The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - Toshiba នឹង​កាត់​បន្ថយ​បុគ្គលិក ៧ ០០០ នាក់នៅ​ ៥ ឆ្នាំក្រោយ

Toshiba នឹង​កាត់​បន្ថយ​បុគ្គលិក ៧ ០០០ នាក់នៅ​ ៥ ឆ្នាំក្រោយ

Content image - Phnom Penh Post
លោក Nobuaki Kurumatani ថែ្លង​ក្នុង​សន្និសីទ​មួយ​កាលពីម្សិលមិញ។​ រូបថត AFP

Toshiba នឹង​កាត់​បន្ថយ​បុគ្គលិក ៧ ០០០ នាក់នៅ​ ៥ ឆ្នាំក្រោយ

ក្រុងតូក្យូៈ ប្រធានក្រុមហ៊ុន Toshiba បានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា លោកនឹងកាត់បន្ថយការងារ ៧ ០០០ នាក់ ក្នុងរយៈពេល ៥ ឆ្នាំក្រោយ ដោយសារក្រុមហ៊ុនវិស្វកម្មរបស់ប្រទេសជប៉ុនមួយនេះ បានដកខ្លួនចេញពីការវិនិយោគបរទេស និងបន្ទាបការព្យាករពីប្រាក់ចំណេញប្រចាំឆ្នាំរបស់ខ្លួន។

លោក Nobuaki Kurumatani អគ្គនាយកក្រុមហ៊ុនបានប្រាប់ក្រុមអ្នកយកព័ត៌មាននៅទីក្រុងតូក្យូថា៖ «ក្នុងរយៈពេល ៥ ឆ្នាំក្រោយ យើងរំពឹងថា នឹងកាត់បន្ថយការងារ ៧ ០០០នាក់» ដែលការកាត់បន្ថយបុគ្គលិកជាច្រើននឹងកើតចេញពីការនិវត្តន៍មុនពេលកំណត់។

លោកបានឲ្យដឹងថា លើសពីនេះ ការទទួលបានប្រកបដោយប្រសិទ្ធភាពពីការកែលម្អប្រព័ន្ធ IT និងការចូលនិវត្តន៍ដែលបានគ្រោងទុករបស់បុគ្គលិកប្រហែល ៣ ០០០ នាក់ ជារៀងរាល់ឆ្នាំ នឹងចូលរួមចំណែកដល់ការកាត់បន្ថយការងារនេះផងដែរ។

ក្រុមហ៊ុន Toshiba រំពឹងថា នឹងបោះបង់ចោល ឬច្របាច់បញ្ចូលគ្នានូវរោងចក្រមួយចំនួន និងកាត់បន្ថយក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួនចំនួន ២៥ ភាគរយ ដោយប្រកាសពីការដកខ្លួនចេញពីពាណិជ្ជកម្មឧស្ម័នរាវធម្មជាតិមាននៅអាមេរិក និងការចាកចេញពីក្រុមហ៊ុន NuGen ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធនុយក្លេអ៊ែរមួយនៅចក្រភពអង់គ្លេស។

អតីតក្រុមហ៊ុនឈានមុខគេរបស់ប្រទេសជប៉ុនមួយនេះ កំពុងប្រឹងប្រែងកែទម្រង់ជាទូទៅមួយ ដើម្បីស្ដារក្រុមហ៊ុននេះឡើងវិញ បន្ទាប់ពីការទិញភាគហ៊ុនរបស់ក្រុមហ៊ុន Westinghouse ដ៏គ្រោះថ្នាក់ ដែលបានបង្កើនការខាតបង់រាប់ពាន់លានដុល្លារ មុនពេលត្រូវបានដាក់ឲ្យស្ថិតក្រោមការការពារក្ស័យធន។

សម្រាប់ឆ្នាំសារពើពន្ធឆ្នាំ ២០១៩ នេះ ក្រុមហ៊ុនរំពឹងថានឹងទទួលបានប្រាក់ចំណេញសុទ្ធចំនួន ៩២០ ពាន់លានយ៉េន (៨,១ ពាន់លានដុល្លារ) ដែលធ្លាក់ចុះពីការព្យាករកន្លងមកដែលថាមានចំនួន ១ ០៧០ ពាន់លានយ៉េន៕ AFP/LA

អត្ថបទគួរចាប់អារម្មណ៍