The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - NBC បាន​ចុះ​ MoU ​លើ​ការទូទាត់​ជាមួយ Maybank

NBC បាន​ចុះ​ MoU ​លើ​ការទូទាត់​ជាមួយ Maybank

Content image - Phnom Penh Post
ពិធីចុះអនុស្សរណៈយោគយល់ រវាងធនាគារជាតិនៃកម្ពុជា និងធនាគារមេយប៊ែង កាលពីម្សិលមិញ។ រូបថត ធនាគារជាតិ

NBC បាន​ចុះ​ MoU ​លើ​ការទូទាត់​ជាមួយ Maybank

ភ្នំពេញៈ ធនាគារជាតិ​នៃ​កម្ពុជា (NBC) និង​ធនាគារ Maybank បាន​ចុះ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ (MoU) ​ដើម្បី​ពិនិត្យ​លទ្ធភាព​ក្នុង​ការជំរុញ​ការទូទាត់ និង​ផ្ទេរប្រាក់​ឆ្លងដែន​រវាង​គ្នា​ទៅវិញ​ទៅមក​តាមរយៈ​ប្រព័ន្ធ​បាគង​។

បាគង គឺជា​ប្រព័ន្ធ​ដែល​អនុញ្ញាត​ឲ្យ​មនុស្ស​​ ២ ​នាក់​​ ដែល​មាន​គណនី​ធនាគារ​ ២ ​ផ្សេង​គ្នា​អាច​ផ្ទេរប្រាក់ ទូទាត់​ប្រាក់​ទៅវិញ​ទៅមក​តាមរយៈ​កម្មវិធី​ទូរសព្ទដៃ​។

ក្នុង​ពិធី​ចុះ MoU កាលពី​ថ្ងៃ​ម្សិលមិញ អ្នកស្រី ជា សិរី អគ្គនាយិកា​បច្ចេកទេស​នៃ​ធនាគារជាតិ​នៃ​កម្ពុជា (NBC) បាន​និយាយ​ថា កិច្ចសហការ​នេះ​នឹង​ជួយ​សម្រួល​ដល់​ប្រជាជន​ខ្មែរ​ដែល​រស់នៅ​ប្រទេស​ម៉ាឡេស៊ី​ឲ្យ​មាន​ភាពងាយស្រួល​ក្នុង​ការផ្ទេរប្រាក់​មក​កម្ពុជា ខណៈ​បច្ចុប្បន្ន​ការផ្ញើ​ប្រាក់​ពី​ម៉ាឡេស៊ី​មក​កម្ពុជា​ពេល​ខ្លះ​ត្រូវ​ចំណាយ​ខ្ពស់ ប្រើ​ពេល​យូរ និង​ត្រូវ​ឆ្លងកាត់​មនុស្ស​ទី​ ៣​។

អ្នកស្រី​ថ្លែងថា​៖ «​អនុស្សរណៈ​ដែល​ចុះហត្ថលេខា​នេះ​នឹង​នាំ​ឲ្យ​ស្ថាប័ន​ទាំង​ ២ ឈាន​ដល់​កិច្ចសហប្រតិបត្តិការ​ផ្នែក​ហិរញ្ញវត្ថុ​មួយកម្រិត​ទៀត​ក្នុង​ការទាញ​យក​ផលប្រយោជន​បន្ថែមទៀត​ពី​ការរីកចម្រើន​ផ្នែក​បច្ចេកវិទ្យា​សម្រាប់​ឲ្យ​ប្រជាជន​កម្ពុជា និង​ម៉ាឡេស៊ី​ប្រើ​។

បើ​តាម​អ្នកស្រី ជា សិរី កម្មវិធី​បាគង​នេះ​អ្នកប្រើប្រាស់​ក៏​អាច​បង់ថ្លៃ​សាលា​កូន ទឹក និង​ភ្លើង​បាន​ផងដែរ​។

លោក Dato' Mohd Hanif Suadi នាយក​ប្រតិបត្តិ​ធនាគារ Maybank (​ខេមបូឌា) បាន​ឲ្យ​ដឹងថា​តាមរយៈ MoU នេះ​នឹង​ជំរុញ​ឲ្យ Maybank ខិតខំ​ធ្វើឲ្យ​ប្រសើរឡើង​នូវ​សេវាកម្ម​របស់ខ្លួន​ជាមួយ​នឹង​សេវាកម្ម​ឌីជីថល​ថ្មីៗ ដែល​ជា​ការរួមចំណែក​ដល់​ការអភិវឌ្ឍ​វិស័យ​ធនាគារ​នៅ​កម្ពុជា​។

លោក​ថ្លែងថា​៖ «​កិច្ចសហការ​នេះ​នឹង​ជួយ​លើកកម្ពស់​បរិយាប័ន្ន​ហិរញ្ញវត្ថុ និង​កិច្ចគាំទ្រ​ចំពោះ​ការវិវឌ្ឍ​ទៅ​រក​សង្គម​ឌីជីថល​នៅ​កម្ពុជា​»៕

អត្ថបទគួរចាប់អារម្មណ៍