ភ្នំពេញៈ EZECOM ជា​ក្រុមហ៊ុន​ផ្ដល់​សេវា​អ៊ីនធឺណិត​ (ISP) ឈានមុខ​គេ​របស់​ប្រទេស​ កម្ពុជា​ បាន​សហការ​ជាមួយ Minim ជា​ក្រុមហ៊ុន​ហេដ្ឋារចនាសម្ព័ន្ធ​ផ្អែកលើ​បច្ចេកវិទ្យា​អ៊ីនធឺណិត (IoT) ឈានមុខ​គេ​របស់​ពិភពលោក ដើម្បី​នាំយក​ប្រព័ន្ធ Wifi គុណភាព​ខ្ពស់​ហៅថា EzeWiFi ដែល​អាច​ផ្ដល់ WiFi ប្រតិបត្តិការ​ខ្ពស់​ទូទាំង​ប្រទេស និង​កម្មវិធី​ទូរស័ព្ទ​សម្រាប់​ការថែរក្សា​ដោយ​ខ្លួនឯង ការគ្រប់គ្រង​ដោយ​ក្រុមហ៊ុន​មេ និង​សន្ដិសុខ​បណ្ដាញ​។

ក្រុមហ៊ុន​នេះ​បាន​ប្រកាស​កាលពី​ថ្ងៃ​ចន្ទ​ថា កិច្ចសហប្រតិបត្តិការ​ថ្មី​នេះ​នឹង​ចាប់ផ្ដើម​នៅ​ខែ​មីនា ដើម្បី​ធ្វើឲ្យ​មាន​ភាពងាយស្រួល​សម្រាប់​អតិថិជន​របស់ខ្លួន​ជាមួយ​នឹង​ដំណោះស្រាយ ដែល​នឹង​អាច​ជា​ឧបករណ៍​គាំទ្រ​ថ្មី ដើម្បី​ជួយ​សម្រួល​ដល់​ដំណោះស្រាយ​ការថែរក្សា​អតិថិជន​កាន់តែ​រហ័ស និង​កាត់បន្ថយ​ការចំណាយ​លើ​ការដឹកជញ្ជូន​។

លោកស្រី Yuni Lee-Heathcote អគ្គនាយិកា​ក្រុមហ៊ុន EZECOM បាន​ឲ្យ​ដឹងថា កិច្ចសហប្រតិបត្តិការ​នេះ​គឺជា​ព្រឹត្តិការណ៍​ដ៏សំខាន់​ផ្សេងទៀត​ក្នុង​ការធ្វើ​ទំនើបកម្ម​បច្ចេកវិទ្យា និង​នវានុវត្តន៍​ដែល​អាច​មាន​លក្ខណៈ​ផ្ទាល់ខ្លួន​កាន់តែ​ច្រើន និង​បណ្ដាញ​សុវត្ថិភាព​សម្រាប់​អតិថិជន​។ លោកស្រី​បន្តថា​៖ «​ក្រុមហ៊ុន EZECOM រីករាយ​ក្នុង​ការនាំយក​ឲ្យ​អតិថិជន​របស់​យើង​នូវ​សេវា WiFi ជំនាន់​ក្រោយ ដើម្បី​គាំទ្រ​លំនៅឋាន​»​។

លោកស្រី​បញ្ជាក់ថា​៖ «​ការដាក់​ឲ្យ​ដំណើរការ​ដំណោះស្រាយ​នេះ​បង្ហាញ​ការប្ដេជ្ញាចិត្ត​ក្រុមហ៊ុន​របស់​យើង​ក្នុង​ការផ្ដល់​សេវា​ទំនាក់ទំនង​គុណភាព​ខ្ពស់ តាមរយៈ​នវានុវត្តន៍ និង​ការកែលម្អ​ជាប្រចាំ​។ EzeWiFi រួមបញ្ចូល​ឧបករណ៍ WiFi បញ្ចូល​ដែល​គួរ​ឲ្យ​ទាក់ទាញ​ជាមួយ​នឹង​កម្មវិធី​ទូរស័ព្ទ​ចល័ត​ដ៏សាមញ្ញ​ប្រកប​ដោយ​ឥទ្ធិពល​។ ជាមួយ​នឹង EzeWiFi អតិថិជន​របស់​យើង​នឹង​អាចធ្វើ​ឲ្យ​មាន​លក្ខណៈ​ផ្ទាល់ខ្លួន និង​សុវត្ថិភាព​បណ្ដាញ​របស់​ពួកគេ​នៅក្នុង​ចំណុច​តម្លៃ​ទាប ដោយសារ​តែ Minim ជា​ដៃគូ​បច្ចេកវិទ្យា​របស់​យើង​»​។

លោក Gray Chynoweth អគ្គនាយក​ក្រុមហ៊ុន Minim បាន​ថ្លែងថា​៖ «​យើង​មាន​មោទនភាព​ដែល​ត្រូវ​បាន​ជ្រើសរើស​ដោយ​ក្រុមហ៊ុន EZECOM សម្រាប់​ផលិតផល​នេះ​»​។ លោក​បន្តថា​៖ «​អាស៊ី​ប៉ាស៊ីហ្វិក​ត្រូវ​បាន​គេ​ព្យាករ​ថា នឹង​កើនឡើង​ខ្លាំង​លើ​ទីផ្សារ​ស្មាតហូម​ត្រឹម​ឆ្នាំ​ ២០៣០​។ បែប​នោះ​ច្បាស់​ហើយ​ថា ក្រុមហ៊ុន EZECOM គឺជា​ក្រុមហ៊ុន​ផ្ដល់​សេវា​ដែល​គិត​អំពី​ផែនការ​សម្រាប់​អនាគត​ជាមួយ​នឹង​ការចងចាំ​ល្អ​បំផុត​របស់​អតិថិជន​របស់​ពួកគេ​។ យើង​មិនអាច​រង់ចាំ​មើល​រហូត​ទាល់​តែ​មាន EzeWiFi នៅក្នុង​លំនៅឋាន​របស់​មនុស្ស​ជាច្រើន​នោះទេ​»​។

ក្រុមហ៊ុន Minim គឺជា​កម្មវិធី​គ្រប់គ្រង WiFi និង​សន្ដិសុខ​ដែល​ជំរុញ​ដោយ AI សម្រាប់​លំនៅឋាន​វៃឆា្លត​។ ជាមួយ​នឹង​សេរីភាព​នៃ​ជម្រើស CPE ការសម្រុះសម្រួល​បណ្ដាញ​ស្វ័យប្រវត្តិ​របស់​ក្រុមហ៊ុន Minim និង​កម្មវិធី​ដែល​អាច​ប្រើប្រាស់​បាន បាន​ជួយ​ដល់​ប្រតិបត្តិករ​បង្កើន​ទំនុកចិត្ត និង​ការរក្សា​អតិថិជន ខណៈ​វា​នឹង​កាត់បន្ថយ​ការហៅ​ទូរស័ព្ទ និង​ការចំណាយ​លើ​ការដឹកជញ្ជូន​ដល់​ ៥០ ​ភាគរយ​។

ទិន្នន័យ​បាន​ពី​និយតករ​ទូរគមនាគមន៍​កម្ពុជា (TRC) ឲ្យ​ដឹងថា​កាលពី​ខែសីហា​ឆ្នាំ​មុន ប្រទេស​កម្ពុជា​មាន​ក្រុមហ៊ុន​ផ្តល់​សេវា​អ៊ីនធឺណិត​ (ISP) ចំនួន​ ១៨ ក្នុងនោះ​ក្រុមហ៊ុន​អ៊ីនធឺណិត​ចល័ត​ ៦ និង​អ៊ីនធឺណិត​ភ្ជាប់​ខ្សែ​ ១២ ជាមួយ​នឹង​អតិថិជន​ប្រើប្រាស់​អ៊ីនធឺណិត​ជាង​ ១៦ ​លាន​នាក់​ធៀប​នឹង​ជាង​ ១៣,៦ ​លាន​កាលពី​ចុង​ឆ្នាំ​ ២០១៨ កើនឡើង​ជាង​ ១៧,៦ ​ភាគរយ​៕LA