The Phnom Penh Post Search

Search form

MGM China បើកដំណើរការ​រមណីយដ្ឋាន​តម្លៃ​ $៣,៤ ​ពាន់​លាន​​នៅ​ម៉ាកាវ

Content image - Phnom Penh Post
ទិដ្ឋភាព​មើល​ពីលើ​អាកាស​ក្នុង​ទីក្រុង​ម៉ាកាវ។ រូបថត AFP

MGM China បើកដំណើរការ​រមណីយដ្ឋាន​តម្លៃ​ $៣,៤ ​ពាន់​លាន​​នៅ​ម៉ាកាវ

ក្រុង​ម៉ាកាវៈ ក្រុម​ហ៊ុន MGM China កាល​ពី​ថ្ងៃ​អង្គារ ​បាន​បើកដំណើរការ​​រមណីយដ្ឋាន​ថ្មី​ដ៏ធំ​​​តម្លៃ​ច្រើន​ពាន់​លាន​ដុល្លារ​របស់​ខ្លួន​នៅ​ក្នុង​តំបន់​ Cotai ដ៏​ស្រស់​ស្អាត​របស់​ទី​ក្រុង​ ម៉ាកាវ​​ បន្ទាប់​​ពី​បាន​ពន្យារ​ពេល​ជា​ច្រើន​ដង​ និង​ជួប​ប្រទះ​បញ្ហា​ក្នុង​​​​ដំណើរការ​អនុម័ត​របស់​រដ្ឋា​ភិបាល។​

ការដាក់​ឲ្យដំណើរ​ការ​រមណីយដ្ឋាន​ថ្មីមានតម្លៃ ៣,៤ ​ពាន់លានដុល្លារនេះ បាន​​ធ្វើឡើង​ ខណៈ​​ដែល​ទី​ក្រុង ម៉ាកាវ ​កំពុង​​រ​ស់​រាន​ឡើងវិញ​ ដោយ​ប្រាក់ចំណូល​បាន​ពី​ការ​លេង​ល្បែង​ស្ទុះ​​​ងើប បន្ទាប់​ពី​ ការ​ប៉ះពាល់​យ៉ាងខ្លាំងដោយ​ការ​បង្រ្កាប​​អំពើពុករលួយ​ ដែល​បាន​ចាប់​ផ្ដើម​ធ្វើ​​ឡើង​ដោយ​លោក​ប្រធានាធិបតី​ចិន​ ស៊ី ជីនពីង​ កាល​ពីឆ្នាំ​ ២០១២​។​

ការចាប់​ផ្ដើម​ដំណើរ​ការ គម្រោង​ដ៏ធំនេះ ​បាន​ប្រឈម​នឹង​ការ​ពន្យា​ពេ​ល ម្ដង​ហើយ​ម្ដង​ទៀត​ ហើយ​ការ​ពន្យា​ពេល​ថ្មីបំ​ផុត​​ កាល​ពី​​ខែ​សីហា​ នៅ​ពេល​ខ្យល់ព្យុះ​ Hato បាន​បំផ្លាញ​ប្រទេស​ ចិន ​ភាគ​ខាង​ត្បូង​ ដែល​បណ្ដាល​ឲ្យ​មនុស្ស​ ១០ ​នាក់​ស្លាប់​នៅទី​ក្រុង​ ម៉ាកាវ ហើយ​ក្រុម​ហ៊ុន​និង​ផ្ទះ​សំបែង​ជា​ច្រើន​ត្រូវ​បាន​រលំ​ដោយ​សារ​ខ្យល់​ព្យុះ​ដ៏អាក្រក់​បំ​ផុត​របស់​ទីក្រុង​​នេះ​ក្នុង​រយៈ​ពេល​ជាង​ ៥០ ​ឆ្នាំ​។​

ក្រុម​ហ៊ុន MGM China បាន​ពន្យារ​ពេល​ជា​ថ្មី​ម្ដង​ទៀត​​ក្នុង​ការ​បើក​ដំណើរ​ការ​របស់​ខ្លួន​​កាល​ពីខែមករា​ ដោយ​ថ្លែង​ថា ក្រុម​ហ៊ុន​នេះ​ «កំពុង​ជួបប្រទះ​​​​បញ្ហា​ក្នុង​ដំណើ​រការ​​ការអនុម័​ត​ផ្នែក​រដ្ឋ​បាល​នៃ​ការ​ទទួល​បាន​អាជ្ញាប័ណ្ណ​​ដែល​ពាក់​ព័ន្ធ​»។​

ទី​ក្រុង ​ម៉ាកាវ​ ដែល​ជា​ដែន​ដី​ពាក់​កណ្ដាល​​ស្វយ័ត​របស់​ប្រទេស ​ចិន​ គឺជា​កន្លែង​តែ​មួយ​គត់​នៅ​ក្នុង​ប្រទេស​ចិន​ ដែល​​ការ​លេង​ល្បែង​មាន​ភាព​ស្រប​ច្បាប់​​៕ AFP/LA

អត្ថបទគួរចាប់អារម្មណ៍