ភ្នំពេញៈ អង្គ​ការ​ស្បៀង​ និង​កសិ​កម្ម​នៃ​អង្គ​​ការ​ស​ហ​ប្រ​ជា​ជាតិ​​ (FAO) បាន​​ផ្ដល់​មូល​និ​ធិ​ ១,៣ ​លាន​ដុ​ល្លារ​ សម្រាប់​​ការ​ធ្វើ​ការ​អង្កេត​ចន្លោះ​ជំ​រឿន​កសិ​កម្ម​នៅ​កម្ពុជា​ដើ​ម្បី​កំ​ណ​ត់​ផលិត​ផល​កសិ​កម្ម​មាន​សក្ដា​នុ​ពល​ណា​មួយ​ សម្រា​ប់​​ក្រុម​វិ​និ​យោ​គិន​ដែល​សម្លឹង​មើល​នៅ​ក្នុង​វិ​ស័យ​​នេះ​។​​

ការ​អង្កេត​ចន្លោះ​ជំ​រឿន​កសិ​កម្ម​សម្រាប់​ឆ្នាំ ២០១៩ ដែល​បាន​គាំ​ទ្រ​មូល​និ​ធិ​ដោយ​ USAID ​និង​មូល​និ​ធិ​ Bill and Melinda Gates Foundation ត្រូវ​បាន​ចុះ​ហត្ថ​លេ​ខា​​​កាល​ពី​ម្សិល​មិញ រវាង​អង្គ​ការ​ FAO និង​​ក្រ​សួង​​ផែន​​ការ​ ដើ​ម្បី​ប្រ​មូល​ស្ថិតិ​កសិ​កម្ម​​ពិត​ប្រា​ក​ដ​​​​នៅ​​​កម្ពុជា​ ហើយ​​​នឹង​ត្រូវ​បាន​​​ប្រើ​ប្រាស់​ ជា​គោល​នយោ​បា​យ​​គោល​ការណ៍​ណែ​នាំ​សម្រាប់​ក្រុម​វិ​និ​យោ​គិន​។​

ការ​អង្កេត​ចន្លោះ​ជំ​រឿន​កសិ​កម្ម​នេះ​ នឹង​អនុវត្តនៅ​ឆ្នាំ​២០១៩​ ហើយ​ការ​អង្កេត​ចន្លោះ​ជំរឿន​នេះ នឹង​ធ្វើ​ឡើង​ជា​រៀង​រាល់​ឆ្នាំ​ក្នុង​រយៈពេល​១០ឆ្នាំ​។​

លោក Alexandre Huynh តំ​ណាង​អង្គ​ការ FAO ​ប្រ​ចាំ​នៅ​ប្រ​ទេស​ កម្ពុជា​ បាន​​ឲ្យ​ដឹង​ថាកម្ពុជា​ គឺ​ជា​ប្រ​ទេស​ដំ​បូង​​​នៅ​​ក្នុង​តំ​បន់​ដែល​ត្រូវ​បាន​ជ្រើស​រើស​​សម្រាប់​កម្ម​វិ​ធី​នេះ​។​

លោក​ថ្លែង​ថា​៖ «​លទ្ធ​ភាព​ និង​​ការ​ទទួល​​បាន​ទិន្ន​ន័យ​ទាន់​ពេល​វេ​លា​ និង​ជឿ​ទុ​ក​ចិត្ត​បាន​​ គឺពិត​ជា​មាន​សារៈ​សំ​ខាន់ សម្រាប់​ការ​អភិ​វឌ្ឍ​​​គោល​ន​យោ​បាយ​ឆ្លើយ​តប​នឹង​កម្ម​វិ​ធី​កសិ​កម្ម ដែល​រីក​ចម្រើន​ ព្រម​ទាំង​រួម​ចំ​ណែក​យ៉ាង​​សំ​ខាន់​ដល់​ប្រ​តិ​បត្តិ​ការ​វិ​និ​យោ​គ និង​ទី​ផ្សារ​​នៅ​​ក្នុង​ប្រ​ទេស​»។

លោ​ក​​បន្ថែម​ថា ​កម្ម​​វិ​ធី​នេះ​​នឹង​​ដាក់​ជា​ធាតុ​ចូល​​ទៀង​ទាត់​នៃ​ស្ថិតិ​​កសិ​កម្ម​ និង​មូល​ដ្ឋាន​ដ៏​រឹង​មាំ​ សម្រា​ប់​​ការ​ធ្វើ​ឲ្យ​​ប្រ​សើរ​ដល់​គោល​នយោ​បាយ​ និង​ការ​សម្រេច​ចិត្ត​​នៅ​​ក្នុង​វិ​ស័យ​កសិ​កម្ម​។​​ ​

លោក​បន្ត​​ថា​៖ «​គំ​និត​ផ្ដួច​ផ្ដើម​នេះ​ ត្រូវ​បាន​បង្កើត​​ឡើង​ ដើ​ម្បី​ផ្ដល់​ព័ត៌​មាន​ដល់​​អ្ន​ក​បង្កើត​គោល​នយោ​បា​យ​ និង​បម្រើដល់​ការ​អភិ​វឌ្ឍ​បន្ថែម​ នៃ​វិ​ស័យ​នេះ​ ដើ​ម្បី​​លើក​​កម្ពស់​សន្ដិ​​សុខ​ស្បៀ​ង​ និង​​ជីវ​ភាព​កសិ​ករ​ខ្នាត​តូ​ច​ ព្រម​ទាំង​ដើ​ម្បី​​ការ​កាត់​បន្ថយ​ភាព​ក្រី​ក្រ​»​។

​ជំ​រឿន​កសិ​កម្ម​កម្ពុជា​ថ្នាក់​ជាតិ​ដំ​បូង​របស់​កម្ពុជា ​​​​ចាប់​ផ្ដើម​កាល​ពី​ឆ្នាំ​ ២០​១​៣ ដោយ​​ចំ​ណាយ​ជាង ៥,២ ​លាន​ដុល្លារ​ ដែ​ល​​​ផ្ដល់​ដោយ​រដ្ឋា​ភិ​បាល​ អង្គ​ការ​ AusAid ទី​ភ្នាក់​ងារ​អភិ​វឌ្ឍន៍​អន្តរ​ជាតិ​ស៊ុយ​​អែត​ អង្គ​ការ FAO និង​​​ USAID។​

លទ្ធ​ផល​ជំ​រឿន​ ៣៣ ​ទំ​ព័រ​បញ្ជាក់​​ថា​ ប្រជា​​ជន​ ២,២ ​លាន​គ្រួ​សារ ​ក្នុង​ចំ​ណោម ​២,៦ ​​លាន​​គ្រួ​សារ ​ឬ​៨៥ ​ភាគ​រយ​នៃ​គ្រួ​សារ​​ទាំង​អស់​ចូល​រួម​ក្នុង​​​សកម្ម​ភាព ដែល​ជាប់​ទាក់​ទង​នឹង​កសិ​កម្ម​ ដូច​ជា ការ​ដាំ​ដុះ​​ស្រូវ ការ​ចិញ្ចឹម​បសុ​សត្វ​ ការ​នេ​សាទ​ និង​កៅ​ស៊ូ​​។​

លោក ឆាយ ថន រដ្ឋ​មន្ដ្រី​ក្រ​សួង​ផែន​ការ បាន​​ឲ្យ​ដឹង​ថា ​ការ​អង្កេត​នឹង​ធ្វើ​ការ​ងារ​ទូ​ទាំង​ប្រ​ទេស​ តាម​រយៈ​ការ​ជ្រើស​រើស​គំរូ​​ភូមិ​ ៨០០ ដើ​ម្បី​ប្រ​មូល​ស្ថិតិ​កសិ​កម្ម​។​ ​

លោក​ថ្លែង​ថា​៖ «​លទ្ធ​ផល​នៃ​​ការ​អង្កេត​នេះ​ មាន​តួ​នា​ទី​ដ៏​សំ​ខាន់ ក្នុង​ការ​អភិ​វឌ្ឍ​​លើ​គោ​ល​​នយោ​បាយ​​កសិ​កម្ម ដើ​ម្បី​​​លើ​ក​​កម្ពស់​​កំ​ណើន​សេដ្ឋ​កិច្ច​»​។

លោក​បន្ថែម​ថា​ វា​នឹង​ជា​ធាតុ​ចូល​សម្រាប់​ការ​ជំ​រឿន​ថ្នាក់​ជាតិ​​សម្រាប់​ផែន​​ការ​​ ៥ ទៅ​ ១០ ឆ្នាំ​ នៃ​ការ​អ​ភិ​វឌ្ឍ​កសិ​កម្ម​​៕​LA