The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - S&P លើក​ឡើង​ពី​ប្រសិទ្ធ​ភាព​ធនាគារ​ ថៃ




S&P លើក​ឡើង​ពី​ប្រសិទ្ធ​ភាព​ធនាគារ​ ថៃ

Content image - Phnom Penh Post
អតិថិជន​កំពុង​ដក​ប្រាក់​តាម​ម៉ាស៊ីន ATM ធនាគារ​នៅ​ទីក្រុង​បាងកក​។ Bloomberg

S&P លើក​ឡើង​ពី​ប្រសិទ្ធ​ភាព​ធនាគារ​ ថៃ

ក្រុងបាងកកៈ ​ភ្នាក់​ងារ​វាយ​តម្លៃ​ចំណាត់​ថ្នាក់​ Standard & Poor (S&P) បាន​ឲ្យ​ដឹង​ថា ​អនុ​បាត​ប្រាក់​ចំណេញ​ខ្ពស់​សម្រាប់​ធនាគារ​ពាណិជ្ជ​ ថៃ ​បង្ហាញពី​ប្រសិទ្ធ​ភាព​ទាប​នៅ​ក្នុង​ប្រព័ន្ធ​ហិរញ្ញ​វត្ថុ​ក្នុង​ស្រុក។ ​

ក្រសួ​ងហិរញ្ញ​វត្ថុ​ ថៃ ​បាន​ឲ្យ​ដឹង​នៅ​ក្នុង​សេច​ក្តី​​ថ្លែងការណ៍​មួយ​ថា៖«​ទោះ​ជា​យ៉ាង​នេះ​ក្តី​​ទីភ្នាក់​ងារ​ផ្តល់​ចំណាត់​ថ្នាក់​ឥណ​ទាន​អន្តរ​ជាតិ​មួយ​នេះ​បាន​ចាត់​ទុក​​វិស័យ​ធនាគារ​ថៃ​នៅ​ក្នុង​ក្រុម​ទី​៦​របស់​ខ្លួន»។

ក្រោម​ប្រព័ន្ធ​វាស់​វែង​ហានិភ័យ​របស់​ S&P ​នេះ ​ក្រុម​ទី​ ១​ មាន​ហា​និភ័យ​ទាប​បំផុត ​និង​ក្រុមទី​ ១០ ​មាន​ហានិ​ភ័យ​ខ្ពស់​បំផុត​។

ភ្នាក់​ងារ​នេះ​ក៏​បាន​ឲ្យ​ដឹង​ផង​ដែរ​ថា ការ​ផ្តល់​ឥណទាន​ដល់​វិស័យ​ឯក​ជន ​បាន​​កើន​ឡើង​ដល់ ១២៤​ ភាគ​រយ​ នៃ​កំណើន ​ផ.ស.ស ​កាល​ពី​ឆ្នាំ​មុន។​ ធៀប​អត្រា​ ១០០​ ភាគរយ​នៃ​កំណើន​ ផ.ស.ស​ ក្នុង​​ឆ្នាំ ​២០០៩។

យោង​តាម​ទិន្នន័យ​ធនាគារ​កណ្តាល​ថៃ ​បាន​​បង្ហាញ​ថា ​អនុបាត​អត្រា​ការ​ប្រាក់​សុទ្ធ​របស់​ធនាគារ​ពាណិជ្ជ​ក្នុង​រយៈ​ពេល​៩​ខែ​ដំបូង​ក្នុង​ឆ្នាំ​នេះ បាន​ធ្លាក់​ចុះ​ពី​២,៦​ភាគ​រយ​ក្នុង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន​ មក​នៅ​ត្រឹម​២,៥​ភាគ​រយ​។

ក្រុម​ហ៊ុន​ S&P​ ព្យាករ​ពី​កំណើន​ផ.ស.ស​ប្រចាំ​ឆ្នាំ​ពិត​របស់​ថៃ​ថា​អាច​នឹង​សម្រេច​បាន​កំណើន ​៣-៤​ ភាគ​រយ​ក្នុង​រយៈ​ពេល​ ៣ ​ឆ្នាំ​ខាង​មុខ។ ​

ក្រុម​ហ៊ុន​ផ្តល់​ចំណាត់​ថ្នាក់​ឥណទាន​មួយ​នេះ បាន​បញ្ជាក់​ពី​ចំណាត់​ថ្នាក់​ឥណទាន​ជា​រូបិយប័ណ្ណ​បរទេស ​BBB​+​/A-2 ​និង​ចំណាត់​ថ្នាក់​ឥណ​ទាន​រដ្ឋាភិបាល​ជា​ប្រាក់​បាត​ A-/A-2 សម្រាប់​ប្រទេស​​ថៃ។ ចក្ខុវិស័យ​ស្តីពី​ចំណាត់​ថ្នាក់​ឥណទាន​រូបិយ​ប័ណ្ណ​បរទេស​ក្នុង​រយៈ​ពេល​​វែង​និង​ចំណាត់​ថ្នាក់​ឥណ​ទាន​រូបិយ​ប័ណ្ណ​​ក្នុង​ស្រុក​រយៈ​ពេល​វែង​មាន​ស្ថិរ​ភាព​។​

ក្រុម​ហ៊ុន​នេះ​ក៏​បាន​បញ្ជាក់​ផង​ដែរ​ពី​ចំណាត់​ថ្នាក់​វាស់​វែង​ហានិភ័យ​ប្រចាំ​តំបន់​អាស៊ាន​សម្រាប់​ប្រទេស​ថៃ​ គឺ​ axAA/axA-1។

ក្រុម​ហ៊ុន​ S&P ព្យាករ​ថា​ ថវិកា​ចរន្ត​របស់​ប្រទេស​ថៃ​ចាប់​ពី​ឆ្នាំ​ ២០១៥​ ដល់​ឆ្នាំ​ ២០១៧ ​នឹង​វិល​មក​រក​អតិរេក​ជាង ​៥​ ភាគ​រយ ​នៃ​កំណើន ​ផ.ស.ស វិញ៕ BP

អត្ថបទគួរចាប់អារម្មណ៍