ភ្នំពេញៈ ក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុដែលចាប់ផ្តើមអភិវឌ្ឍក្នុងឆ្នាំ ២០១៦ និង មានមូលដ្ឋាននៅកម្ពុជា Clik បានប្រកាសកាលពីថ្ងៃទី ៥ ខែសីហា ថា ខ្លួនបានបញ្ចប់ការបិទបញ្ចប់ការកៀរគរទុនវិនិយោគបន្ថែមវគ្គដំបូងដែលមានតម្លៃ ៣,៧ លានដុល្លារ និងត្រៀមដំណើរការជាផ្លូវការនៅចុងឆ្នាំនេះ។ នេះបើយោងតាមសេចក្តីប្រកាសរបស់ក្រុមហ៊ុនកាលពីថ្ងៃម្សិលមិញ។
ក្រុមហ៊ុននេះបានបញ្ជាក់ថា មូលនិធិនេះត្រូវបានដឹកនាំដោយក្រុមហ៊ុន Openway និង Poems Pte Ltd ដែលជាក្រុមហ៊ុនគ្រប់គ្រងការវិនិយោគរបស់ក្រុមហ៊ុន Phillip Capital ដែលជាមជ្ឈមណ្ឌលហិរញ្ញវត្ថុសិង្ហបុរីក្នុងតម្លៃជាង ៣៥ ពាន់លានដុល្លារស្ថិតក្រោមការគ្រប់គ្រងរួមជាមួយនឹងក្រុមវិនិយោគិនគាំទ្រហិរញ្ញវត្ថុពិភពលោកជាច្រើនទៀតដែល ១ ភាគ ៣ មានមូលដ្ឋាននៅប្រទេសកម្ពុជា។
ហិរញ្ញប្បទាននេះរួមមាន ២ លានដុល្លារនៃការប្ដេជ្ញាចិត្តវិនិយោគដំបូងដែលបានប្រកាសកាលពីចុងឆ្នាំ ២០១៨ អាចឲ្យក្រុមហ៊ុន Clik បង្កើនក្រុមវិស្វកម្មផលិតកម្ម និងសេវាអតិថិជនរបស់ខ្លួន។
ដោយបានបង្កើតឡើងកាលពីឆ្នាំ ២០១៦ ក្រុមហ៊ុន Clik គឺជាចង្កោមការទូទាត់ដែលជំរុញឲ្យការទូទាត់របស់អតិថិជនតាមរយៈកាត កាបូបប្រាក់អនឡាញ និងគណនីធនាគារ ខណៈដែលអាចឲ្យពាណិជ្ជករទទួលយកការទូទាត់បែបនោះ។
លោក Matthew Tippetts អគ្គនាយក និងជាសហស្ថាបនិកក្រុមហ៊ុន Clik បានឲ្យដឹងថា៖ «បន្ទាប់ពីរយៈពេល ២ ឆ្នាំនៃការកើនឡើង និងការកំណត់មូលដ្ឋានគ្រឹះនៃយុទ្ធសាស្ដ្រទីផ្សារក្នុងតំបន់របស់យើង យើងត្រៀមខ្លួនរួចរាល់ ក្នុងការបង្កើនល្បឿនកំណើនរបស់យើងជាមួយការបិទដំណាក់កាលដំបូងនេះ»៕ LA