ភ្នំពេញៈ កាលពីដើមទសវត្សរ៍៩០ RMA បានចាប់ផ្តើមបង្ហាញថាជាម៉ាកលំដាប់ថ្នាក់ពិភពលោកធំៗដែលរួមទាំង Ingersoll-Rand, 3M, SDMO និង Jeep Chrysler។បន្ទាប់មកបានបើកការិយាល័យមួយក្នុងប្រទេសកម្ពុជា។បច្ចុប្បន្នបុគ្គលិកជិត១ពាន់នាក់ធ្វើការឲ្យក្រុមហ៊ុន RMA ក្នុងប្រទេសកម្ពុជា។ លោក Rami B Sharaf អគ្គនាយកក្រុមហ៊ុន RMA Cambodia បានផ្តល់បទសម្ភាសដល់ភ្នំពេញ ប៉ុស្តិ៍អំពីភាពរីកចម្រើនរបស់ក្រុមហ៊ុនរបស់លោក។
មូលហេតុអ្វីបានជាអ្នកសម្រេចប្រតិបត្តិការក្នុងប្រទេសកម្ពុជា?
កម្ពុជាគឺជាកន្លែងនៃការចាប់ផ្តើមក្រុមហ៊ុននេះពីព្រោះថា យើងអាចគាំទ្រការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធនៅក្នុងប្រទេសដោយប្រើផលិតផលយើងសេវារបស់យើងនិងការគាំទ្ររបស់យើងចំពោះដំណាក់កាលដ៏ក្មេងខ្ចី។ យើងជឿថាយើងស្ថិតនៅកន្លែងត្រឹមត្រូវពេលវេលាត្រឹមត្រូវ។
កម្ពុជាកំពុងចូលទៅរកសករាជថ្មីហើយនិងដើរតួសំខាន់នៅក្នុងអាស៊ាន។ យើងជឿថា វិស័យឯកជនមានតួនាទីសំខាន់មួយដែលនឹងត្រូវដើរតួនៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជានាពេលអនាគត។
តើអ្វីពិសេសពីទីផ្សារកម្ពុជា?
ជនជាតិកម្ពុជាគឺជាអ្នករៀនឆាប់ចេះហើយពួកគេមានសេចក្តីខិតខំខ្លាំងក្នុងការតាមឲ្យទាន់ប្រទេសអភិវឌ្ឍន៍ជិតខាង។ពួកគេចង់ចាប់ផ្តើមនៅកន្លែងដែលអ្នកដទៃៗបានបញ្ចប់។ ដូច្នេះពួកគេតែងតែជាអ្នកខិតខំតាមឲ្យទាន់ដែលបានដាក់យើងនៅលើខ្សែកោងរីកចម្រើនលឿន។យើងកំពុងតែមើលឃើញថាមេដឹកនាំប្រទេសនេះកំពុងជួយសម្រួលពាណិជ្ជកម្មយ៉ាងសកម្ម។ខ្ញុំក៏គិតដែរថាកម្ពុជាជាប្រទេសមួយមានលក្ខណៈស្វាគមន៍បំផុតនៅក្នុងអាស៊ានសម្រាប់អ្នកវិនិយោគ។នៅទីនេះគ្មានការរើសអើងទេរវាងវិនិយោគិនក្នុងស្រុក និងបរទេស។
នរណាជាអតិថិជនរបស់អ្នក?
ជាធម្មតាគឺសហគ្រាសរដ្ឋអ្នកលក់រាយយោធា និងសហគ្រាសពាណិជ្ជកម្ម។
ប្រភេទអតិថិជនទាំងបួននេះជាមូលដ្ឋានបង្កើតឲ្យមានវេទិកាសម្រាប់ភាពលូតលាស់ពាណិជ្ជកម្មទាំងពេលឥឡូវនេះ និងទាំងនាពេលអនាគត។
អ្វីដែលអ្នកនឹងឃើញគឺកម្រិតចូលរួមប្រសើរជាងមុននិងសហគ្រាសឯកជនតូចៗដែលចង់ពាក់ព័ន្ធជាមួយការងាររបស់អង្គការក្រៅរដ្ឋាភិបាល។យើងគឺជាដៃគូដែលបានបង្ហាញឲ្យឃើញអំពីសមត្ថភាពពិតៗទៅអង្គការសហប្រជាជាតិកាកបាទក្រហម និងអង្គការក្រៅរដ្ឋាភិបាលនានា។ យើងមានហេដ្ឋារចនាសម្ព័ន្ធនិងយន្តការគាំទ្រ នៅនឹងកន្លែងដែលអាចឲ្យដៃគូរបស់យើងមានលទ្ធភាពធ្វើឲ្យមានកំណើនពាណិជ្ជកម្ម ក្នុងការអភិវឌ្ឍលើវិស័យជាច្រើនរួមបញ្ចូលទាំងប្រទេសកំពុងអភិវឌ្ឍន៍ផងដែរ។
តើក្រុមហ៊ុន RMA បានវិនិយោគប៉ុន្មានលើរោងចក្រដំឡើងរថយន្ត?
យើងបានកែលម្អយានយន្ត Ford Everest ឲ្យមានលក្ខណៈប្រសើរឡើងនិងកំពុងបង្កើតដំណោះស្រាយសម្រាប់ការផលិតតាមតម្រូវការនៅរោងចក្រខេត្តព្រះសីហនុរបស់ក្រុមហ៊ុនRMA ចាប់តាំងពីចុងឆ្នាំ២០១១។ ក្រុមហ៊ុន RMA បានវិនិយោគក្នុងជាង៣លានដុល្លារទៅលើអគារសម្ភារ និងការបណ្តុះបណ្តាលបុគ្គលិកនៅក្នុងស្រុក៕ PS