ភ្នំពេញៈ ក្រុមហ៊ុន​ផលិត​ឧស្ម័ន​​​ធម្មជាតិ​ធំ​ជាង​គេ​របស់​​រុស្ស៊ី Novatek បាន​បង្ហាញ​ ចំណាប់​អារម្មណ៍​ចំពោះ​ការ​វិនិយោគ​នៅ​​កម្ពុជា​​​លើ​​ឧស្ម័ន Liquified Natural Gas​(LNG) ពិសេស​លើ​ការ​​ផ្គត់ផ្គង់ ​ការ​កសាង​ស្ថានីយ​​ទទួល ផ្ទុក និង​បំប្លែង​ឧស្ម័ន LNG។

លោក ឌិត ទីណា រដ្ឋលេខាធិការ​ក្រសួង​រ៉ែ​ និង​ថាមពល បាន​ស្វាគមន៍ និង​ណែនាំ​ឱ្យ​ក្រុមហ៊ុន​ពិនិត្យ​លទ្ធភាព​​​ទាំង​ផ្នែក​សង្គម សេដ្ឋកិច្ច និង​បច្ចេកទេស ព្រម​ទាំង​ទីផ្សារ​កម្ពុជា ដើម្បី​​ធ្វើ​ឲ្យ​គម្រោង​នេះ​អាច​​លេច​ជា​រូប​រាង​ពិត​ប្រាកដ​។

កាល​ពី​ថ្ងៃ​ម្សិលមិញ លោក ជៀប សួរ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ប្រេងកាត បាន​ប្រាប់​​ថា Novatek មាន​​បំណង​​សិក្សា​​​ទីផ្សារ​​ឧស្ម័ន​ LNG នៅ​កម្ពុជា។ បើ​មាន​ទីផ្សារ​ល្អ​ក្រុមហ៊ុន​នឹង​ចូល​​មក​វិនិយោគ​ដោយ​ផ្ទាល់​។

លោក​ថ្លែង​​ថា៖​ «​នេះ​​គ្រាន់​តែ​ជា​ជំនួប​លើក​ដំបូង​រវាង​ថ្នាក់​ដឹកនាំ​ក្រសួង និង​​​ក្រុមហ៊ុន​​តែ​ប៉ុណ្ណោះ»​៕