The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - Samsung និង Xiaomi នឹង​ផលិត​សេនស័រ​រូបភាព​ច្បាស់​ខ្លាំង

Samsung និង Xiaomi នឹង​ផលិត​សេនស័រ​រូបភាព​ច្បាស់​ខ្លាំង

Content image - Phnom Penh Post
ទូរស័ព្ទ Xiaomi Mi Mix 2 របស់ក្រុមហ៊ុន Xiaomi។ AFP

Samsung និង Xiaomi នឹង​ផលិត​សេនស័រ​រូបភាព​ច្បាស់​ខ្លាំង

ក្រុងសេអ៊ូលៈ ក្រុមហ៊ុន Samsung Electronics បាន​ឲ្យ​ដឹងថា ខ្លួន​បាន​អភិវឌ្ឍ​សេនស័រ (sensor) រូបភាព​ដែល​ច្បាស់​បំផុត​សម្រាប់​ឧបករណ៍​ចល័ត ដោយ​សហការ​ជាមួយ​នឹង​ក្រុមហ៊ុន​ផលិត​ទូរស័ព្ទ​ស្មាតហ្វូន Xiaomi របស់​ប្រទេស​ចិន​។

ក្រុមហ៊ុន Samsung ឲ្យ​ដឹងថា ខ្លួន​នឹង​ចាប់ផ្ដើម​ផលិត​ឧបករណ៍​សេនស័រ​រូបភាព​ចល័ត​លើកដំបូង​របស់​ឧស្សាហកម្ម​នេះ​ដោយមាន​ទំហំ​ជាង ១០០ លានភិកសែល ដែល​ហៅថា ISOCELL Bright HMX​។ ឧបករណ៍​សិនស័រ​នេះ​មាន​ទំហំ ១០៨ ​មេហ្គាភិកសែល ហើយ​នឹង​អាច​ឲ្យ​ឧបករណ៍​ចល័ត​ផ្ដល់​រូបភាព​ច្បាស់​ស្មើនឹង​រូបភាព​របស់​ម៉ាស៊ីន​ថត DSLR តម្លៃ​ខ្ពស់​។ នេះ​បើ​យោងតាម​ក្រុមហ៊ុន​នេះ​។

ក្រុមហ៊ុន Samsung បាន​ឲ្យ​ដឹងថា ក្រុមហ៊ុន​កំពុង​ធ្វើការងារ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ក្រុមហ៊ុន Xiaomi ឆ្ពោះទៅ​ការអភិវឌ្ឍ​របស់ខ្លួន​។ ក្រុមហ៊ុន​ចង្អុល​បង្ហាញថា ភាពជា​ដៃគូ​ត្រូវបាន​រំពឹងថា​នឹង​បន្ត​។

ឧបករណ៍​សិនស័រ គឺជា​ផ្នែក​មួយ​នៃ​អាជីវកម្ម​បន្ទះ​ឈីប​របស់​ក្រុមហ៊ុន Samsung​។ ក្រុមហ៊ុន​កំពុង​បង្កើនល្បឿន​កិច្ចខិតខំ​ប្រឹងប្រែង ដើម្បី​តាម​ឲ្យ​ទាន់​ក្រុមហ៊ុន Sony ដែលជា​ក្រុមហ៊ុន​ដៃគូ​ប្រកួត​ប្រជែង​របស់​ជប៉ុន​ក្នុង​វិស័យនេះ​។

លោក Lin Bin ប្រធាន​ក្រុមហ៊ុន Xiaomi ថ្លែងថា​៖ «​យើង​រីករាយ​យ៉ាងខ្លាំង​ដែល​ដំណោះស្រាយ​រូបភាព​កន្លងមក​មាន​តែ​ក្នុង​ម៉ាស៊ីន​ថត DSLR កម្រិត​ខ្ពស់​ ២-៣ ​ប៉ុណ្ណោះ តែ​នៅពេល​នេះ​អាច​ត្រូវបាន​បង្កើតឡើង​ក្នុង​ទូរស័ព្ទ​ស្មាតហ្វូន​»​។

លោក​បន្តថា​៖ «​យើង​រំពឹងថា​នឹងមិន​ត្រឹមតែ​នាំយក​បទពិសោធ​ក្នុង​ឧបករណ៍​ចល័ត​ថ្មី​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ក្នុង​កម្មវិធី​មួយ​អ្នកប្រើប្រាស់​របស់​យើង​អាចបង្កើត​មាតិកា​ប្លែកៗ​»៕ ANN/LA

អត្ថបទគួរចាប់អារម្មណ៍