ក្រុងឡូសអេនជឺលេសៈ ក្រុមហ៊ុន Microsoft បានដាក់​បង្ហាញ​ម៉ាស៊ីន​វីដេអូ​ហ្គេម Xbox Series X ថ្មី​របស់ខ្លួន​កាលពី​ចុង​សប្តាហ៍​មុន ខណៈដែល​ក្រុមហ៊ុន​នេះ​ចង់​គេច​ផុតពី​ការគំរាមកំហែង​ពី​ការប្រកួតប្រជែង​នានា រួមទាំង​ពី​ការលេង​វីដេអូ​ហ្គេម​ប្រភេទ streaming និង​ម៉ាស៊ីន​វីដេអូ​ហ្គេម​របស់​ក្រុមហ៊ុន Sony ជា​ក្រុមហ៊ុន​ដៃគូ​ប្រកួតប្រជែង​ផងដែរ​។

ក្រុមហ៊ុន​របស់​អាមេរិក​មួយ​នេះ​កាលពី​ខែមិថុនា​បាន​លើកឡើង​ពី​សមត្ថភាព​ល្អ​នៃ​បច្ចេកវិទ្យា​ម៉ាស៊ីន​វីដេអូ​ហ្គេម​ជំនាន់​ក្រោយ​របស់ខ្លួន នៅពេល​ក្រុមហ៊ុន​នេះ​ប្រកាស​គម្រោង​ម៉ាស៊ីន​វីដេអូ​ហ្គេម «Project Scarlett » ដោយ​លើកឡើងថា ម៉ាស៊ីន​វីដេអូ​ហ្គេម​ថ្មី​នេះ​នឹង​មាន​ថាមពល​ខ្លាំង​ជាង ៤​ ដង​ធៀប​នឹង​ម៉ាស៊ីន​វីដេអូ​ហ្គេម Xbox One X បច្ចុប្បន្ន​។

ក្នុង​ការធ្វើ​បទបង្ហាញ​កាលពី​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​នៅក្នុង​កម្មវិធី​ពានរង្វាន់ The Game Awards 2019 ក្រុមហ៊ុន​បានបង្ហាញ​ម៉ាស៊ីន​វីដេអូ​ហ្គេម​ថ្មី​ដែលមាន​រាង​ដូច​ប៉ម ហើយ​ក៏​បានបង្ហាញ​ឧបករណ៍​ចុង​គ្រប់គ្រង​លេង​ហ្គេម (controller) ឥត​ខ្សែ​ថ្មី​មួយ​ផងដែរ​។

ក្រុមហ៊ុន Microsoft បាន​ឲ្យ​ដឹងថា មុខងារ​ចាស់ៗ​នឹង​នៅតែ​ត្រូវ​គ្នា​ជាមួយ​នឹង​ម៉ាស៊ីន​វីដេអូ​ហ្គេម Series X ខណៈ​ដែល​នឹងមាន​បទពិសោធ​លេងហ្គេម​ថ្មីៗ ដែល​គួរ​ឲ្យ​ភ្ញាក់ផ្អើល​។

ម៉ាស៊ីន​វីដេអូ​ហ្គេម​ថ្មី​នេះ​មិនទាន់​បាន​កំណត់​តម្លៃ​នៅឡើយ​ទេ ប៉ុន្តែ​កាលបរិច្ឆេទ​ចេញលក់​ត្រូវបាន​បញ្ជាក់ថា​នឹង​ធ្វើ​ឡើង​សម្រាប់​រដូវ​ថ្ងៃបុណ្យ​ណូអែល​ឆ្នាំ​ក្រោយ ជា​ពេល​ដែល​ម៉ាស៊ីន​វីដេអូ​ហ្គេម PlayStation 5 របស់​ក្រុមហ៊ុន Sony​។

ម៉ាស៊ីន​វីដេអូ​ហ្គេម PlayStation 4 របស់​ក្រុមហ៊ុន Sony បច្ចុប្បន្ន​បាន​លក់ដាច់ ជាង​ម៉ាស៊ីន​វីដេអូ​ហ្គេម Xbox ច្រើនជាង​ ២ ប៉ុន្តែ​ជាមួយ​ម៉ាស៊ីន​វីដេអូ​ហ្គេម​ថ្មី​នេះ Microsoft នឹង​សង្ឃឹម​ថា​នឹង​ប្រកួតប្រជែង​ជាមួយ​ក្រុមហ៊ុន Sony បាន​៕ LA