The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - GTI ប្រកាស​ទទួល​កម្ចី​រយៈពេល​ខ្លី​ពី​គ្រឹះស្ថាន​ហិរញ្ញវត្ថុ

GTI ប្រកាស​ទទួល​កម្ចី​រយៈពេល​ខ្លី​ពី​គ្រឹះស្ថាន​ហិរញ្ញវត្ថុ

កម្មករអ៊ុតសម្លៀកបំពាក់នៅរោងចក្រ​ Grand Twins កាល​ពី​ឆ្នាំ ២០១៤។
កម្មករអ៊ុតសម្លៀកបំពាក់នៅរោងចក្រ​ Grand Twins កាល​ពី​ឆ្នាំ ២០១៤។ ម៉ៃ វីរៈ

GTI ប្រកាស​ទទួល​កម្ចី​រយៈពេល​ខ្លី​ពី​គ្រឹះស្ថាន​ហិរញ្ញវត្ថុ

ភ្នំពេញៈ ក្រុមហ៊ុន​រោងចក្រ​កាត់ដេរ​វិនិយោគ​ដោយ​តៃវ៉ាន់ Grand Twins International (GTI) ប្រកាស​កាលពី​ម្សិលមិញ​ថា​ខ្លួន​សម្រេចចិត្ត​ទទួល​កម្ចី​រយៈពេល​ខ្លី​ប្រមាណ​ ៤,២ ​លាន​ដុល្លារ​ពី​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ប្រហែល​ ៥,៩ ​ភាគរយ​នៃ​មូលនិធិ​ភាគទុនិក​ក្នុង​គោលបំណង​ទិញ​វត្ថុធាតុដើម និង​ចំណាយ​លើ​តម្លៃ​ប្រតិបត្តិការ​របស់​ក្រុមហ៊ុន​នេះ​។

នេះ​បើ​តាម​ក្រុមហ៊ុន​បាន​ឲ្យ​ដឹង​ក្នុង​ឯកសារ​ផ្ញើ​ទៅ​ផ្សារ​មូលបត្រ​កម្ពុជា​កាលពី​ម្សិលមិញ​។

ក្រុមហ៊ុន​បាន​ពន្យល់​ថា​ការ​ពង្រីក​កម្ចី​នឹង​មិន​ផ្ដល់​ផលប៉ះពាល់​ដល់​ប្រតិបត្តិការ​របស់​ក្រុមហ៊ុន​នោះ​ទេ​។

ចំណូល​របស់​ GTI ឆមាស​ទី​ ១ ​ទទួល​បាន​ ៤២,៣ ​លាន​ដុល្លារ​ជាមួយ​ប្រាក់​ចំណេញ​សុទ្ធ​ ១,២ ​លាន​ធ្លាក់​ចុះ​ជិត​ ២,៤ ​លាន​ដុល្លារ​ធៀប​រយៈពេល​ ៦ ​ខែ ឆ្នាំ​ ២០១៦៕

អត្ថបទគួរចាប់អារម្មណ៍