The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - EU សម្រេច​ផ្អាក​ច្បាប់​ថវិកា​ដើម្បី​ប្រឆាំង​នឹង​កូវីដ​ ១៩

EU សម្រេច​ផ្អាក​ច្បាប់​ថវិកា​ដើម្បី​ប្រឆាំង​នឹង​កូវីដ​ ១៩

Content image - Phnom Penh Post
លោក Valdis Dombrovskis ឡើង​ថ្លែង​ក្នុង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ EU កន្លងមក​។ រូបថត AFP

EU សម្រេច​ផ្អាក​ច្បាប់​ថវិកា​ដើម្បី​ប្រឆាំង​នឹង​កូវីដ​ ១៩

ក្រុងប្រ៊ុចសែលៈ ក្រុម​រដ្ឋមន្ដ្រី​ក្រសួង​ហិរញ្ញវត្ថុ​សហភាព​អឺរ៉ុប (EU) ​កាលពី​ថ្ងៃ​ចន្ទ​បាន​យល់ព្រម​ចំពោះ​ការផ្អាក​ច្បាប់​ដ៏តឹងរ៉ឹង​លើ​ដំណើរការ​ឱនភាព​សាធារណៈ​ក្នុង​ប្លុក​អឺរ៉ុប​ដែល​នេះ​គឺជា​ប្រវត្ដិសាស្ដ្រ​លើកដំបូង​ក្នុង​ការផ្តល់​ឲ្យ​រដ្ឋ​ជា​សមាជិក​សហភាព​អឺរ៉ុប​អាច​ចំណាយ​ដោយ​សេរី ដើម្បី​ដោះស្រាយ​ផលប៉ះពាល់​ពី​ការ​រាលដាល​នៃ​ជំងឺ​កូវីដ​ ១៩​។

វិធានការ​បណ្ដោះអាសន្ន​នេះ​នឹង​បញ្ឈប់​ប្រកប​ដោយ​ប្រសិទ្ធភាព​លើ​ការត្រួតពិនិត្យ​ដ៏តឹងរ៉ឹង​ដោយ​ទីក្រុង​ប្រ៊ុចសែល​ចំពោះ​ការចំណាយ​ថ្នាក់ជាតិ​។

វា​នឹងត្រូវ​ស្វាគមន៍​ជាពិសេស​ដោយ​ប្រទេស​ អ៊ីតាលី​ ដែល​ជា​សមាជិក EU កំពុង​ទទួលរង​នូវ​ផលប៉ះពាល់​ខ្លាំង​ដោយសារ​កូវីដ​ ១៩ និង​ជា​ប្រទេសមួយ​ដែលជា​រឿយៗ​គេ​រកឃើញ​ថា បាន​រំលោភ​លើ​ច្បាប់​នេះ​។

សេចក្ដី​ប្រកាស​ព័ត៌មាន​បាន​ឲ្យ​ដឹងថា អ្វី​ដែល​ហៅថា «​ខ​» ​ចៀសវាង​ជាទូទៅ​ផ្ដល់​ដល់​រដ្ឋាភិបាល​នានា​នូវ​ភាពបត់បែន​ដែល​គេ​ត្រូវការ ដើម្បី​ចាត់​វិធានការ​ចាំបាច់​នានា​គាំទ្រ​ទៅដល់​វិស័យ​សុខាភិបាល ប្រព័ន្ធ​ការពារ​ប្រជាជន​ស៊ីវិល និង​ដើម្បី​ការពារ​សេដ្ឋកិច្ច​។

ការលើកលែង​ច្បាប់​សារពើពន្ធ​ដែល​តំណាង​ភាគច្រើន​បំផុត​របស់ EU គឺជា​កិច្ចខិតខំ​ធំជាងគេ​ដោយ​រដ្ឋ​ជា​សមាជិក​ក្នុង​ការប្រឈម​ជារួម​នឹង​គ្រោះមហន្តរាយ ដោយសារ​ការរីករាលដាល​កូវីដ​ ១៩​។

ទន្ទឹម​គ្នា​នេះ​ធនាគារ​កណ្ដាល​អឺរ៉ុប​ក៏​បាន​ប្រកាស​ប្រាក់​ចំនួន ៧៥០ ​ពាន់​លាន​អឺរ៉ូ (៨១០ ​ពាន់​លាន​ដុល្លារ​) ជា​ការលើកទឹកចិត្ត​ដើម្បី​ធានា​ជាថ្មី​ដល់​ទីផ្សារ និង​មិន​កម្រិត​ចំពោះ​ធនាគារ​ជាច្រើន​ក្នុង​ការផ្ដល់​កម្ចី​បន្ថែម​ ១,៨ ​ពាន់​ពាន់​លាន​អឺរ៉ូ​។

ប្រទេស​អាល្លឺម៉ង់​ដែល​ជា​ធម្មតា​បារម្ភ​អំពី​តុល្យភាព​ថវិកា​បាន​បើកចំហ​ការប្រើប្រាស់​ប្រាក់​ផ្ទាល់ខ្លួន ដោយ​បាន​ប្រកាស​នូវ​ការខ្ចីប្រាក់​ចំនួន ១៥៦ ​ពាន់​លាន​អឺរ៉ូ ដើម្បី​បន្ធូរបន្ថយ​ផលប៉ះពាល់​សេដ្ឋកិច្ច​របស់ខ្លួន​។

«​ខ​» ​ចៀសវាង​ត្រូវបាន​បង្កើតឡើង​កាលពី​ឆ្នាំ​ ២០១១ នៅពេល​មាន​វិបត្តិ​បំណុល​តំបន់​ចាយប្រាក់​អឺរ៉ូ​។ ច្បាប់​ស្ដីពី​បំណុល និង​ឱនភាព​ត្រូវបាន​រឹតបន្តឹង ដែល​នោះ​គឺជា​កិច្ចខិតខំ​ប្រឹងប្រែង​មួយ​ក្នុង​ការការពារ​តំបន់​ចាយប្រាក់​អឺរ៉ូ​ពី​វិបត្តិ​។

ដោយ​ត្រូវ​បានដឹង​ជារួម​ថា ជា​កិច្ចព្រមព្រៀង​ស្ថិរភាព និង​កំណើន​ច្បាប់​នេះ​តាម​ទ្រឹស្ដី​បាន​កម្រិត​ឱនភាព​ថវិកា​ប្រចាំឆ្នាំ​របស់​ប្រទេសមួយ​ឲ្យ​មក​នៅ​ត្រឹម ៣ ​ភាគរយ​នៃ​ទិន្នផល​សេដ្ឋកិច្ច និង​បំណុល​ជារួម​របស់​ខ្លួន​មក​នៅត្រឹម​ ៦០ ​ភាគរយ​។ ប្រទេស​អ៊ីតាលី​បាន​រំលោភ​លើ​ការកម្រិត​បំណុល​លើស​ពី​ ២ ​ដង​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ​។

«​ខ​»​ចៀសវាង​នេះ​នឹង​អនុញ្ញាត​ឲ្យ​ប្រទេស​នានា​ចំណាយ​ដោយ​មិនមាន​ការកម្រិត​លើ​ឧបករណ៍​វេជ្ជសាស្ដ្រ ការពង្រឹង​វិធានការ​ទប់ស្កាត់ និង​ការចំណាយ​លើ​មន្ទីរពេទ្យ​។

លោក Valdis Dombrovskis អនុប្រធាន​ប្រតិបត្តិ EU បាន​ឲ្យ​ដឹង​បន្ទាប់ពី​កិច្ចប្រជុំ​​ថា​៖ «​លក្ខខណ្ឌ​នានា​ត្រូវ​បាន​ឆ្លើយតប​ត្រង់​ថា យើង​កំពុង​ជួបប្រទះ​ការធ្លាក់ចុះ​យ៉ាង​ធ្ងន់ធ្ងរ​នៅ​តំបន់​ចាយប្រាក់​អឺរ៉ូ និង EU ទាំងមូល​»​។

ក្រុម​រដ្ឋមន្ដ្រី​បាន​ធ្វើ​សន្និសីទ​សារព័ត៌មាន​តាមរយៈ​វីដេអូ​ជាថ្មី​ម្ដងទៀត​កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ ដើម្បី​ពិភាក្សា​មធ្យោបាយ​ផ្សេងទៀត​ក្នុង​ការចូលរួម​ប្រយុទ្ធប្រឆាំង​ទៅនឹង​អ្វីមួយ​ពិតប្រាកដ​ជាជាង​ការដើរ​ថយក្រោយ​នៃ​សេដ្ឋកិច្ច​ដែល​ទន់ខ្សោយ​សម្រាប់​ទ្វីបអឺរ៉ុប និង​សេដ្ឋកិច្ច​ពិភពលោក​។

បំណុល​ជំពាក់ជំពិន​នៅក្នុង​ចំណោម​ប្រទេស​សមាជិក EU គឺជា​ការបំពុល​ផ្នែក​នយោបាយ​នៅក្នុង​ប្រទេស​អាល្លឺម៉ង់​ដែល​ជា​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​របស់​តំបន់​ចាយប្រាក់​អឺរ៉ូ​។

ប្រជាជន​អឺរ៉ុប​ភាគ​ខាងជើង​មាន​ការមិន​ទុកចិត្ត​ដោយ​ការភ្ជាប់​ជោគវាសនា​របស់​ពួកគេ​ទៅនឹង​អ្នក​ជាប់បំណុល​ធំៗ ដូចជា​ប្រទេស​ក្រិក ឬ​អ៊ីតាលី​ហើយ​ជារឿយៗ​តែង​ចោទប្រកាន់​ដៃគូ​ភាគខាងត្បូង​គេ​ពីបទ​ខ្វះ​វិន័យ​សារពើពន្ធ​។

ជំនួស​មកវិញ​ក្រុម​រដ្ឋមន្ដ្រី​ទាំងនោះ​ត្រូវ​រំពឹងថា អនុញ្ញាត​ដល់​ប្រទេស​នានា​ឲ្យ​ស្នើសុំ​ការធានា​ប្រាក់កម្ចី​ពី​មូលនិធិ​ជំនួយ​សង្គ្រោះ​របស់​តំបន់​ចាយប្រាក់​អឺរ៉ូ​ជា​យន្ត​ការរក្សា​ស្ថិរភាព​អឺរ៉ុប (ESM) ដែល​អាច​រកបាន​ ៤០០ ​ពាន់​លាន​អឺរ៉ូ​។

តាម​ទ្រឹស្ដី​ការផ្ដល់​កម្ចី​ពី ESM ធ្វើឡើង​ជាមួយ​លក្ខខណ្ឌ​ជាច្រើន​ដែល​ប្រទេស​អ៊ីតាលី​ជំទាស់ ប៉ុន្តែ​បណ្ដា​ប្រទេស​នៅ​ភាគ​ខាងជើង​ដូចជា​អាល្លឺម៉ង់ ហូឡង់ ទំនង​ជា​នឹង​ទាមទារ​ជំនួយ​សង្គ្រោះ​ទាំងអស់​នេះ​៕ LA

អត្ថបទគួរចាប់អារម្មណ៍