The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - FDI នៅ​ចិន​កើនឡើង​ជាង ៧ ​ភាគរយ​ ក្នុង​រយៈពេល ៧ ​ខែ

FDI នៅ​ចិន​កើនឡើង​ជាង ៧ ​ភាគរយ​ ក្នុង​រយៈពេល ៧ ​ខែ

Content image - Phnom Penh Post
ក្រសួង​ពាណិជ្ជកម្ម​ចិន​បានប្រកាស​ពីថ្ងៃ​អង្គារ​ថា ការវិនិយោគ​ផ្ទាល់​ពី​បរទេស (FDI) ទៅក្នុង​ប្រទេស​​ ចិនដីគោក​ ក្នុង​រយៈពេល ៧ ​ខែ​ដំបូង​ឆ្នាំនេះ បាន​កើនឡើង ៧,៣ ​ភាគរយ​។ AFP

FDI នៅ​ចិន​កើនឡើង​ជាង ៧ ​ភាគរយ​ ក្នុង​រយៈពេល ៧ ​ខែ

ក្រុងប៉េកាំងៈ ក្រសួង​ពាណិជ្ជកម្ម​ចិន​បានប្រកាស​ពីថ្ងៃ​អង្គារ​ថា ការវិនិយោគ​ផ្ទាល់​ពី​បរទេស (FDI) ទៅក្នុង​ប្រទេស​​ ចិនដីគោក​ ក្នុង​រយៈពេល ៧ ​ខែ​ដំបូង​ឆ្នាំនេះ បាន​កើនឡើង ៧,៣ ​ភាគរយ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​ដល់ ៥៣៣,១៤ ពាន់​លាន​យន់​។

បើ​គិត​ជា​ប្រាក់​ដុល្លារ លំហូរ​ចូល FDI បាន​កើនឡើង ៣,៦ ភាគរយ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន ដល់ ៧៨,៨ ពាន់​លាន​ដុល្លារ​ក្នុងអំឡុង​ពេលនេះ​។ នេះ​បើ​យោងតាម​ក្រសួងពាណិជ្ជកម្ម​។

គ្រាន់តែ​ក្នុង​ខែកក្កដា FDI បាន​កើន ៨,៧ ​ភាគរយ ដល់ ៥៤,៨២ ​ពាន់​លាន​យន់​ធៀប​នឹង​ពេល​ដូចគ្នា​នៅ​ឆ្នាំមុន​។

ក្នុងអំឡុង​ពេល ៧ ខែ​កន្លងមក​ចំនួន​សរុប​នៃ​សហគ្រាស​បរទេស​ថ្មី​ចំនួន ២៤ ០៥០ ត្រូវ​បាន​ផ្ដល់​បង្កើតឡើង​។

ការវិនិយោគ​ក្នុង​ឧស្សាហកម្ម​បច្ចេកវិទ្យា​ខ្ពស់​បាន​កើនឡើង ៤៣,១ ភាគរយ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​មុន​ដល់ ២៩,៣ ភាគរយ​នៃ FDI សរុប ក្នុង​ចំណោម​នោះ​វិស័យ​សេវា​បច្ចេកវិទ្យា​ខ្ពស់​បាន​ទទួល​បាន ៩៧,៣៩ ​ពាន់​លាន​យន់ កើនឡើង ៦៣,២ ភាគរយ​។

តំបន់​ពាណិជ្ជកម្ម​សេរី​សាកល្បង​របស់​ប្រទេស​ចិន​បាន​មើលឃើញ​លំហូរ​ចូល FDI កើនឡើង ១៤,៦ ភាគរយ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន ក្នុង​អំឡុងពេល ៧ ខែ​ដំបូង​នេះ​មាន​ចំនួន ១៤,២ ភាគរយ​នៃ FDI សរុប​។

តំបន់​ភាគ​ខាងលិច​ប្រទេស​ចិន​បាន​ចុះបញ្ជី​កំណើន FDI ខ្លាំង​បំផុត​ធៀប​នឹង​តំបន់​ផ្សេងទៀត​ដោយ​តួលេខ​កើន​ ២៥,២ ភាគរយ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​កើន​ដល់ ៣៩,៩៤ ពាន់​លាន​យន់​។

ការវិនិយោគ​បរទេស​មកពី​អាល្លឺម៉ង់ និង​កូរ៉េ​ខាងត្បូង​បាន​កើនឡើង​ខ្លាំង​ក្នុង​រយៈពេល ៧ ខែ​ដំបូង​ដោយ​អាល្លឺម៉ង់​កើន ៧២,៤ ភាគរយ និង​កូរ៉េ​កើន ៦៩,៧៕ P.Daily/LA

អត្ថបទគួរចាប់អារម្មណ៍