The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - Emirates ដំណើរការ​ជើង​ហោះហើរ​ភ្នំពេញ-ឌូបៃ ​តាម​បាងកក​វិញ

Emirates ដំណើរការ​ជើង​ហោះហើរ​ភ្នំពេញ-ឌូបៃ ​តាម​បាងកក​វិញ

Content image - Phnom Penh Post
ក្រុមហ៊ុន​អាកាសចរណ៍​ Emirates Airlines បាន​បង្វែរ​ជើង​ហោះហើរ​​ប្រចាំ​ថ្ងៃ​របស់​ខ្លួន​​​ ភ្នំពេញ​-​ឌូបៃ ​តាមរយៈ​ទីក្រុង​បាងកក​​ជំនួស​ឲ្យ​ការ​ឈប់​សំចត​​​ទីក្រុង​យ៉ាំងហ្គោន ​ប្រទេស ​មីយ៉ាន់ម៉ា ​វិញ​។ AFP

Emirates ដំណើរការ​ជើង​ហោះហើរ​ភ្នំពេញ-ឌូបៃ ​តាម​បាងកក​វិញ

ភ្នំពេញៈ ក្រុមហ៊ុន​អាកាសចរណ៍​ Emirates Airlines បាន​បង្វែរ​ជើង​ហោះហើរ​​ប្រចាំ​ថ្ងៃ​របស់​ខ្លួន​​​ ភ្នំពេញ​-​ឌូបៃ ​តាមរយៈ​ទីក្រុង​បាងកក​​ជំនួស​ឲ្យ​ការ​ឈប់​សំចត​​​ទីក្រុង​យ៉ាំងហ្គោន ​ប្រទេស ​មីយ៉ាន់ម៉ា ​វិញ​ ដោយសារ​តែ​កំណើន​តម្រូវការ​ការ​ធ្វើ​ដំណើរ​​ពី​​កម្ពុជា​ទៅ​ទីក្រុង​បាងកក​។ ​នេះ​បើ​​តាម​​បុគ្គលិក​ជាន់​ខ្ពស់​របស់​​ក្រុមហ៊ុន​អាកាសចរណ៍​នេះ​បាន​ប្រាប់​​ក្រុម​អ្នក​យក​ព័ត៌មាន​​នៅ​ក្នុង​សន្និសីទ​ព័ត៌មាន​ខ្លី​​មួយ​កាល​ពី​ម្សិលមិញ​។​​

ក្រុមហ៊ុន​អាកាសចរណ៍​ Emirates Airlines បាន​បញ្ឈប់​សេវា​របស់​ខ្លួន​ ភ្នំពេញ​-ឌូបៃ តាមរយៈ​ទីក្រុង​យ៉ាំងហ្គោន ​កាល​ពី​ថ្ងៃទី ​៣១ ​ខែ ​ឧសភា​ ដោយ​ងាក​ឈប់​សំចត​តាមរយៈ​ទីក្រុង​​បាងកក​វិញ។​

លោក ​Abdulla Adnan ប្រធាន​​ផ្នែក​ពាណិជ្ជកម្ម​ទទួល​បន្ទុក​​ក្រុមហ៊ុន​​អាកាសចរណ៍​ Emirates Cambodia ​បាន​ឲ្យ​ដឹង​ថា ​កំណើន​តម្រូវការ​​ធ្វើ​ដំណើរ​ពី​ប្រទេស ​កម្ពុជា ​ទៅ​ទីក្រុង​បាងកក​ ព្រម​ទាំង​ការ​តភ្ជាប់​ជើង​​ហោះហើរ​កាន់​តែ​ប្រសើរ​​នៅ​ក្នុង​ព្រលាន​​យន្តហោះ​ទីក្រុង​បាងកក គឺ​ជា​​មូលហេតុ​សម្រាប់​​ក្រុមហ៊ុន​អាកាស​​ចរណ៍​ Emirates ​ផ្លាស់ប្តូរ​​ពី​ទីក្រុង​យ៉ាំងហ្គោន ទៅ​ទីក្រុង​បាងកក ជា​កន្លែង​ឈប់​សំចត​របស់​ខ្លួន​ទៅ​ទីក្រុង​ឌូបៃ​វិញ​។​ ​​

លោក​ថ្លែង​ថា​៖ «​យើង​សម្លឹង​​មើល​ទីក្រុង​បាងកក​ ជា​មជ្ឈមណ្ឌល​ប្រចាំ​តំបន់​សម្រាប់​អ្នក​ដំណើរ​ ដើម្បី​ចេញ​ដំណើរ​ពី​អាស៊ីអាគ្នេយ៍​ទៅ​ទិសដៅ​ផ្សេងៗ​ដូច​ជា​អឺរ៉ុប​ និង​អាមេរិក​»​។

លោក​បន្ត​ថា​៖ «​យើង​ចង់​បង្កើន​​ទាំង​អ្នក​ដំណើរ​​ក្នុង​ស្រុក ​និង​អ្នក​ដំណើរ​ក្រៅ​ស្រុក​សម្រាប់​ប្រទេស ​កម្ពុជា​»។ ​លោក​បន្ត​ថា​៖ «​ដោយ​ពឹង​ផ្អែក​លើ​ការ​ស្រាវជ្រាវ​ទីផ្សារ​ យើង​មាន​ទំនុក​ចិត្ត​ថា​ នឹង​ទាក់ទាញ​អ្នក​ដំណើរ​មាន​ទ្រព្យ​ច្រើន​​​របស់​យើង​»។​

លោក Abdulla Adnan ថ្លែង​ថា​៖ «​ទាក់ទង​នឹង​​ប្រជាសាស្ដ្រ​ យើង​កំពុង​សម្លឹង​មើល​អ្នក​ដំណើរ​មាន​ទ្រព្យ​ច្រើន​​ចម្រុះ​ដែល​ចូល​មក​ប្រទេស​ កម្ពុជា​ និង​ចេញ​ពី​ប្រទេស ​កម្ពុជា​»​។​

ជើង​ហោះហើរ​ប្រចាំ​ថ្ងៃ​ដែល​តភ្ជាប់​ទីក្រុង​ឌូបៃ មក​ទីក្រុង​ភ្នំពេញ​តាមរយៈ​ទីក្រុង​បាងកក នឹង​ប្រើប្រាស់​យន្តហោះ​ Boeing 777-300 ER ដោយ​មាន​កៅអី​ថ្នាក់​អ្នក​មាន​ទ្រព្យ​ច្រើន ​៨​ កៅអី​ថ្នាក់​ជំនួញ ​៤២ និង​កៅអី​តម្លៃ​ទាប​ ៣១០ ​កន្លែង។​

ក្រុមហ៊ុន​អាកាសចរណ៍ Emirates Airlines បាន​ដំណើរការ​ជា​លើក​ដំបូង​នូវ​សេវា​អ្នក​ដំណើរ​របស់​ខ្លួន​ពី​ទីក្រុង​ភ្នំពេញ​ទៅ​ទីក្រុង​ឌូបៃ ​កាល​ពី​ខែ​កក្កដា​ ឆ្នាំ ​២០១៧ ដោយ​សម្លឹង​​មើល​ការ​បង្កើន​តួលេខ​ទេសចរណ៍​ស្រប​ជាមួយ​នឹង​ការ​ពង្រីក​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​ និង​ការ​ត​ភ្ជាប់​ដែល​មាន​ស្រាប់​របស់​ក្រុមហ៊ុន​អាកាសចរណ៍​មួយ​នេះ រវាង​ទីក្រុង​ឌូបៃ និង​មជ្ឈមណ្ឌល​នៅ​​​អឺរ៉ុប ដូចជា​ទីក្រុង​ប៉ារីស ទីក្រុង​ឡុងដ៍ ​និង​ Frankfurt​។​

លោក​ស្រី​ ឆាយ ​ស៊ីវលីន ​ប្រធានសមាគម​ទីភ្នាក់ងារ​ទេសចរណ៍​​កម្ពុជា​ ស្វាគមន៍​ការដំណើរការ​ផ្លូវ​ហោះហើរ​ថ្មី​​នេះ ​ដោយសារ​តែ​វា​នឹង​​ទាក់ទាញ​ភ្ញៀវ​ទេសចរ​មជ្ឈិមបូព៌ា​កាន់​តែ​ច្រើន​មក​ប្រទេស​ កម្ពុជា​។​ ​

លោកស្រី​ថ្លែង​ថា​៖ «​​ការ​មាន​ជម្រើស​ជើង​ហោះហើរ​ថ្នាក់​អ្នក​មាន​ទ្រព្យ​ច្រើន​ នឹង​ជួយ​ទាក់ទាញ​​ភ្ញៀវ​ទេសចរ​កាន់​តែ​ច្រើន​មក​ប្រទេស​ កម្ពុជា​ ជា​ពិសេស​មក​ពី​ទីក្រុង​ឌូបៃ ​និង​មក​ពី​បណ្ដា​ប្រទេស​​មជ្ឈិមបូព៌ា​»៕​LA​

អត្ថបទគួរចាប់អារម្មណ៍

  • កម្ពុជា-ចិន​រួមគ្នា​ពង្រឹង​កិច្ចសហការ​លើ​វិស័យ​ពន្ធដារ

    ភ្នំពេញៈ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ​បាន​អះអាង​កាលពី​ថ្ងៃ​ចន្ទ​ថា ខ្លួន​នឹង​បន្តធ្វើ​កិច្ចសហការ​រវាង​រដ្ឋបាល​សារពើពន្ធ និង​សភាពាណិជ្ជកម្ម​ចិន​ (​កម្ពុជា​) ​ដើម្បី​ជំរុញ​ឲ្យ​ការផ្ដល់សេវា​ជូន​អ្នក​ជាប់ពន្ធ​កាន់តែ​មាន​ភាពប្រសើរ​។

  • ក្រសួង​ការងារ​ បាន​ត្រៀម​មន្ត្រី​តាមដាន​ការបើកប្រាក់​អតីតភាព​ការងារ​ចុងខែ​ធ្នូ

    ភ្នំពេញៈ លោក ហេង សួរ អ្នកនាំពាក្យ​ក្រសួង​ការងារ និង បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​អះអាងថា ក្រសួង​នឹង​ត្រៀម​មន្ត្រី​សម្រាប់​ចុះ​ធ្វើការ​តាមដាន​ការបើកប្រាក់​អតីតភាព​ការងារ​របស់​កម្មករ​រោងចក្រ​វាយនភណ្ឌ កាត់ដេរ​ក្នុង​ដំណាក់កាល​ទី​ ២ នៅ​ចុង​ឆ្នាំនេះ​បន្ទាប់ពី​ទទួល​បាន​ជោគជ័យ​នូវ​ដំណើរ​ការបើក​ផ្តល់ជូន​កម្មករ​ទូទាំង​ប្រទេស​កាលពី​ខែ​មិថុនា​។

  • ស៊ូហ្សាណា មិន​ដឹង​ខ្លួន​​ជាប់​ក្នុង​បញ្ជី​នៃ​ស្រី​ស្អាត​​តំបន់​អាស៊ី​ទាំង ​១០០ រូប

    ភ្នំពេញ៖ ទើប​តែ​បាន​​​បក​ស្រាយ​ពី​ដំណឹង​ល្បី​រឿង​ថា ​​ចាប់​​​​បាន​ឱកាស​កើប​ប្រាក់​ធំ​មួយ​​តំណែង​ជា​​​​​តួឯក​​ស្រី​​​ក្នុង​​​​កុន​ឲ្យ​ផលិតកម្ម​​ចិន​មួយ​ ដែល​សម្តែង​ជាមួយ​នឹង​តារា​ចម្រៀង​ និង​តារា​សម្តែង​ចិន​​​ហុងកុង​ ជើង​ចាស់​ដ៏​ល្បី​​លោក​ Dicky Cheung មុន​​នេះ​​សោះ

  • LOLC គ្រោង​លក់ហ៊ុន ៧០ ​ភាគរយ​ នៅ​ប្រាសាក់

    ភ្នំពេញៈ ក្រុមហ៊ុន LOLC Holdings Plc ដែលជា​ក្រុមហ៊ុន​ចុះបញ្ជី​ធំ​ទី​ ២ នៅ​ផ្សារ​ហ៊ុន​របស់​ប្រទេស​ស្រីលង្កា គ្រោង​នឹង​លក់​ភាគហ៊ុន ៧០ ភាគរយ របស់ខ្លួន​នៅក្នុង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ប្រាសាក់​។ នេះ​បើ​យោងតាម​អនុប្រធាន​របស់​ក្រុមហ៊ុន LOLC​។