ភ្នំពេញៈ អាជ្ញាធរ​អគ្គិសនី​កម្ពុជា​បាន​ប្រកាស​អ្នក​ដែល​បាន​ឈ្នះ​ការដេញថ្លៃ​កាលពី​ថ្ងៃ​ម្សិលមិញ សម្រាប់​គម្រោង​ពង្រីក និង​ការ​ចែកចាយ​អគ្គិសនី​នៅ​ទីក្រុង​ភ្នំពេញ​ក្រោម​ការផ្ដល់​មូលធន​ដោយ​ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​ជប៉ុន (JICA)​។

ក្រុមហ៊ុន Toenec Corporation និង​ក្រុមហ៊ុន Sumitomo Electric Industries Ltd ព្រម​ទាំង​ក្រុមហ៊ុន Siemens Limited បាន​ឈ្នះ​នូវ​ការដេញថ្លៃ​ ៥០,៧៦ លាន​ដុល្លារ​នេះ​ពី​អគ្គិសនី​កម្ពុជា​ដែល​ទទួល​មូលនិធិ​ពី​ JICA​។

លោក កែវ រតនៈ អគ្គនាយក​អគ្គិសនី​កម្ពុជា​ (EDC) បាន​ថ្លែង​ថា ការ​ផ្ដល់​កម្ចី​ពី JICA នឹង​ជួយ​ដល់​ការពង្រីក​ការបញ្ជូន និង​ការ​ចែកចាយ​អគ្គិសនី​នៅ​ទីក្រុង​ដែល​នឹង​ជួយ​បញ្ចប់​នូវ​ការផ្គត់ផ្គង់​អគ្គិសនី​មិន​ទៀងទាត់ កាត់បន្ថយ​ការ​ចំណាយ​លើ​អគ្គិសនី​ព្រម​ទាំង​ការពង្រឹង​ពាណិជ្ជកម្ម និង​ឧស្សាហកម្ម​នៅក្នុង​ទីក្រុង​ផង​ដែរ​។

លោក កែវ រតនៈ បាន​លើក​ឡើង​ថា​៖ «​សម្រាប់​ថវិកា​នេះ​នឹង​ពង្រីក​ការ​ចែកចាយ​អគ្គិសនី​របស់​យើង ការចំណាយ​លើ​អគ្គិសនី​របស់​យើង​នឹង​ធ្លាក់​ចុះ បន្ទាប់ពី​គម្រោង​នេះ​ត្រូវ​បាន​ធ្វើ​រួច​»​។ លោក​បាន​បន្ត​ថា​៖ «​យើង​នឹង​មិន​ប្រឈម​ការផ្គត់ផ្គង់​អគ្គិសនី​មិន​ទៀងទាត់​ទៀត​ទេ​»៕LA