ភ្នំពេញ: Future World ជា​ក្រុមហ៊ុន​ទទួលបាន​សិទ្ធិ​ផ្គត់ផ្គង់​សេវាកម្ម និង​លក់​ផលិតផល​របស់​ក្រុមហ៊ុន Apple បានប្រកាស​បិទ​អាជីវកម្ម​របស់​ខ្លួន​នៅ​ខេត្តសៀមរាប​។ នេះ​បើតាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រុមហ៊ុន​ចេញផ្សាយ​កាលពី​ថ្ងៃ​អង្គារ​។

បើតាម​សេចក្តី​ប្រកាស​ព័ត៌មាន​សាខា​នៅ​ខេត្តសៀមរាប​នឹង​បិទ​ចាប់ពី​ថ្ងៃទី​ ២៦ ខែ​​ មីនា ឆ្នាំ​ ២០២០ ដោយ​ក្រុមហ៊ុន​មិន​បញ្ជាក់​ពី​មូលហេតុ​នោះទេ​។

ទោះបី​យ៉ាងនេះ​ក្តី​ក្រុមហ៊ុន​បាន​ឲ្យ​ដឹងថា វា​ជាការ​សម្រេចចិត្ត​អាជីវកម្ម​ដ៏លំបាក​ដែល​ចាំបាច់​ត្រូវ​បិទ​ទីតាំង​នេះ​។ សេចក្តី​ប្រកាស​ព័ត៌មាន​៖ «​ក្រុមហ៊ុន​របស់​យើង​បាន​វាយតម្លៃ​លទ្ធផល​ប្រាក់ចំណូល​បន្តបន្ទាប់ និង​ឱកាស​អាជីវកម្ម​ដែល​មាន​សក្តានុពល​ពេលអនាគត​នៅ​ប្រទេស​កម្ពុជា​»​។

ទោះបី​យ៉ាងណា​ក្រុមហ៊ុន​នេះ​នៅតែ​បន្តធ្វើ​អាជីវកម្ម​នៅ​ប្រទេស​ផ្សេងទៀត ដូចជា​ឥណ្ឌា វៀតណាម ស្រីលង្កា និង​ម៉ាឡេស៊ី​។ នេះ​បើតាម​សេចក្តី​ប្រកាស​ព័ត៌មាន​៕LA