The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - IMF រំឭក​​រដ្ឋាភិបាល​នានា​ឲ្យ​ប្រយ័ត្ន​​ ​ពី​បញ្ហា​សេដ្ឋកិច្ច​

IMF រំឭក​​រដ្ឋាភិបាល​នានា​ឲ្យ​ប្រយ័ត្ន​​ ​ពី​បញ្ហា​សេដ្ឋកិច្ច​

Content image - Phnom Penh Post
លោកស្រី Christine Lagarde ​ប្រធាន​មូលនិធិ​ IMF។ AFP

IMF រំឭក​​រដ្ឋាភិបាល​នានា​ឲ្យ​ប្រយ័ត្ន​​ ​ពី​បញ្ហា​សេដ្ឋកិច្ច​

ក្រុង​ឌូបៃៈ មូលនិធិ​​រូបិយវត្ថុ​អន្តរជាតិ (IMF) កាល​ពី​ថ្ងៃ​អាទិត្យ ​បាន​រំឭក​​រដ្ឋាភិបាល​ជា​ច្រើន​​​​ឲ្យ​ត្រៀម​ខ្លួន​ទប់ទល់​នឹង​​បញ្ហា​​​ផ្នែក​សេដ្ឋកិច្ច​ដែល​អាច​កើត​ឡើង​ ដោយ​សារ​តែ​​កំណើន​សេដ្ឋកិច្ច​​មិន​សម្រេច​បាន​តាម​ការ​រំពឹង​ទុក​។​

លោកស្រី Christine Lagarde ​ប្រធាន​មូលនិធិ​ IMF បាន​ប្រាប់​កិច្ច​ប្រជុំ​កំពូល​រដ្ឋាភិបាល​​ពិភព​លោក​​នៅ​ទីក្រុង​ឌូបៃ​ថា​៖ «​​​យើង​មើល​ឃើញ​សេដ្ឋកិច្ច​មួយ ដែល​កំពុង​កើន​ឡើង​​យឺត​ជាង​អ្វី​​ដែល​យើង​បាន​រំពឹង​ទុក​»។​

កាល​ពី​ខែ​មុន មូលនិធិ IMF បាន​ទម្លាក់​​ការ​ព្យាករ​ពី​​​កំណើន​សេដ្ឋកិច្ច​ពិភព​លោក​របស់ខ្លួន​សម្រាប់​ឆ្នាំ​នេះ​ពី ​៣,៧ ​ភាគរយ​​មក​ត្រឹម ​៣,​៥ ​ភាគរយ។​

លោកស្រី​បាន​លើក​ឡើង​​អំពី​​​អ្វី​ដែល​លោក​ស្រី​បាន​ហៅ «​ពពក​ខ្មៅ​​​ចំនួន ​​៤» ថា​ជា​កត្តា​ដ៏​សំខាន់ ដែល​រារាំង​ដល់​សេដ្ឋកិច្ច​ពិភព​លោក និង​បាន​ព្រមាន​ថា «​ខ្យល់​ព្យុះ​» មួយ​អាច​កើត​មាន​ឡើង។​​

លោកស្រី​​បាន​មាន​ប្រសាសន៍​​ថា​៖ «​ហានិភ័យ​រួមមាន «​ភាព​តានតឹង​ផ្នែក​ពាណិជ្ជកម្ម និង​ការ​បង្កើន​ពន្ធ​នាំចូល​ ការ​រឹត​បន្តឹង​ហិរញ្ញវត្ថុ ភាព​មិន​ច្បាស់​លាស់​ជាប់​ទាក់ទង​នឹង​លទ្ធផល Brexit និង​ផល​ប៉ះពាល់​ដែល​កើត​មាន​ឡើង ព្រម​ទាំង​​​​ការ​ថយ​​​ចុះ​កាន់​តែ​លឿន​​​នៃ​សេដ្ឋកិច្ច​​​ប្រទេស ​ចិន»។​

លោកស្រី​ Lagarde បាន​ឲ្យ​ដឹង​ថា ភាព​តានតឹង​ផ្នែក​ពាណិជ្ជកម្ម ដែល​ភាគ​ច្រើន​​ជា​រូបភាព​នៃ​ជម្លោះ​​ពន្ធ​នាំចូល​រវាង​អាមេរិក និងប្រទេស ​ចិន នោះ​កំពុង​​ធ្វើ​ឲ្យ​មាន​​​​ផល​ប៉ះ​ពាល់​ដល់​​សេដ្ឋកិច្ច​ពិភព​លោក​រួច​ហើយ។

លោកស្រី​ថ្លែង​ថា​៖ «​យើង​មិន​មាន​ទិន្នន័យ​​ថា តើ​វា​កំពុង​វិវឌ្ឍ​យ៉ាង​ណា​នោះ​ទេ ហើយ​អ្វី​ដែល​យើង​ដឹង​គឺ​ថា វា​កំពុង​ចាប់​ផ្ដើម​រួច​ហើយ​​ក្នុងការ​​មាន​ផល​ប៉ះពាល់​លើ​ពាណិជ្ជកម្ម​ លើ​ទំនុក​ចិត្ត និង​លើ​ទីផ្សារ​»។ លោក​ស្រី​បាន​​ព្រមាន​ថា រដ្ឋាភិបាល​ត្រូវ​ចៀង​វាង​ពី​កិច្ច​​គាំពារ​​និយម​៕ AFP/LA

អត្ថបទគួរចាប់អារម្មណ៍