The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - KOICA បង្កើត​មណ្ឌល​បណ្តុះបណ្តាល​​នៅ​កម្ពុជា

KOICA បង្កើត​មណ្ឌល​បណ្តុះបណ្តាល​​នៅ​កម្ពុជា

Content image - Phnom Penh Post
លោក​ស្រី ​Baek ​Sook-​Hee​ អនុ​ប្រធាន ​KOICA ​និង​លោក ហង់ ជួនណារ៉ុន ​រដ្ឋមន្ដ្រី​ក្រសួង​អប់រំ ក្នុងជំនួបនាពេលថ្មីៗនេះ។ រូបថត ហ្វេសប៊ុក KOICA

KOICA បង្កើត​មណ្ឌល​បណ្តុះបណ្តាល​​នៅ​កម្ពុជា

ភ្នំពេញៈ ទី​ភ្នាក់ងារ​សហ​ប្រតិបត្តិការ​អន្តរជាតិ​កូរ៉េ (KOIC​A​) ​ពី​ម្សិលមិញ​បាន​ចុះ​ហត្ថលេខា​លើ​គម្រោង​​​បង្កើត​ប្រព័ន្ធ​បណ្ដុះបណ្តាល​ធុរកិច្ច​ជា​មួយ​ក្រសួង​អប់រំ​កម្ពុជា​ដើម្បី​បញ្រ្ជាប​គំនិត​ធុរកិច្ច​ និង​ចក្ខុវិស័យ​តាមរយៈ​ការ​សិក្សា​មុខ​វិជ្ជា​នេះ​។​​

លោក​ស្រី ​Baek ​Sook-​Hee​ អនុ​ប្រធាន ​KOICA ​និង​លោក ហង់ ជួនណារ៉ុន ​រដ្ឋមន្ដ្រី​ក្រសួង​អប់រំ​ ​​បាន​ចុះ​ហត្ថលេខា​លើ​កំណត់​ហេតុ​នៃ​​កិច្ច​ពិភាក្សា​​ដើម្បី​​បើក​ដំណើរការ​ជា​​ផ្លូវការ​ គម្រោង​ការ​បង្កើត​ប្រព័ន្ធ​បណ្ដុះ​ធុរកិច្ច​រវាង​សាកល​​​វិទ្យាល័យ និង វិស័យ​ឧស្សាហកម្ម​នៅ​កម្ពុជា​។

គម្រោង​នេះ​ត្រូវ​បាន​បង្កើត​ឡើង ដើម្បី​បង្កើត​ការ​ចាប់​ផ្ដើម​ប្រព័ន្ធ​អេកូ និង​បណ្ដាញ​ទីផ្សារ​នៅ​កម្ពុជា តាម​រយៈ​ការ​អភិវឌ្ឍ​ប្រព័ន្ធ ​១ ក្នុង​ការ​ជំរុញ​ការ​បង្កើត​​​ក្រុមហ៊ុន​ថ្មី​នៅ​តាម​បណ្ដា​សាកល​វិទ្យាល័យ​នានា​ដែល​ឈាន​មុខ​គេ​នៅ​កម្ពុជា​ដែល​ KOICA​​ គ្រោង​នឹង​បង្កើត​មជ្ឈ​មណ្ឌល​បណ្ដុះបណ្តាល​​ធុរកិច្ច ថ្មី​កម្ពុជា-​កូរ៉េ (CKIC)​ ​នៅ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ​និង​វិទ្យាស្ថាន​បច្ចេកវិទ្យា​​កម្ពុជា​ជា​មួយ​នឹង​ថវិកា​សរុប​ប្រមាណ​ ៧ ​លាន​​ដុល្លារ​​សម្រាប់​រយៈពេល ​៥ ​ឆ្នាំ ចាប់​ពី​ឆ្នាំ ២០១៩ ដល់​ឆ្នាំ ​២០២៣​​។​

លោកស្រី Baek Sook-Hee បាន​ឲ្យ​ដឹង​ថា ​គម្រោង​នេះ​​នឹង​រួម​ចំណែក​ដល់​ពិពិធកម្ម​ឧស្សាហកម្ម​របស់​កម្ពុជា និង​ជួយ​ប្រទេស​កម្ពុជា​ ឲ្យ​សម្រេច​បាន​នូវ​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព​នា​ពេល​អនាគត​។​ ​លោក​ស្រី​ថ្លែង​ថា៖ «​​គម្រោង​នេះ​មាន​សារៈសំខាន់​ខ្លាំង​​ណាស់​ក្នុង​ការ​បង្កើត​ការងារ​ ដែល​មាន​គុណភាព​ខ្ពស់​ និង​​លើក​កម្ពស់​ជំនាញ​វិជ្ជាជីវៈ​ក្នុង​​វិស័យ​ឧស្សាហកម្ម​​»​​។​

KOICA ចង់​ជួយ​​កម្ពុជា​ ក្នុង​ការ​​បង្កើត​គំរូ​បណ្ដុះ​ធុរកិច្ច និង​បណ្ដាញ​ទីផ្សារ​នៅ​កម្ពុជា ​ដើម្បី​គាំទ្រ​ការ​ធ្វើ​ពិពិធកម្ម​​​ឧស្សាហកម្ម​ និង​ដើម្បី​ភ្ជាប់​និង​បំពេញ​គម្លាត​រវាង​សមត្ថភាព​មុខ​វិជ្ជា​សិក្សា​ និង​តម្រូវការ​ទីផ្សារ​។

លោក ហង់ ​ជួនណារ៉ុន​ រដ្ឋមន្ដ្រី​ក្រសួង​អប់រំ​បាន​​ឲ្យ​ដឹង​ថា កិច្ច​សហ​ប្រតិបត្តិការ​នេះ​នឹង​​​​លើក​​កម្ពស់​ការ​ស្រាវជ្រាវ​វិទ្យាសាស្ដ្រ ​និង​បច្ចេកវិទ្យា ការ​ត​ភ្ជាប់​​ជាមួយ​ដៃគូ​អាជីវកម្ម ​​ស្វែងរក​គំនិត​អាជីវកម្ម សម្រាប់​និស្សិត​ទើប​នឹង​បញ្ចប់​ការ​សិក្សា​​នៅ​សាកល​វិទ្យាល័យ និង​​ការ​​បង្កើត​ឱកាស​ការងារ​៕​​LA

អត្ថបទគួរចាប់អារម្មណ៍