លាស់ប្តូរ​គោលដៅ​រយៈពេល​វែង​របស់​ធនាគារ​កណ្តាល​...​នឹង​ធ្វើឱ្យ​មាន​បញ្ហា​ស្មុគស្មាញ​»​។

លោកស្រី Christine Lagarde ប្រធាន​ធនាគារកណ្តាល​អឺរ៉ុប​បាន​ឲ្យ​ដឹងថា ខ្លួន​នឹង​ពិនិត្យពិច័យ​សម្រាប់​ការណែនាំ​អំពី​របៀប​ដែល​តំបន់​អាច​ធ្វើឲ្យ​ប្រាក់​អឺរ៉ុប​ធ្លាក់​ថ្លៃ​វិញ​៕ AFP/RR

អត្ថបទគួរចាប់អារម្មណ៍

  • ភ្នំពេញ៖ រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​លោក​ កើត ​រិទ្ធ​ បាន​ប្រាប់​ឯកអគ្គ​រាជទូត​អូស្ត្រាលី​លោក ​Pablo​ Kang ​នៅ​ក្នុង​ជំនួប​កាល​ពី​ថ្ងៃ​អង្គារ នៅ​ក្រសួង​យុត្តិធម៌​ថា​ ការ​ចាប់​ខ្លួន​បុគ្គល​ណា​មួយ​ដោយ​សមត្ថកិច្ច គឺ​ធ្វើ​ទ្បើង​ដោយ​អនុលោម​តាម​ច្បាប់​​កម្ពុជា។​

  • ភ្នំពេញ៖ ដោយ​សង្កេត​ឃើញ​ពី​ការ​ប្រឈម​របស់​​ប្រជាកសិករ​កម្ពុជា​​មួយ​ចំនួន​ ជាពិសេស​អ្នក​នៅ​ទី​ដាច់​ស្រយាល​ ដែល​បាត់បង់​ទីផ្សារ​​​​ព្រោះ​តែ​វិបត្តិ​កូវីដ យុវជន ​១ ក្រុម ​បាន​រួមគ្នា​បង្កើត​គម្រោង​ COVID Farmer Hacker ដើម្បី​ជួយ​​អ្នក​ខិតខំ​ដាំដុះ​តែ​ត្រូវ​រងគ្រោះ​ពី​ការ​រំខាន​ដល់​​​សេដ្ឋកិច្ច​​បង្ក​ដោយ​វីរុស​កូរ៉ូណា។​

  • ភ្នំពេញ៖ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ប្រាសាក់ ​​ដែល​ចុះ​បញ្ជី​សញ្ញាប័ណ្ណ​សាជីវកម្ម​នៅ​ផ្សារ​មូលបត្រ​កម្ពុជា ​(CSX) បាន​រាយការណ៍​អំពី​ប្រតិបត្តិការ​អាជីវកម្ម​ដ៏​ល្អ​ប្រសើរ​នៅ​ត្រីមាស​ទី​២ ​ឆ្នាំ​នេះ ទោះបី​ជា​​ខ្លួន​ទទួល​រង​នូវ​សម្ពាធ​ខ្លះៗ​ពី​ការ​រីក​រាលដាល​ជំងឺ​កូវីដ ​១៩ ​ដែល​បណ្ដាល​ឱ្យ​សេដ្ឋកិច្ច​របស់​កម្ពុជា មាន​ការ​ធ្លាក់ចុះ​ក៏​ដោយ​។​

  • ភ្នំពេញ៖ ​លោកស្រី​ ​ភឿង​ សកុណា ​រដ្ឋមន្រ្តី​ក្រសួង​វប្បធម៌​ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​សេចក្ដី​ណែនាំ​ដល់​គ្រប់​អង្គភាព​ពាក់ព័ន្ធ​ក្រោម​ឱវាទ​ក្រសួង​វប្បធម៌ ​និង​គ្រប់​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ ​អនុវត្ត​នីតិវិធី​ និង​ទម្រង់​បែបបទ​នៃ​ការ​គ្រប់គ្រង​អាជីវកម្ម​កាត់សក់​ ​អ៊ុត​សក់​ និង​លម្អ​ក្រចក

  • ភ្នំពេញ៖ ​រដ្ឋមន្រ្តី​ក្រសួង​សុខាភិបាល​លោក ​ម៉ម​ ប៊ុន​ហេង បាន​ជំរុញ​ឱ្យ​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំង​អស់​ ដែល​ធ្វើ​ការ​ផ្នែក​គាំពារ​មាតា​ និង​ទារក​ ត្រូវ​​បង្កើន​យុទ្ធនាការ​អប់រំ​ផ្សព្វផ្សាយ​អំពី​សារៈសំខាន់​នៃ​ការ​បំបៅ​កូន​ដោយ​ទឹក​ដោះ​ម្តាយ​ និង​ហានិភ័យ​ពី​ការ​បំបៅ​កូន​ដោយ​ទឹក​ដោះ​គោ​ម្សៅ​ផ្សំ​តាម​រូបមន្ត​ទាំង​នៅ​ថ្នាក់​ជាតិ​ និង​ថ្នាក់​ក្រោម​ជាតិ។

  • មណ្ឌលគិរី៖ សាលា​ដំបូង​ខេត្ត​មណ្ឌលគិរី ពី​ម្សិលមិញ​បាន​សម្រេច​ឃុំ​ខ្លួន​ចាងហ្វាង​សារព័ត៌មាន​អនឡាញ​ម្នាក់​នៅ​ពន្ធនាគារ​​ខេត្ត​ក្រោម​បទ​ចោទ ​«ឈូស​ឆាយ​ដី​ព្រៃ​ដោយ​គ្មាន​ការ​អនុញ្ញាត​» បន្ទាប់​ពី​សមត្ថកិច្ច​ឃាត់​ខ្លួន​កាល​ពី​​ថ្ងៃទី ២២ កញ្ញា ​តាម​ដីកា​តុលាការ​ពាក់ព័ន្ធ​ការ​ឈូស​ឆាយ​ដី​ព្រៃ ​និង​ប្រើប្រាស់​សារធាតុ​ញៀន។