The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - UAE រិះគន់​អឺរ៉ុប ​ពី​ការ​ដាក់​ខ្លួន​ជា​ប្រទេស​ពន្ធ​ទាប

UAE រិះគន់​អឺរ៉ុប ​ពី​ការ​ដាក់​ខ្លួន​ជា​ប្រទេស​ពន្ធ​ទាប

Content image - Phnom Penh Post
ប្រទេស អេមីរ៉ាត ​អារ៉ាប់​រួម (UAE) ​​រិះគន់​ការ​សម្រេច​ចិត្ត​របស់​សហភាព​អឺរ៉ុប ​(EU) ​ក្នុង​ការ​​ដាក់​ប្រទេស​ខ្លួន​ក្នុង​បញ្ជី​ខ្មៅ​នៃ​ប្រទេស​ដែល​យក​ពន្ធ​ទាប​​។ AFP

UAE រិះគន់​អឺរ៉ុប ​ពី​ការ​ដាក់​ខ្លួន​ជា​ប្រទេស​ពន្ធ​ទាប

អាប៊ុយដាបីៈ ​ប្រទេស អេមីរ៉ាត ​អារ៉ាប់​រួម (UAE) ​​រិះគន់​ការ​សម្រេច​ចិត្ត​របស់​សហភាព​អឺរ៉ុប ​(EU) ​ក្នុង​ការ​​ដាក់​ប្រទេស​ខ្លួន​ក្នុង​បញ្ជី​ខ្មៅ​នៃ​ប្រទេស​ដែល​យក​ពន្ធ​ទាប​ ទោះ​បី​ជា​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ប្រទេស​ឈូង​សមុទ្រ​ពែរ្ស៍​មួយ​នេះ ​ដើម្បី​សម្រេច​បាន​តាម​លក្ខខណ្ឌ​តម្រូវ​របស់ ​EU ​ក៏​ដោយ​​។​

UAE ​ជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​ទាំង​ ១០ ​ដែល​ EU កាល​ពី​ថ្ងៃ​អង្គារ ​ដាក់​ក្នុង​បញ្ជី​នេះ​ ​ជា​ផ្នែក​មួយ​នៃ​កិច្ច​ខិតខំ​ប្រឹងប្រែង​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​គេច​ពន្ធ​ដោយ​ប្រទេស​សម្បូរ​ទ្រព្យ​មួយ​នេះ​ ។​

សេចក្ដី​ប្រកាស​ព័ត៌មាន​ផ្លូវ​ការ​មួយ​ ដែល​បាន​ដក​ស្រង់​ដោយ​​ទី​ភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​ WAM បាន​ឲ្យ​ដឹង​កាល​ពី​ល្ងាច​ថ្ងៃ​អង្គារ​ថា​៖ ​«ការ​ដាក់​បញ្ចូល​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ ទោះ​បីជា​កិច្ច​សហ​ប្រតិបត្តិការ​យ៉ាង​ជិត​ស្និទ្ធ​របស់​​ UAE ជា​មួយ ​EU ​លើ​បញ្ហា​នេះ​ និង​កិច្ច​ខិតខំ​ប្រឹងប្រែង​ដែល​ធ្វើ​ឡើង​​ដើម្បី​បំពេញ​លក្ខខណ្ឌ​តម្រូវ​ទាំង​អស់​របស់​ EU ​ក៏​ដោយ»​។​

សេចក្តី​ប្រកាស​​នេះ​​ឲ្យ​ដឹង​ថា​៖ «​UAE​ នៅ​តែ​ប្ដេជ្ញា​ចិត្ត​យ៉ាង​រឹងមាំ​ ចំពោះ​គោល​​នយោបាយ​យូរ​អង្វែង​ ​នៃ​​ការ​ឆ្លើយ​តប​តាម​ស្ដង់ដារ​អន្តរជាតិ​ខ្ពស់​បំផុត​ លើ​ការ​យក​​ពន្ធ​»។​ ​UAE ​បញ្ជាក់​ថា​ ខ្លួន​នឹង​បន្ត​ធ្វើ​​បច្ចុប្បន្ន​ភាព​​ក្រប​ខ័ណ្ឌ​ច្បាប់​​​​ក្នុង​បញ្ហា​នេះ​៕AFP/LA

អត្ថបទគួរចាប់អារម្មណ៍