The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - Nissan រង​ការ​វាយ​ប្រ​ហារ​ពី​​រឿង​​អា​ស្រូវ​អធិ​ការ​កិច្ច​ថ្មី​មួយ​ទៀត

Nissan រង​ការ​វាយ​ប្រ​ហារ​ពី​​រឿង​​អា​ស្រូវ​អធិ​ការ​កិច្ច​ថ្មី​មួយ​ទៀត

Content image - Phnom Penh Post
ក្រុម​ហ៊ុន Nissan គ្រោង​នឹង​ប្រ​មូល​រថ​យន្ត​មក​ជួស​ជុល​មួយ​លើក​ផ្សេង​ទៀត​ ដោយ​សារ​​តែ​ការ​ធ្វើ​តេស្ដ «​មិន​ត្រឹម​ត្រូវ» លើ​រថ​យន្ត​ថ្មី។ AFP

Nissan រង​ការ​វាយ​ប្រ​ហារ​ពី​​រឿង​​អា​ស្រូវ​អធិ​ការ​កិច្ច​ថ្មី​មួយ​ទៀត

ក្រុង​តូក្យូៈ ក្រុម​ហ៊ុន Nissan គ្រោង​នឹង​ប្រ​មូល​រថ​យន្ត​មក​ជួស​ជុល​មួយ​លើក​ផ្សេង​ទៀត​ ដោយ​សារ​​តែ​ការ​ធ្វើ​តេស្ដ «​មិន​ត្រឹម​ត្រូវ» លើ​រថ​យន្ត​ថ្មី​ ដែល​​នេះ​ជា​ការ​វាយ​ប្រ​ហារ​ថ្មី​មួយ​​ទៀត​ដល់​ក្រុម​ហ៊ុន​រ​ថ​យន្ត​ឈា​ន​មុខ​គេ​របស់​ប្រ​ទេស​ ជប៉ុន ​​មួយ​នេះ បន្ទាប់​ពី​ការ​ចាប់​ខ្លួន​អតី​ត​ប្រ​ធាន​ក្រុម​ហ៊ុន​លោក Carlos Ghosn ដ៏​ភ្ញាក់​ផ្អើល។​ នេះ​បើ​យោង​តាម​ប្រ​ព័ន្ធ​ផ្សព្វ​ផ្សាយ​ កាល​ពី​ថ្ងៃ​ព្រ​ហស្បតិ៍។

កា​សែត​ពា​ណិជ្ជ​កម្ម​​ប្រ​ចាំ​ថ្ងៃ Nikkei ​បាន​ឲ្យ​ដឹង​ថា បញ្ហា​ចុង​ក្រោយ​បំ​ផុត​នេះ ត្រូវ​បាន​បង្ហាញ​ឡើង​​ បន្ទា​ប់​ពី​​មន្ដ្រី​ក្រ​សួង​​ដឹក​ជញ្ជូន​​បាន​ធ្វើ​អធិ​ការ​កិច្ច​ដល់​ទី​កន្លែង​​ក្នុង​រោង​ចក្រ​ដំ​ឡើង​រថ​យន្ត​សំ​ខាន់​ៗ​​​របស់​ក្រុម​ហ៊ុន Nissan។

កា​សែត​នេះ​បាន​ឲ្យ​ដឹង​ថា បុគ្គល​មួយ​ចំ​នួន​បាន​​សារ​ភាព​ថា ពួក​គេ​​បាន​អនុ​វត្ត​ការ​ធ្វើ​តេស្ដ «មិន​ត្រឹម​ត្រូវ​» លើ​ប្រ​ព័ន្ធ ហ្រ្វាំង និង​ប្រ​ព័ន្ធ​ផ្សេង​ទៀត​ មុន​ពេល​ដឹ​ក​ជញ្ជូន​ចេញ​ ដោយ​​មិន​បាន​បញ្ជាក់​ថា តើ​រថយន្ត​ប៉ុន្មាន​គ្រឿង ​ត្រូវ​ទទួល​រង​​ប៉ះ​ពាល់​នោះ​ទេ​​។​

កា​សែត​នេះ​បន្ត​ថា ​ក្រុម​ហ៊ុន Nissan ​គ្រោង​នឹង​ធ្វើ​សេច​ក្ដី​ប្រ​កាស​ស្ដី​ពី​ករណី​នេះ នៅ​ចុង​ខែ​នេះ​ ហើយ​កំ​ពុង​ពិ​ចារ​ណា​ការ​ប្រ​មូល​​មក​ជួស​ជុល​រាល់​រថ​យន្ត​ដែល​បាន​ធ្វើ​តេ​ស្ដ​មិន​ត្រឹម​​ត្រូវ​ទាំង​នោះ។​

ភ្លាម​ៗ​​​​នេះ​ មិន​អាច​ស្វែង​​រក​ការ​បញ្ជាក់​ពី​ក្រុម​ហ៊ុន​ថា​ តើ​សេចក្តី​រាយ​ការណ៍​របស់​កា​សែត​​​ Nikkei នេះ ត្រឹម​ត្រូវ​ឬ​យ៉ាង​ណា​នោះ​ទេ។​

ក្រុម​ហ៊ុន​ផលិត​រថ​យន្ត​មួយ​នេះ ត្រូវ​បាន​បង្ខំ​ឲ្យ​ប្រ​មូល​រ​ថ​យន្ត​មក​ជួស​ជុលជាង ១​ លាន​​​គ្រឿង​​កាល​ពី​ឆ្នាំ​មុន បន្ទា​​ប់​​ពី​​បុគ្គ​លិក​​ដែល​មិន​មាន​ការ​អនុ​ញ្ញាត​ត្រឹម​ត្រូវ​ បាន​​ធ្វើ​អធិ​ការ​កិច្ច​ចុង​ក្រោយ​​លើ​ក្រុម​​ហ៊ុន​​មួយ​ចំ​នួន​ ​ក្នុង​គោល​បំ​ណង​សម្រាប់​ទី​ផ្សារ​ក្នុង​ស្រុក មុន​ពេល​រថ​យន្ត​ទាំង​នោះ​ត្រូវ​បាន​ដឹក​ជញ្ជូន​​ទៅ​ឲ្យ​​​ក្រុម​ហ៊ុន​ចែក​ចាយ​​រថ​យន្ត​៕ AFP/LA

អត្ថបទគួរចាប់អារម្មណ៍